ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រៀមនឹងត្រលប់ទៅក្លឹបដើម របស់ខ្លួនគឺ ក្លឹប Santos នៅឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានប្រេស៊ីល UOL ។ នៅក្នុងពេលនេះដែរ Neymar កំពុងតែលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Hilal ដោយកុងត្រារបស់ខ្លួន នឹងចប់នៅឆ្នាំក្រោយ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៅទៀតគឺ នៅពេលថ្មីៗនេះ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Napoli បាននឹងកំពុងត្រៀមរៀបចំនូវសំណើរដ៏ធំមួយសម្រាប់គ្រូបង្វឹកលោក Antonio Conte ខណៈដែលគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះកំពុង ស្ថិតនៅក្នុងការពិភាក្សាដើម្បីអាចវិលជួបជុំជាមួយនឹងកីឡាករ Harry Kane វិញហើយនៅក្លឹប Bayern Munich។ លោក Conte មិនមានការងារអសរ់យៈពេលជាច្រើន ខែមកហើយចាប់តាំងតែពីបានចាកចេញពីក្លឹប Spurs កាលពីខែមិនាឆ្នាំ២០២៣ប៉ុន្តែចុងក្រោយនេះ មានដំនឹងថាគាត់អាចនឹងមកធ្វើការនៅជាមួយនឹងក្លឹប...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្រុម Reece James កំពុងក្លាយទៅជាគោលដៅរបស់ក្លឹប PSG ក្នុងពេលដែលកីឡាកររូបនេះបានធ្វើដំណើរកំសាន្តទៅកាន់ Saint Tropez កាលពីពេលថ្មីៗនេះប៉ុន្តែជឿជាក់ថា នឹងត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមអំពីកុង ត្រារបស់កីឡាករខ្សែការពារអង់គ្លេសរូបនេះ។ ីម្ចាស់ពានរង្វាន់លីគបារាំងបានបង្ហាញចំណាប់អារម្មណ៍ចំពោះ កីឡាករវ័យ២៤ឆ្នាំរូបនេះយ៉ាងខ្លាំងទោះបីជាក្លឹបតោខៀវ Chelsea បានបង្ហាញជំហហើយថាកីឡាករខ្សែការពាររូបនេះនឹងនៅតែបន្តវត្តមានជាមួយនឹងក្លឹបយ៉ាងហោចណាស់ទៅដល់រដូវក្ទៅ ក្រោយក្តី។ គួរឲ្យដឹងដែរថាក្លឹប PSG កំពុងស្វែងរកកីឡាករជំនួសតំណែងកីឡាករ Achraf...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Newcastle និងក៏ដូចជាគ្រូបង្វឹកក្លឹបលោក Eddie Howe បានអះអាងហើយថាកីឡាករខ្សែប្រយុទ្ធឆ្នើម Aleksandar Isak នឹងមិនត្រូវបានលក់ចេញពីក្លឹបឡើយនៅរដូវក្តៅខាងមុខនេះទោះបី ក្នុងតម្លៃណាក៏ដោយ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថ្មីៗនេះលោក Howe បាននិយាយថា៖គាត់ Isak គឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ក្លឹបដែលអាចជួយបានមួយចំណែកធំដល់ក្លឹបហើយដូច្នេះយើងមិនចង់បាត់បង់គាត់ឡើយ។ គួរឲ្យដឹងដែរថាចូលមកដល់សប្តាហ៍ទី២៩នេះក្រុម Newcastle បន្តស្ថិតនៅលេខរៀងទី៨នៅឡើយមាន៤៣ពិន្ទុនៅពីលើក្រុម Chelsea...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ហួត...
យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថា កីឡាករខ្សែការពារ Eder Militao ត្រូវបានគេជឿជាក់ថា អាចត្រឡប់មកចូលរួម ជាមួយនឹងក្លឹប Real Madrid វិញហើយសម្រាប់ពេលវេលា ដែលនៅសេសសល់ នៅរដូវកាលនេះបន្ទាប់ ពីបានធ្វើការព្យាបាលរបួសអស់រយៈពេលរាប់សិបខែ។ កីឡាករប្រេស៊ីលរូបនេះបានទទួល រងរបួសតាំងតេពី ២៣២ថ្ងៃមុន ហើយទីបំផុតគាត់អាច បង្ហាញខ្លួនឡើងវិញ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តថានឹងចូល រួមក្នុងការប្រកួតប្រជែង ជាមួយនឹងក្លឹបធំៗ ផ្សេងទៀតនៅអង់គ្លេស ដើម្បី អាចដណ្តើមបានកុងត្រា របស់កីឡាករខ្សែ បម្រើឆ្នើមក្លឹប Benfica គឺកីឡាករ Joao Neves។ ក្លឹបហង្សក្រហម Liverpool ក៏ធ្លាប់ជាបេក្ខភាពដ៏មានសក្តានុពល សម្រាប់កុងត្រារបស់កីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Estevao Willian ដែលត្រូវបានគេស្គាល់ថា មានទំរង់លេង ដូចទៅនឹង Messi ផងនិង Ronaldinho ផង និងត្រូវបានគេដាក់រហ័សនាមថា Messinho នោះកំពុងក្លាយជាគោលដៅ របស់ក្លឹបធំៗជាច្រើននៅអឺរ៉ុប។ ប្រភពដដែលបានឲ្យដឹងដែរថាមកដល់ពេលនេះក្លឹប Barcelona កំពុងនាំមុខគេ ក្នុងការចរចាទិញយកកីឡាករ Messinho...
ភ្នំពេញ ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានប្រកាសបើកមហាព្រឹត្តិការណ៍ ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិស របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN...
ភ្នំពេញ ៖ លោក បែរ មករា នាយកផ្នែកកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីបច្ចេកទេស សហព័ន្ធខ្មែរកីឡាហែលទឹក និងអាណាព្យាបាល កីឡាករ -កីឡាការិនី ដែលបានចូលរួមគាំទ្រកូនៗ របស់លោកអ្នកយ៉ាងសកម្ម សម្រាប់ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើង ឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤នៅទីនេះ...