ភ្នំពេញ ៖ ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាកិត្តិយស ប្រគល់សញ្ញាបត្រខ្មៅ កម្រិតពិភពលោកដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួន បន្ទាប់ពីការខិតខំសិក្សា និងហ្វឹកហាត់កន្លងមកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។ ក្នុងឱកាសនេះ លោកប្រធានក៏បាន ប្រគល់លិខិត សរសើរជូនក្រុមគណៈ កីឡាករ-កីឡាការិនី...
ខេត្តបន្ទាយមានជ័យ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី២៦...
ថ្វីត្បិតតែបានវិលត្រឡប់មកចូលរួមក្លឹប វិញក្តីជាមួយនឹងបិសាចក្រហម Man UTD កីឡាករ Jadon Sancho ហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍និងបង្ហាញទំរង់លេងល្អនៅឡើយ។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រៅតែពីក្លឹប Juventus ហើយនោះនៅសប្តាហ៍នេះក៏មានក្លឹបតោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះដូចគ្នាដែរហើយព្រមទាំងហ៊ានធ្វើការដោះដូរណាមួយជាមួយនឹងកីឡាករផ្សេងទៀតនៅក្នុងបញ្ជីក្លឹបរបស់ខ្លួនទៀតផង។ ប្រកួតចុងក្រោយបរាជ័យទៅនឹងក្រុម Brighton គ្រូបង្វឹកលោក Erik ten Hag...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ James Rodriguez នឹងអាចវិលត្រឡប់មកលីគ កំពូលអេស្បាញវិញហើយបន្ទាប់ពីបាន ឈានទោដល់ការព្រមព្រៀងជាមួយនឹងក្លឹបកំពូលមួយនៅទីនេះ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានព្រមព្រៀងជាពាក្យសំដីជាមួយនឹងក្លឹប Rayo Vallencano រួចទៅហើយជាមួយនឹងកុងត្រាដែលមានរយៈពេល១ឆ្នាំ និងជម្រើសក្នុងការបន្តបន្ថែម១ឆ្នាំ ទៀតហើយជឿជាក់ថាការត្រូតពិនិត្យសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ខាងមុខនេះ។ កីឡាករកូឡំប៊ីរូបនេះមិនមានក្លឹបលេងឡើយ ចាប់តាំងពីបានផ្តាច់កុងត្រាកាល ពីលេងជាមួយនឹងក្លឹបប្រេស៊ីល Sao Paulo...
ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះក្រុម Wolves ម្ចាស់ផ្ទះបានបើកទ្វាស្វាគមន៍ក្រុមតោខៀវ Chelsea ប៉ុន្តែដោយធ្វេសប្រហេលក្រុមបានបរាជ័យធ្ងន់ធ្ងរនិងធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ៦គ្រាប់។ Chelsea ក្នុងនាមជាក្រុមភ្ញៀវបានគ្របដណ្តប់ការប្រកួតដល់ទៅ៦១ភាគរយនិងស៊ុតបញ្ចូលទីបានរហូតទៅដល់៦គ្រាប់តាំងតែពីដំបូងនៅនាទីទី២មកម្ល៉េះដោយកីឡាករ Jackson។ចុងតង់ទី១នាទីទី៤៥កីឡាករ Palmer ស៊ុតបន្ថែមគ្រាប់ទី២និងបន្តបន្ទាប់ដោយ Madueke ៣គ្រាប់ម្នាក់ឯងនាទីទី៤៩នាទីទី៥៦និង៦៣ហើយចុងក្រោយជាគ្រាប់បាល់ធ្វើបានដោយ Felix នាទីទី៨០។ ម្ចាស់ផ្ទះធ្វើបានវិញត្រឹមតែ២គ្រាប់ប៉ុណ្ណោះនៅនាទីទី២៧ដោយកីឡាករ Cunha និង១គ្រាប់ទៀតនៅចុងម៉ោងតង់ទី១នាទីទី៤៥បូក៦ដោយកីឡាករ Larsen។ Chelsea យ៉ាងណាក្តីបាន៣ពិន្ទុខណៈដែរកាលប្រកួតដំបូងមិនមានពិន្ទុឡើយហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៨នៅឡើយក្នុងតារាងមាន៣ពិន្ទុខណៈដែល Wolves បន្តចាញ់លើកទី២មិនមានពិន្ទុកំពុងស្ថិតនៅបាតតារាងនៅឡើយ៕...
ថ្បីត្បិតតែគ្រប់គ្រងបាល់បានត្រឹមតែ ៤៨ភាគរយ ក៏ពិតមែនក្នុងការប្រកួតយប់មិញប៉ុន្តែម្ចាស់ផ្ទះ Brighton អាចស៊ុតបញ្ចូលទីបាន២គ្រាប់ទាំងប្រផិតប្រផោយយកបាន ៣ពិន្ទុ សម្រាប់សប្តាហ៍ទី ២នេះនៃលីគកំពូលអង់គ្លេស។ ក្រុមភ្ញៀវ Man UTD ព្យាយាមស៊ុត ១១លើកប៉ុន្តែមិនបានសម្រេចឡើយដោយអាចរកបានត្រឹមតែ ១គ្រាប់ ប៉ុណ្ណោះដោយកីឡាករ Diallo នៅនាទី ទី៦០ ខណៈដែល Brighton បាននាំមុខតាំងពីនាទី ទី៣២...
ក្រុមមាន់ខ្នាយមាសនៅសប្តាហ៍ទី២ នៃលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះធ្វើបានល្អខ្លាំងណាស់បន្ទាប់ពីបានបើកទ្វាផ្ទះស្វាគមន៍ក្រុម Everton និងទទួលបានជ័យជំនះដ៏ធំធេងក្នុងនាមជាម្ចាស់ផ្ទះ។ យកបាន៣ពិន្ទុងាយៗដោយសារការស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ ដោយមិនឲ្យក្រុម Everton រកគ្រាប់បាល់វិញបានឡើយសូម្បីតែមួយគ្រាប់។ គ្រាប់ដំបូងកើតឡើងតាំងតែពីនាទី ទី១៤ ដោយកីឡាករ Bissouma និងបន្តបន្ទាប់ដោយ Son នៅនាទី ទី២៥ និង Son ដដែលនៅនាទី ទី៧៧ ខណៈដែល...
ភ្នំពេញ៖ កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយសរុបចំនួ ២៤គ្រឿង ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌា ក្រោមការដឹកនាំដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មការសិទ្ធមនុស្សកម្ពុជា និងក៏ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ សម្រាប់មេដាយទំាង ២២គ្រឿង នោះរួមមានមានមេដាយមាសចំនួន ៣គ្រឿង...
ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូ W T កម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ W T (World Tae kwondo) នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមបើកការប្រកួតថ្នាលជើងឯកថ្នាក់ជាតិ Hope 2029 “ Hope Poomsae Taekwondo Competition 2029...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានក្លាយជាគ្រូបង្វឹកកូរ៉េខាងត្បូងដំបូងគេដែលបានទទួលពានរង្វាន់ BrandLaureate នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍។ ពានរង្វាន់ BrandLaureate ត្រូវបានប្រារព្ធឡើងដោយ World Brand Foundation តាំងពីឆ្នាំ ២០០៦។ នេះជាពានរង្វាន់ដែលផ្តល់ដល់បុគ្គល ក្រុមហ៊ុន...