យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD បានចេញមកបញ្ជាកអំពីផែនការចរចានាំយកកីឡាករចំណូលថ្មីមករួមក្លឹបនៅរដូវក្តៅនេះ។ មកទល់ពេលនេះក្លឹបបិសាចក្រហម Man UTD បានជោគជ័យក្នុងការផ្ទេរកីឡាករចំណូលថ្មីចំនួន ២រូបរួចមកហើយដែលក្នុងនោះមានទាំងកីឡាករខ្សែការពារវ័យក្មេង Leny Yoro ពីក្លឹបបារាំង Lille និងកីឡាករខ្សែប្រយុទ្ធហូឡង់ Joshua Zirkee ពីក្លឹប Bologna ។...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងមិនចាប់អារម្មណ៍ជាមួយនឹងកីឡាករ Jonathan Tah ទៀតឡើយនៅរដូវក្តៅនេះទោះបីជាធ្លាប់បានព្រមព្រៀងបឋមជាមួយនឹងកីឡាករនិងក្លឹបរបស់គេក្តី។ Bayern Munich មានព័ត៌មានអំពីការចរចានាំយកកីឡាករខ្សែការពារអាល្លឺម៉ង់រូបនេះមកចូលរួមក្លឹបអស់រយៈពេលជាយូរណាស់មកហើយដែរថាហើយទាំងកីឡាករក៏មានបំណងចង់ចូលរួមក្លឹបនេះដូចគ្នាដែរ។ ការចាកចេញពីក្លឹប Bayer Leverkusen កីឡាកររូបនេះសង្ឃឹមថានឹងអាចធ្វើឡើងនៅរដូវក្តៅនេះប៉ុន្តែនាទីចុងក្រោយមានការផ្លាស់ប្តូរការសម្រេចចិត្តទៅវិញហើយ Tah នឹងបន្តលេងជាមួយនឹងក្លឹបចាស់ដដែល។ គួរឲ្យដឹងដែរថាអតីតកីឡាកររបស់ក្លឹប Hamburger រូបនេះគឺជាកីឡាករតែម្នាក់គត់នៅក្នុងក្លឹប...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមជាផ្លូវការហើយ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ច បានធ្វើសន្និសីទកាសែត ប្រកាសពីការបើកកម្មវិធីបានចាប់ផ្ដើម នៅទីស្ដីការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ។ ក្នុងឱកាសនេះដោយមានការអញ្ជើញ ពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស...
ទីក្រុងប៉ារីស ៖ បន្ទាប់ពីផ្ដួលអ្នកប្រដាល់ថៃ Janjaem Suwannapheng ដោយជ័យជម្នះជាឯកច្ឆ័ន្ទ នៅចំពោះមុខហ្វូង អ្នកគាំទ្រដ៏កក្រើកមួយ កាលពីថ្ងៃអង្គារ អ្នកប្រដាល់អាល់ហ្សេរី Imane Khelif ឡើងទៅប៉ះជាមួយអ្នកប្រដាល់ចិន Yang Liu ដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ អ្នកប្រដាល់អាល់ហ្សេរីរូបនេះ បានជាប់ពាក់ព័ន្ធក្នុងជម្លោះយេនឌ័រ...
ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាក្រុមទី២ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រផ្នែកវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ២០២៤។ នៅសិតទី១ ក្រុមបាល់ទះជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីក្នុងលទ្ធផលពិន្ទុ ២៥-២០ សិតទី២ ២៥-២១ និងសិតទី៣ ២៥-២១។ ផ្អែកតាមពិន្ទុក្រុមការពារតំណែងជើងឯកបារាំង ពិតជាធ្វើបានល្អខ្លាំងណាស់ ស្របពេលដែលជើងខ្លាំងអ៊ីតាលីបង្ហាញគុណផលល្អមិនធម្មតាក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ដំណាក់កាលបន្ទាប់ ក្រុមការពារតំណែងជើងឯកបារាំងនឹងឡើងទៅជួបជើងខ្លាំងចំណាត់ថ្នាក់លេខ១លើលោកប៉ូឡូញ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ រងចាំមើលថាតើ បាំរាំងឬប៉ូឡូញជាអ្នកសម្រក់ទឹកភ្នែកក្នុងវិញ្ញាសាមួយនេះ? គួរបញ្ជាក់ថា...
លោក Carsley ដែលទើបដឹកនាំ U21 អង់គ្លេសលើកពាន European Championship 2023 បានសម្រេច ក្រោយខកខានអស់រយៈពេល៣៩ឆ្នាំ ពេលនេះបុរសវ័យ៥០ឆ្នាំកំពុងប៉ងចង់ចូលសាកល្បងតំណែងដ៏ក្ដៅជំនួសលោក Gareth Southgate ដែលបានលាឈប់។ វាមិនមែនជារឿងថ្មីទេសម្រាប់សហព័ន្ធបាល់ទាត់អង់គ្លេស ដែលយកអ្នកដឹកនាំនៅឈុត U21 ឡើងមកកាន់ឈុតធំជាក់ស្ដែងដូចជាលោក Stuart Pearce និងលោក Southgate...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការប្រកួតនេះ ជាការផ្តល់ ឱកាសឲ្យកីឡាករ- កីឡាការិនី ទូកទំាងអស់គ្នា បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេសដែល បានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំនឹងការតស៊ូព្យាយាម គោរព វិន័យ ប្រកបដោយក្រមសីលធម៌ល្អ...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea នឹងធ្វើការចុះហត្ថលេខាក្នុងការ ទិញយកកីឡាករខ្សែប្រយុទ្ធ Samu Omorodion ដែលបច្ចុប្បន្នកំពុងបង្ហាញ ទំរង់លេងដ៏ល្អនៅជាមួយនឹងក្លឹប AT Madrid។ ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹប Chelsea នឹងចំណាយលុយ ប្រមាណជា៣៥លានផោន ក្នុងការទិញយក កីឡាកររូបនេះ ដោយក្នុងនោះមានទាំង ការដោះដូរកីឡាករ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានសម្រេចផ្តល់ឳកាសឲ្យកីឡាករ Trevoh Chalobah ក្នុងការហ្វឹកហាត់ ដាច់ពីឈុតធំជាង លើកដំបូងហើយ។ ការសម្រេចចិត្តនេះធ្វើឡើង ក្នុងពេលដែលកីឡាករកំពុងក្លាយ ទៅជាគោលដៅរបស់ក្លឹប Crystal Palace ផងដែរប៉ុន្តែជឿជាក់ថា កីឡាករអតីតជម្រើសជាតិ ឈុតក្រោម២០ឆ្នាំ របស់បារាំងរូបនេះនឹងមិនមានតម្លៃខ្លួន ទាបជាង២៥លានផោន...
បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករជិះសេះ Nayel Nassar ដែលរៀបការជាមួយកូនស្រីច្បង របស់សហស្ថាបនិក Microsoft លោក Bill Gates គឺ អ្នកនាង Jennifer បានដកខ្លួនចេញ ពីការប្រកួតកីឡាអូឡាំពិក លើប្រភេទកីឡាជិះសេះឆ្នាំនេះ...