ប្រកួតនៅក្នុងទឹកដីរបស់ខ្លួនយប់មិញនេះបិសាចក្រហម Man UTD ធ្វើមិនបានល្អឡើយក្នុងនាមជាម្ចាសផ្ទះស្វាគមន៍ក្រុមភ្ញៀវ Spurs ដោយក្នុងនោះបានធ្វើឲ្យរបូតបាល់ដល់ទៅ៣គ្រាប់មិនអាចរកគ្រាប់បាល់តបតមកវិញឡើយ។ ក្រុមភ្ញៀវរកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី៣ដោយកីឡាករ Johnson ហើយបន្តមកដល់តង់ទី២ទើបកីឡាករ Kulusevski បន្ថែមគ្រាប់ទី២នៅនាទីទី៤៧។ ខណៈដែលបិសាចក្រហម Man UTD កាតក្រហមប្រធានក្រុមកីឡាករ Bruno Fernandes ហើយនោះ Spurs ហាក់ដូចជាបានបង្កើតឳកាសសម្រុកបានច្រើនដងនិងរហូតធ្វើបានសម្រេចគ្រាប់ទី៣នៅនានទីទី៧៧ដោយកីឡាករ Solanke។ ចប់ការប្រកួត...
ថៃ ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿងក្នុងព្រឹត្តិការណ៍ កីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ និង អូសេអានី ឆ្នាំ២០២៤ “ Southeast Asian championship &Oceania Chiang Mai Thailand...
បរទេស៖ យោងតាមការចេញផ្សាយ របស់The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Gabreil Jesus អាចនឹងខិតជិត ទៅដល់ការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ទៅចូលរួមក្លឹបនៅស្រុកកំណើតវិញ នៅក្នុងពេលខាងមុខនេះ។ កីឡាករវ័យទើបតែ ២៧ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពនៅស្រុកកំណើត ដំបូងដោយអាចរកគ្រាប់បាល់ បានទៅដល់២៩គ្រាប់ ក្នុងការបង្ហាញខ្លួន ត្រឹមតែ៨៣ប្រកួតឲ្យ Palmeiras ហើយក៏ត្រូវបានចាប់អារម្មណ៍ ដោយក្លឹបមេឃខៀវ...
The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ ខ្សែប្រយុទ្ធអាមេរិក Christian Pulisic ត្រូវបានគេដឹងថា បានស្ថិតនៅក្នុង បញ្ជីកីឡាករ ដែលអាចនឹងទៅជំនួស តំណែងរបស់កីឡាករ Mo Salah ដែលនឹងត្រៀមខ្លួនចាក ចេញពីក្លឹបនៅពេលខាងមុខនេះ។ Pulistic បានបង្ហាញខ្លួន បានយ៉ាងល្អសម្រាប់ AC Milan នៅរដូវកាលនេះដោយអាច...
អ៊ុយរូហ្គាយ៖កីឡាករបាល់ទាត់ Son Heung-min បាននិយាយថា មិត្តរួមក្រុម Tottenham កីឡាករបាល់ទាត់ Rodrigo Bentancur ស្ទើរតែស្រក់ទឹកភ្នែក នៅពេលលោកបានសុំទោសចំពោះការលើកឡើងពីការរើសអើងជាតិសាសន៍អំពីជនជាតិកូរ៉េខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កីឡាករ Bentancur ត្រូវបានចោទប្រកាន់ដោយសមាគមកីឡាបាល់ទាត់កាលពីដើមខែនេះ ពីបទប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយនៅលើទូរទស្សន៍អ៊ុយរូហ្គាយ។ អតីតខ្សែបម្រើរបស់ Juventus ត្រូវបានសួរកាលពីខែមិថុនាដោយម្ចាស់កម្មវិធីរបស់ប៉ុស្តិ៍លេខ១០...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការចូលរួមព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើទី២៩ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅអង្គរវត្ត ខេត្តសៀមរាប។ លោក វ៉ាត់ ចំរើន...
អ្នកចាត់ការរបស់ក្លឹប Qarabag លោក Gurbanov មានការខឹងសម្បារជាខ្លាំងរឿងក្រុមរបស់លោកត្រូវជាប់គាំងក្នុងការធ្វើដំណើរចំនួន២ម៉ោងកន្លះមុនការប្រកួតចាប់ផ្ដើម រវាងក្រុមរបស់លោកនិងក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដែលបញ្ចប់ទៅដោយក្រុមរបស់លោកចាញ់៣-០ក្នុងការប្រកួត UEFA Europa League កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកចាត់ការខាងលើបានលើកឡើងក្នុងបទសម្ភាសន៍ក្រោយពេលចប់ការប្រកួតថា គ្រប់គ្នាសាកស្រមៃមើលថាក្រុមរបស់ខ្លួនត្រូវបានជាប់គាំងចំនួន២ម៉ោងកន្លះមុនពេលប្រកួតចាប់ផ្ដើមថាមានអារម្មណ៍បែបណា។ លោកមិនប្រើហេតុផលនេះជាលេសសម្រាប់ការចាញ់ក្រុមម្ចាស់ផ្ទះ Spurs នោះទេ លោកដឹងថាក្រុមម្ចាស់ផ្ទះគេខ្លាំង ប៉ុន្តែក៏មិនគួរណាបណ្ដាលឲ្យមានរឿងបែបនេះកើតឡើងបានដែរ។...
CEO របស់ក្លឹបបិសាចក្រហម Manchester United លោក Omar Berrada បានដាក់គោលដៅទៅកាន់ក្រុមការងាររបស់លោកថា ឆ្នាំ២០២៨ បិសាចក្រហមត្រូវតែឈ្នះពាន English Premier League ក្រោមហេតុផលជាគម្រប់ខួប១៥០ឆ្នាំនៃការកកើតនៃក្លឹបមួយនេះ។ អ្នកចាត់ការឬកីឡាករណាក៏ចង់ឈ្នះ ពានដែរ ព្រោះតែពួកគេចង់បំពេញការងារល្អរបស់ខ្លួន ខណៈដែលលោក Erik Ten Hag ក៏ដូចគ្នា...
ក្រុមមាន់ខ្នាយមាស Spurs យប់មិញនេះ ក្នុងការប្រកួតជើងទី១ ប៉ះនឹងក្រុម Qarabag បានធ្វេសប្រហេស នៅសល់គ្នាត្រឹមតែ ១០នាក់ប៉ុណ្ណោះត្រឹមតង់ទី១ប៉ុន្តែអរគុណ កីឡាករ៣នាក់ ដែលបានស៊ុតបញ្ចូល ទីជួយឲ្យក្រុមអាចគេចផុតពីការបាត់បង់ពិន្ទុ ហើយថែមទាំងទទួលបាន ជ័យជំនះមកវិញផងដែរ។ គ្រាប់បាល់ដែលបានកើតឡើង ដោយកីឡាករ Johnson, Sarr និង Solanke ធ្វើឲ្យ Spurs...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានលើកឡើង អំពីបញ្ហាដ៏ធំ មួយរបស់ក្លឹបដែលកំពុងជួបនិង ក៏ជាបញ្ហាធំជាងគេតែមួយគត់ផងដែរ ដែលបានធ្វើឲ្យ លទ្ធផលមិនល្អ តែងតែកើតមានឡើង ជានិច្ចបែបនេះ។ លោក ten Hag...