អតីតខ្សែប្រយុទ្ធ Manchester United និងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កីឡាករ Diego Forlan នៅថ្ងៃសៅរ៍នេះ ត្រូវបានតែងតាំងជាគ្រូបង្វឹក នៃក្លិបដែលខ្លួនធ្លាប់លេង កាលពីនៅក្មេងៗ ដែលមានឈ្មោះថា Penarol។ កីឡាករវ័យ ៤០ ឆ្នាំរូបនេះ នឹងត្រូវចូលមកជំនួស លោក Diego Lopez ដែលកិច្ចសន្យារបស់គាត់ ត្រូវបានផុតកំណត់...
ភ្នំពេញ៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នៅលើសង្វៀន ព្រែកកំពឹស អ្នកប្រដាល់រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់ខ្លួន គឺអ្នកប្រដាល់ សល់ ពិសិដ្ឋ ក្លិបកុសលកីឡា រក្សាទម្ងន់មិនបាន។...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា ដណ្តើមមេដាយ៣១គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលជាហេតុ ធ្វើអោយកម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ២ ខណៈប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១។ លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្តើមមេដាយសរុប ចំនួន២៧គ្រឿង ក្នុងនោះមេដាយមាស ១៧គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយ៣១គ្រឿង រួមមានមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។ ប្រទេសអាល់ហ្សេរី ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយ២៤គ្រឿង រួមមានមេដាយមាស ៩គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមមេដាយ៧គ្រឿង រួមមានមេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ៕ ដោយ៖លី ភីលីព
មូស្គូ៖ ប្រទេសរុស្ស៊ីបានផ្តល់សញ្ញាថា ខ្លួននឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងបម្រាមអូឡាំពិក រយៈពេល ៤ ឆ្នាំរបស់ខ្លួន ដោយសារតែការដាក់ទណ្ឌកម្ម របស់ទីភ្នាក់ងារប្រឆាំង សារធាតុហាមឃាត ក្នុងកីឡាពិភពលោក ខណៈប្រធានាធិបតីបារាំង លោក Vladimir Putin មានប្រសាសន៍ថា វាជាស្លាកសញ្ញា “ អយុត្តិធម៌”ណាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមប្រឹក្សាត្រួតពិនិត្យ...
ឡុងដ៏៖ ថ្នាក់ដឹកនាំនៃក្របខណ្ឌ Premier League បានប្រកាសថា កីឡាករជប៉ុន Takumi Minamino បានចុះកុងត្រាជាមួយ ក្រុមហង្សក្រហម Liverpool ក្នុងក្របខណ្ឌ Champions League កាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្លួន ៧,២៥ លានផោន (៩,៥ លានដុល្លារ សម្រាប់សំម្លៀកបំពាក់អូទ្រីស Red...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយចំនួន១០គ្រឿងក្នុងនោះមេដាយមាស៦គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ ចាប់ផ្តើមបើការប្រកួតជាផ្លូវការនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់អោយដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩នេះ...
ភ្នំពេញ៖ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០១៩ និង ពានរង្វាន់ ឯកឧត្ដមថោង ខុន ប្រធានសហព័ន្ធកីឡាសម្ព័ន្ធ បានចាប់ផ្ដើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី២១ធ្នូ ឆ្នាំ២០១៩ នេះ ហើយតាមកម្មវិធីគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូខាងមុខ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ការប្រកួតមានរាជធានី ខេត្តចំនួន៤ គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និង រាជធានីភ្នំពេញបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួត។...
ភ្នំពេញ៖ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំងជាលើកទី២ក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតដែលប្រព្រឹត្តថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩បានរកឃើញអ្នកជើងខ្លាំងនាថ្ងៃទី២០ ខែធ្នូ ឆ្នៃ២០១២។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធលើកទម្ងន់កម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតនេះយើងរកឃើញកីឡាករ-កីឡាការិនីលើកទម្ងន់ឆ្នើមជាច្រើននាក់សម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសចូលរួមការប្រកួតSEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។ ចំពោះកីឡាបុរសខ្លាំងនេះនឹងធ្វើការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំងជាលើកទី២សម្រាប់វិញ្ញាសាទម្ងន់៥៥គ.ក្រ...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះដណ្តើមមេដាយ២៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។ ចំពោះមេដាយចំនួន២៦គ្រឿងរួមមានមេដាយមាសចំនួន៨គ្រឿង មេដាយប្រាក់ចំនួន៨គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង។ កម្ពុជារកបានមេដាយមាសបន្ថែមបាន៥គ្រឿងទៀតកាលពីមិ្សលមិញក្នុងការប្រកួតកីឡាគឺ កីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់៥១គ.ក ឈ្នះមេដាយមាស កីឡាការនី ពេជ្រ ជំនោ...