ប៉ាឡេស្ទីន៖ស្ថាប័ន គ្រប់គ្រងបាល់ទាត់ពិភពលោក “FIFA” បានចេញសេចក្តីថ្លែងរាយការណ៍មួយថា FIFA មិនមានចេតនាក្នុងការព្យួរ ក្រុមកីឡាបាល់ទាត់អ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា របស់ខ្លួនជុំវិញ សង្គ្រាមនៅហ្គាហ្សានោះឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។ សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) បានដាក់សំណើ ដើម្បីព្យួរអ៊ីស្រាអែល ក្នុងខែឧសភា ដោយលើកឡើង ពីជម្លោះប្រដាប់អាវុធ ដែលផ្ទុះឡើងតាំងពីខែតុលាឆ្នាំមុន ។...
អេស្ប៉ាញ៖ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា នាង Georgina Rodgriguez ដែលជាមិត្តស្រីរបស់កីឡាករបាល់ទាត់ឆ្នើម Ronaldo រកបានទឹកប្រាក់ ១០ លានដុល្លារសម្រាប់រដូវកាលដំបូងរបស់នាងជាមួយក្រុមហ៊ុន Netflix មានឈ្មោះថា “I Am Georgina” យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមកាសែតអេស្ប៉ាញ AS បាននិយាយថា ម៉ូដែលជនជាតិអាហ្សង់ទីនអាចរកបាន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានអះអាងថាកីឡាករ ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេស Trent Alexander Arnold កំពុងក្លាយជាគោលដៅចង់បាន ពីសំណាក់ក្លឹបយក្សអេស្បាញ Real Madrid ប៉ុន្តែយ៉ាងណាក្តីគាត់បានអះអាងថាគាត់នៅតែមានក្តីសុបិន្តក្នុងការក្លាយជាប្រធានក្រុមរបស់ Liverpool និងជួយលើកពានរង្វាន់ជាច្រើនទៀតនៅទីនេះ។ Trent Arnold ជាកីឡាករដុះចេញពីថ្នាលយុវជនរបស់ក្លឹបជាច្រើនឆ្នាំ មកហើយដោយក្នុងនោះគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថាៈខ្ញុំមានវត្តមាននៅទីនេះអស់រយៈពេល២០ឆ្នាំមកហើយ។ខ្ញុំចុះកុងត្រា៤ទៅ៥ដងមកហើយទោះបីជាមិនត្រូវបានប្រកាសជាសាធារណៈក្តី។ គាត់បញ្ជាក់ទៀតថាគាត់នៅ មានក្តីសុបិន្តដ៏មានសារៈសំខាន់ ផ្សេងទៀតនៅទីនេះគឺជាការលើកពានរង្វាន់និងក្លាយខ្លួនជាប្រធានក្រុមដ៏ជោគជ័យម្នាក់នៅ Liverpool។...
អ្នកចាំទីរបស់ក្រុមអ្នកមានបុណ្យ Barcelaona គឺកីឡាករ Marc-Andre ter Stegen បានធ្វើការវះកាត់របួសជង្គង់ ដោយជោគជ័យ និងត្រូវបន្តសម្រាកព្យាបាលចំនួន ៧ខែ ។ Marc-Andre ter Stegen បានប្ដូរចេញនៅវគ្គទី២ក្នុងជំនួបយកឈ្នះទៅលើ Villareal ៥-១ កាលពីចុងសប្ដាហ៍កន្លងទៅ ពេលនោះអ្នកចាំទីរបស់ Barca...
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្រ្តៃគណៈកម្មការចំពោះកិច្ច និងលោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សា ជាន់ខ្ពស់អណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម ពិធីវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម...
Rodri នឹងត្រូវខកខានជួយក្រុមចំនួន ១រដូវកាលនេះ ពេញតែម្ដងដោយសារ តែរបួសដាច់សរសៃ ACL ដែលប្រកួតកើតឡើងពេលប៉ះក្រុមកាំភ្លើងធំ Arsenal ២-២ កាលពីចុងសប្ដាហ៍ កន្លងទៅក្នុងការប្រកួត English Premier League សប្ដាហ៍ទី៥ ។ បើតាមប្រភពពី ESPN បានឲ្យដឹងថា Rodri បានដាច់សរសៃ ACL...
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូជម្រើសជាតិកម្ពុជាបានលើកឡើងថា ខ្ញុំរំភើបចិត្តជាងគេ គឺទង់ជាតិកម្ពុជា និងភ្លេងជាតិកម្ពុជាត្រូវបានគោរព និងបន្លឺឡើង ក្នុងពិធីបំពាក់មេដាយមាស ២ដង នៅចំពោះមុខប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានាចូលរួមប្រកួតកីឡាយូដូ ជើងឯកអន្តរជាតិ ឆ្នាំ២០២៤ (THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024) នៅខេត្ត « CHONBURI ប្រទេសថៃ»។...
ភ្នំពេញ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ ចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡា យុទ្ធគុន ចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួម ប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗ កំពុងដំណើរការដោយរលូន...
អ្នកចាត់ការរបស់ Barcelona លោក Hansi Flick បានលើកឡើងថា លោកពិតជាមានមោទកភាពណាស់ សម្រាប់កូនក្រុមរបស់ខ្លួន ដែលបានបង្ហាញរបៀបនៃការលេងធ្វើឲ្យលោក និងអ្នកគាំទ្រមានភាពសប្បាយចិត្ត ជាមួយលទ្ធផលយកឈ្នះទៅលើក្រុម Villareal ៥-១ នៅក្រៅដី។ គិតមកដល់ពេលគឺ៦សប្ដាហ៍ហើយ ក្នុងក្របខណ្ឌ La Liga ហើយ Barcelana នៅបន្តរក្សាកំណត់ត្រាឈ្នះទាំង៦ប្រកួតក្នុងចំណោម៦ប្រកួតចាប់ផ្ដើមរបស់ពួកគេ ។...
ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសជាតិ NTO កីឡាលើកទម្ងន់ កម្រិត១បានបិទបញ្ចប់ ដោយជោគជ័យ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ធ្វើឡើងក្នុង គោលបំណងចម្បង រៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ រួមទាំងសម្រួចត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩...