The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Kylian Mbappe នឹងអាចត្រូវបានក្រុមជម្រើសជាតិកោះហៅត្រឡប់មកចូលរួមក្រុមវិញនៅខែមិនាខាងមុខនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកលោក Didier Deschamps ដោយក្នុងនោះគេបានដឹងហើយថាកីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់បានអវត្តមានឲ្យក្រុមតាំងតែពី២ប្រកួតចុងក្រោយ។ កីឡាករផ្ទាល់គឺជាអ្នកដែលបានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងដែលវាបានធ្វើឲ្យមានការចោទសួរជាច្រើនជុំវិញបញ្ហានេះ។ មានការលើកឡើងនិងអះអាងពីសំណាក់ក្រុមអ្នកកាសែតបារាំងមួយចំនួនថាកីឡាករ Mbappeនឹងអាចដើរចេញពីជម្រើសជាតិតែម្តងក្រោយទទួលរងការរិះគន់នាពេលកន្លងមកប៉ុន្តែកីឡាករផ្ទាល់បានបដិសេធរបាយការណ៍នេះហើយអះអាងថានឹងនៅតែបន្តការតាំងចិត្តជាមួយនឹងក្រុមបារាំង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល។ សម្រាប់នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានទទួលភ្លើងខៀវ ពីសំណាក់កីឡាករគោលដៅធំបំផុត របស់ក្លឹបគឺកីឡាករខ្សែប្រយុទ្ធ Alexander Isak សម្រាប់ការដោះដូរនារដូវក្តៅខាងមុខ។ ការប៉ុនប៉ងដណ្តើមកុងត្រារបស់កីឡាករ Isak ដោយ Barcelona សង្ឃឹមថាអាចយកឈ្នះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងតាមចង់បាន Isak ដូចគ្នាហើយជឿជាក់ថា គាត់គឺជាគោលដៅដ៏មានសក្តានុពល...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករបារាំង Paul Pogha បានទទួលរងនូវការបដិសេធ ក្នុងការវិលត្រឡប់ទៅកាន់លីគកំពូលអ៊ីតាលីវិញ បន្ទាប់ពីក្លឹប Fiorentina បានសម្រេចចិត្តមិនបន្តចរចាកុងត្រាដែលគ្មានតម្លៃខ្លួននេះឡើង។ កីឡាករ Pogba បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយសង្ឃឹមថា អាចវិលអាជីពវិញ បន្ទាប់ពីបានទទួលរងការ ពិន័យដោយសារករណី ប្រើប្រាស់គ្រឿងញៀន កន្លងមកសរុបប្រហែលជា១៨ខែ មកហើយតាំងតែពីខែមិនា...
ភ្នំពេញ ៖ លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ បានមានប្រសាសន៍ តាមអនឡាញឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នករត់ជាង ១០០០នាក់ បានចុះឈ្មោះចូលរួមកម្មវិធី រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ក្រោមប្រធានបទ “មួយជីវិតមិនប្រព្រឹត្តការណ៍ សេពគ្រឿងញៀន”...
ភ្នំពេញ ៖ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់អ្នកមក បរិច្ចាគឈាម ក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងទទួលកាដូពិសេសពីក្រុមបាល់ទាត់...
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោករឿង សោភ័ណ្ឌ តំណាងលោក ខូវ ឆាយ ក្រុមបាល់ទាត់ គុនខ្មែរ និងប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ...
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ និងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន តាខ្មៅ ទទួលបានពិន្ទុ ៣ ដូចគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ក្រោយពីទាំង ២ ក្រុមបានយកឈ្នះលើគូរៀងៗខ្លួននៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស...
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោករឿង សោភ័ណ្ឌ តំណាងលោក ខូវ ឆាយ ក្រុមបាល់ទាត់ គុនខ្មែរ និងប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចូលរួមពិធី...
ខេត្តបាត់ដំបង ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានជួបពិភាក្សាការងារ ជាមួយ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោក ប៊ុន បូរ៉ាន់ ប្រធានការិយាល័យអប់រំកាយ និងកីឡា...