The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Eddie Nketiah បានសម្រេចចិត្តជាផ្លូវការហើយថានឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal និងចូលរួមជាផ្លុវការជាមួយនឹង Crystal Palace។ កីឡាករសង្កេតឃើញថាឪកាសក្នុងការបង្ហាញខ្លួនឈុត ១១នាក់ ដំបូងក្រោមការដឹកនាំរបស់លោក Mikel Arteta ដូច្នេះជម្រើសទៅលេងនៅ Crystal Palace គឺជារឿងដែលល្អបំផុត។ គួរឲ្យដឹងដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ ១០ដង កាលពីរដូវកាលមុនចាប់តាំងតែពីការមកដល់របស់កីឡាករ...
បារាំង៖ គណៈកម្មាធិការប៉ារ៉ាឡាំពិករុស្ស៊ី (RPC) បានរាយការណ៍កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា ប្រទេសបារាំងបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អត្តពលិករុស្ស៊ី ២នាក់ សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ហើយវាជាជំហានមួយទៀតឆ្ពោះទៅរកការធ្វើនយោបាយកីឡា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមកីឡាករ-កីឡាការិនីរុស្ស៊ីចំនួន ៨៨នាក់ នឹងចូលរួមក្នុងការប្រកួតក្រោមទង់ជាតិអូឡាំពិកអន្តរជាតិ ។ ប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា។...
ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា នាថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤ បានប្រគល់តុ និងសម្ភារហាត់ហ្វឹកហ្វឺន កីឡាវាយកូនឃ្លីលើតុ (ហៅថា ប៉េងប៉ុង) ជូនដល់សាលាបឋមសិក្សាគោកបញ្ជាន់ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោក ហេង សុខជាតិ អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកសន្តិបណ្ឌិត...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Anthony Gordon ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Newcastle ប៉ុន្តែយ៉ាងណាក្តីប្រហែលជានឹងត្រូវរងចាំរហូតទៅដល់រដូវក្តៅឆ្នាំក្រោយ។ កីឡាករ Gordon បានក្លាយទៅជាគោលដៅថ្មីរបស់ Arsenal ទោះបីជាកីឡាករមិនមានបំណងចាកចេញពី Newcastle នៅឡើយប៉ុន្តែយ៉ាងណាក្តីក្លឹបបានដាក់បញ្ជូលឈ្មោះរបស់គាត់រួចទៅហើយក្នុងបញ្ជីកីឡាករដែលអាចត្រូវលក់ចេញ។ ប្រធានផ្នែកកីឡារបស់ក្លឹបលោក Edu បានបញ្ជាក់អះអាងអំពីបញ្ជីកីឡាករទាំងអស់សម្រាប់ត្រៀមរដូវក្តៅនេះដែលក្នុងនោះតាំងតែពីដើមរដូវក្តៅមកម្ល៉េះកីឡាករ Gordon ត្រូវបានក្លឹប...
អាហ្វហ្គានីស្ថាន៖នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមតាលីបង់បានហាមប្រាមកីឡាក្បាច់គុនចម្រុះ (MMA) ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយអះអាងថា ប្រកួតកីឡាក្បាច់គុនចម្រុះ នេះមានអំពើហិង្សាខ្លាំងពេក និងបំពានច្បាប់អ៊ីស្លាមទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ សេចក្តីប្រកាសដោយក្រសួងប្រទេសសម្រាប់ការផ្សព្វផ្សាយគុណធម៌ និងការបង្ការការពារបានអះអាងថា ការប្រកួតកីឡាក្បាច់គុនចម្រុះ (MMA) បានបង្កហានិភ័យខ្ពស់រហូតដល់ស្លាប់ទៀត។ ចំណែកអ្នកនាំពាក្យរបស់នាយកដ្ឋានកីឡារបស់តាលីបង់ លោក Atal Mashwani បានប្រាប់កាសែត...
ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹកនាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បានមានប្រសសាសន៍ថា តាងនាមឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងអាណត្តិទី៩ ក្នុងការដណ្តើមមេដាយ សរុបបានចំនួន ៥៥...
ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹក នាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បន្ទាប់ពីក្លិបកីឡាការ៉េតេចំនួន ៤៥ បានធ្វើការបោះឆ្នោតជ្រើសរើសរូប លោកជាប្រធានសហព័ន្ធ ។ ក្នុងឱកាសមហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអ្នកចាំទី Aaron Ramsdale ដែលជាអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានស្វែងរកក្លឹបថ្មីឃើញហើយ។ ប្រភពដដែលជឿជាក់ថាកីឡាកររូពនេះនឹងត្រូវចាកចេញទៅចូលរួមក្លឹប Southampton បន្ទាប់ពីក្លឹប Arsenal បានសម្រេចចិត្តលក់កីឡាកររូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោន។ ដំណឹងនៃការចាកចេញរបស់អ្នកចាំទីរូបនេះបានលេចឬដំបូងចាប់តាំងតែពីពេលដែល Ramsdale បានធ្លាក់ចេញទៅជាអ្នកចាំទីជម្រើសទី២របស់ក្លឹបកាលពីរដូវក្តៅកន្លងមកនៅពេលដែលមានវត្តមានមកដល់របស់កីឡាករ David Raya៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹកថ្មីរបស់អង់គ្លេសលោក Lee Carsley នឹងប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិស្ថិតក្រោមការសម្រេចចិត្តរបស់លោកនាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីដើមខែសីហា។ វាជាការប្រមូលផ្ដុំលើកទី១ ឡើងវិញបន្ទាប់ពីពួកគេត្រូវបានរំសាយក្រោយចាញ់អេស្ប៉ាញនៅ EURO 2024 ២-១នៅវគ្គផ្ដាច់ព្រ័ត្រ។ វាជាការប្រមូលផ្ដុំលើកទី១ផងដែរក្នុងរយៈពេល៨ឆ្នាំមកនេះ ដែលមិនស្ថិតក្រោមការសម្រេចចិត្តរបស់លោក Gareth Southgate អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដែលបានប្រកាសលាលែងក្រោយពេលចប់ EURO 2024 ។ បុរសវ័យ៥០ឆ្នាំបាននិយាយថា វាជាការជ្រើសរើសមួយដ៏សំខាន់ ដែលស្ថិតក្រោមការសម្រេចចិត្តរបស់លោកលើកដំបូង ក្នុងការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមមហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០ ប្រចាំឆ្នាំ...