ការប្រកួតពានរង្វាន់ UEFA Champions League បានបញ្ចប់ និងរកឃើញក្រុមឡើង ទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយ គិតត្រឹមនេះ មានកីឡាករខ្លះឆ្លងកាត់ការប្រកួតច្រើន ដល់១០ ប្រកួតក្រុមខ្លះឆ្លង កាតការប្រកួតតែ៨ប្រកួតទេ។ ដ្បិតតែការប្រកួតមិនស្មើគ្នាចុះតើគិតត្រឹមពេលនេះ កីឡាកររូបណាកំពុងឈរនៅលើគេ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ សម្រាប់ពានរង្វាន់ធំប្រចាំ តំបន់អឺរ៉ុបមួយនេះទៅ? នៅក្នុងរូបមន្តគឺក្រុមដែលស្ថិតពីលេខ៩ ដល់លេខ២៤ ដែលបានជម្រុះកាលលេងវគ្គ League Stage...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាយន្តហោះឯកជនដែលមានតម្លៃរាប់សិបលានផោនរបស់កំពូលកីឡាករ CR7 ត្រូវបានគេប្រទះឃើញចតចោលនៅឯអាកាសយានដ្ឋាននៅក្នុងទីក្រុង Manchester អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ ប្រភពខ្លះជឿជាក់ថាបញ្ហាកញ្ចក់បង្អូចយន្តហោះបានធ្វើឲ្យយន្តហោះនេះចាំបាច់ត្រូវចុះចតដើម្បីជួសជុលប៉ុន្តែមានព័ត៌មានខ្លះថា កីឡាកររូបនេះនឹងអាចវិលត្រឡប់មកវិញជាការប្រកួតចុងក្រោយបញ្ចប់អាជីពនៅទីនេះដែលយ៉ាងណាក្តីគេក៏មិនបានប្រកដថាកីឡាកររូបនេះមានវត្តមាននៅទីនោះដែរឬអត់នោះដែរ។ គួរឲ្យដឹងដែរថាយន្តហោះឯកជនប្រភេទ Bombardier Global Express 6500 មានតម្លៃ៦១លានផោនត្រូវបានគេដឹងថាបានចុះចតនៅក្នុងទីក្រុង Manchester តាំងពីសប្តាហ៍មុនមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបង្ហាញក្តីរីករាយ ដែលលោកបានចូលរួមបរិច្ចាគឈាមជាមួយមហាជនក្នុងកម្មវិធីបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» បានមានប្រសាសន៍ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនទទួលបាន ១២៥៧សាក់ ខណៈគោលដៅ គឺយើងចង់បាន ១០០០សាក់ ក្នុងជំហានដំបូងនេះ។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី...
The Goal នៅថ្ងៃនេះបានសរសេរថាចាប់តាំងតែពីបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីខែកញ្ញាឆ្នាំ២០២៣មកកីឡាករ Cole Palmer បានក្លាយទៅជាកម្លាំងដ៏សំខាន់របស់ក្លឹបមិនអាចខ្វះបានឡើយ។ យ៉ាងណាក្តីកុងត្រាថ្មីត្រូវបានបន្តធ្វើនៅក្នុងខែសីហាឆ្នាំ២០២៤ដែលជាកុងត្រារយៈពេលវែងនិងមិនត្រូវបានលំអិតអំពីលក្ខខណ្ឌឡើយ។នៅថ្ងៃនេះប្រភពដដែលបានអះអាងថាកុងត្រានេះនឹងអាចបន្តរហូតទៅដល់ឆ្នាំ២០៣៣។ ក្នុងនោះផងដែរលក្ខខណ្ឌមួយចំនួនទៀតដែលមាននៅក្នុងកុងត្រាដូចជាកីឡាករមិនអាចពិចារណាក្នុងការផ្ទេរចេញឡើយប្រសិនបើក្លឹបមិនអាចលេងនៅ Champions League ប៉ុន្តែយ់ាងណាក្ទីកីឡាករផ្សងទៀតសំខាន៉ៗរបស់ក្លឹបក៏មានជាប់លក្ខខណ្ឌបែបនេះដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់នារី ស្អាងយើងស្អាតនៅវគ្គពាក់ផ្តាច់ព្រ័ត្រ ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់...
ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកកីឡា ក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលបើកជាផ្លូវការ កាលពីយប់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញពីសន្ទុះចូលរួមយ៉ាងផុសផុល ពីគ្រប់មជ្ឈដ្ឋាន គាំទ្រកីឡាអត្តសញ្ញាណជាតិ របស់យើង...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកជិះកង់ជនជាតិហូឡង់ ២ នាក់បានបញ្ចប់ការធ្វើដំណើររយៈពេល ៣៤៣ ថ្ងៃបានឆ្លងកាត់២៤ ប្រទេស ដោយបានមកដល់ប្រទេសវៀតណាម ជាផ្នែកនៃព្រឹត្តិការណ៍អបអរសាទរ ការជិះកង់ប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌ ។ លោក Rick Keijzer អាយុ ២១...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានដឹកនាំអតីតកីឡាករ ព្រះខ័នរាជស្វាយរៀងចំនួន ៤០នាក់ចូលរួមក្នុងកម្មវិធីបរិច្ចាកឈាម ១០០០ សាក់សង្រ្គោះជីវិត សម្រាប់អ្នកជំងឺតាមមន្ទីពេទ្យ ទូទាំងប្រទេសកម្ពុជា ក្នុងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ។ លោក...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ សង្រ្គោះជីវិត» នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ ស៊ី អា ឌី និងក្រុមបាល់ទាត់ វ័យចាស់ R2N (អធូអ៊ិន)ទទួលបាន ៣ ពិន្ទុ ដូចគ្នា ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ K ដោយមានក្រុមបាល់ទាត់វ័យចាស់ ជើងខ្លាំង ៨ ក្រុមចូលរួម នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម...