ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ឹង ប៊ុនម៉ៅ ប្រធាន ប្រតិភូ លោក សុទ្ធ សុខគា ប្រតិភូរងកីឡាការ៉ាតេក្រសួងមហាផ្ទៃនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក ហេង ភូរី ប្រធានក្លិប K C J បានអញ្ជើញចុះមកពិនិត្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី...
The Gaol ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថានឹងត្រៀមបញ្ចេញខ្ទង់ចំណាយប្រមាណដល់ទៅជាង ១០០លានអឺរ៉ូ ដើម្បីអាចចរចាក្នុងការនាំយកកីឡាករ Ronald Araujo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Barcelona។ ខ្សែការពារវ័យ២៥ឆ្នាំជនជាតិអ៊ុយរ៉ាហ្គាយរូបនេះ គឺជាគោលដៅដ៏សំខាន់ដែលអាចនឹងមកជួយដល់ការពង្រឹងក្លឹបឡើងវិញ ក្រោមការដឹកនាំរបស់លោក Ruben Amorim នៅពេលនេះដូច្នេះក្លឹបយ៉ាងណាក្តីប្រហែលជាត្រូវចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាដើម្បីអាចចរចាបានជោគជ័យ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Araujo មានសុពលភាពរហូតទៅដល់ឆ្នាំ២០៣១...
យោងតាមការចញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ruben Amorim បានបង្ហាញអំពីភាពវិជ្ជមានដែលកំពុងកើតឡើងជាមួយនឹងក្លឹបទោះបីជានៅសល់បញ្ហាច្រើនជាងដើម្បីដោះស្រាយ។ លោក Amorim បានលើកឡើងអំពីបញ្ហាវិជ្ជមាននិងអវិជ្ជមានប៉ុន្តែគាត់បានបង្ហាញអំពីដំណើរការល្អឡើងវិញជាពិសេសនៅក្នុងពេលហ្វឹកហាត់។ការលើកឡើងដែលធ្វើនៅមុនពេលដែលក្រុមរបស់លោកត្រូវត្រៀមប្រកួតប៉ះនឹង Everton នៅយប់ថ្ងៃសៅរ៍នេះ។ ថ្លែងទៅក្រុមអ្នកកាសែតលោក Amorimបាននិយាយថាបែបនេះថា៖វាជារឿងល្អប៉ុន្តែខ្ញុំគិតថាក្នុងពេលនេះប្រសិនបើយើងមើលការប្រកួតទាំងឡាយរបស់ក្រុមអ្នកអាចឃើញមានបញ្ហាច្រើនជាងដំណោះស្រាយ។យ៉ាងណាក្តីរឿងដែលសំខាន់នោះគឺការហ្វឹកហាត់របស់យើងមានស្ថានភាពល្អប្រសើរឡើងវិញ។ទំនាក់ទំនងរវាងកីឡាករនិងគ្រូបង្វឹកនិងកីឡាករជាមួយកីឡាករកាន់តែល្អប្រសើរឡើងនោះគឺជារឿងសំខាន់បំផុត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការស្តីទីតំណាងឲ្យលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកផាត់ បញ្ញាសុជាតក៏ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡារាំប្រចាំឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន...
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ជាការផ្តល់ឱកាសដល់យុវជន -យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកប ដោយទេពកោសល្យត្រៀម ចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗ ឲ្យកាន់តែច្រើនបន្ថែមទៀត ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង ក្នុងឱកាសពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ព័ត៌មាននៃជំនួប រវាងភ្នាក់ងារកីឡាករ Frenkie de Jong ជាមួយនឹងក្លឹប Barcelona ដើម្បីអាចបន្តកុងត្រាថ្មីនោះ នឹងអាចកើតឡើង សាជាថ្មីនៅពេល បញ្ចប់រដូវកាលនេះ។ ការបន្តការចរចាគ្នាដែលធ្វើឡើងចុងក្រោយនេះមិនបានសម្រេចជាលទ្ធផលអ្វីឡើយដូច្នេះវានឹងនៅបន្តធ្វើបន្ថែមទៀតព្រមទាំងបានកំណត់យកពេលវេលាត្រឹមចុង រដូវកាលនេះដើម្បីពិនិត្យសាជាថ្មី។ គួរឲ្យដឹងដែរថាកុងត្រាបច្ចុប្បន្ន របស់កីឡាករហូឡង់រូបនេះមាន រហូតដល់ខែមិថុនាឆ្នាំ២០២៦ឬមានន័យថា គាត់នឹងត្រូវអាចបានសម្រេចចិត្ត យ់ាងហោចណាស់...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ Arsenal និង Man UTD លោក Robin van Persie នឹងអាចវិលត្រឡប់មកវិញ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Feyenoord។ បុរសជនជាតិហូឡង់វ័យ៤១ឆ្នាំរូបនេះ នឹងចាកចេញពី Heerenveen ដែលជាក្លឹបគាត់ដឹកនាំកាលពីរដូវក្តៅឆ្នាំ ទៅដើម្បីមកដឹកនាំក្លឹបដែលគាត់ធ្លាប់ បានរស់នៅជាមួយតាំង...
អេស្ប៉ាញ ៖កីឡាការិនីស្គីទឹកកក Laura Barquero ត្រូវបានផ្អាកការប្រកួតអស់រយៈពេល ៦ ឆ្នាំបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុ Clostebol ដែលជាសារធាតុហាមឃាត់ក្នុងកីឡាដូចគ្នាកីឡាករវាយកូនបាល់លេខ១ ពិភពលោក លោក Jannik Sinner ត្រូវបានគេរកឃើញថា បានប្រើប្រាស់វា ដោយរូបលោកជាប់បម្រាមរយៈពេល ៣ ខែប៉ុណ្ណោះ។ ការផ្អាករបស់កីឡាការិនីស្គីទឹកកក Barquero ធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្ហាញនូវបំណងក្នុងការធ្វើការជាមួយនឹងកីឡាករ Marc Guehi ឡើងវិញមកជួយក្នុងតំបន់ការពារ។ កីឡាករ Guehi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace នៅឡើយ និងធ្លាប់បានក្លឹបជាច្រើនប៉ុនប់ងចរចាផ្ទេរយកតាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែត្រូវបានក្លឹបបដិសេធដែលរួមមានទាំង Spurs និង Newcastle ផងក្នុងតម្លៃខ្លួនប្រមាណជា៧០លានផោន។ គួរឲ្យដឹងដែរថា...
កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដ៏អស្ចារ្យ ប៉ះជាមួយនឹងក្រុមខ្លាំង Man City ជួយឲ្យ Real Madrid ឡើងទៅវគ្គបន្តយ៉ាងងាយស្រួល ។ លទ្ធផលនេះមានន័យថា Man City បានខ្ទាតចេញពីពានរង្វាន់ធំបំផុត របស់អឺរ៉ុបនេះ ជាផ្លូវការហើយ ទោះបីជាបានព្យាយាមស៊ុតបញ្ចូលទីវិញ បាន១គ្រាប់ធ្វើឲ្យលទ្ធផលបញ្ចប់ ទៅ៣ទល់នឹង១ក្តី។...