ក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាការិនី Kong Man Wai Vivian មកពីទីក្រុងហុងកុង ប្រទេសចិន បានដណ្ដើមបានមេដាយមាសលើវិញ្ញាសាគុនដាវ (ចាក់សាប)ឯកត្តជននារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានផ្តួលកីឡាការិនីម្ចាស់ផ្ទះ Auriane Mallo-Breton ក្នុងលទ្ធផល ១៣-១២។ កីឡាការិនី Kong បានយកឈ្នះការចាប់ផ្តើមការប្រកួតមួយៗនៅចំពោះមុខហ្វូងអ្នកទស្សនាដ៏ច្រើនកុះករនៅទីលាន...
បារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធាន IOC លោក Thomas Bach បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ។ ក្នុងឱកាសពិធីបើកជាផ្លូវការនោះ មានរូបភាពជាច្រើននេះចេញផ្សាយដោយសេវាផ្សព្វផ្សាយអូឡាំពិកបង្ហាញពី Trocadero និង Eiffel...
សេអ៊ូល៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានសុំទោសនៅថ្ងៃសៅរ៍នេះចំពោះការកំហុសឆ្គងអំឡុងពេលពិធីបើកពឹ្រត្តិការណ៍ការប្រកួតកីឡាកីឡាអូឡាំពិកទីក្រុងប៉ារីស ដោយគិតថា ក្រុមអត្តពលិកកូរ៉េខាងត្បូង បែរជាប្រកាសថា ជាជនជាតិកូរ៉េខាងជើងទៅវិញ។ នៅពេលគណៈប្រតិភូកូរ៉េខាងត្បូងបានធ្វើដំណើរតាមដងទន្លេ Seine ក្នុងរដ្ឋធានីបារាំង ពួកគេត្រូវបានណែនាំជាមួយឈ្មោះផ្លូវការសម្រាប់កូរ៉េខាងជើង “Republique populaire democratique de Coree” ជាភាសាបារាំង បន្ទាប់មកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាភាសាអង់គ្លេស។ IOC បាននិយាយក្នុងការបង្ហោះនៅលើគណនី...
បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កូនប្រសាររបស់លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Nayel Nassar កូនស្រីរបស់មហាសេដ្ឋីប្រេង Terrence Pegula គឺនាង Jessica ស្ថិតក្នុងចំណោមកូនរបស់មហាសេដ្ឋីដែលចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះនៅទីក្រុងប៉ារីស។ យោងតាមគេហទំព័រ Business Insider...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានធ្វើការអំពាវនាវបន្ថែមឲ្យក្លឹបក្នុងការនាំយកកីឡាករចំណូលថ្មីកាន់តែច្រើនបន្ថែមទៀតមកចូលរួមក្លឹបនៅរដូវក្តៅនេះ។ មកទល់ពេលនេះក្លឹបទើបតែបានចុះកុងត្រានាំយកបានកីឡាករខ្សែការពារវ័យក្មេងម្នាក់ Leny Yoro និងកីឡាករខ្សែប្រយុទ្ធហូឡង់ JoshuaZirkzee ប៉ុន្តែជឿជាក់ថាគ្រូបង្វឹករូបនេះបានប្រាប់ទៅកាន់ក្លឹបថាលោកចង់បានកីឡាករគ្រប់តំណែងទាំងអស់ ដើម្បីមកជួយទំរង់លេងនៅរដូវកាលខាងមុខនេះ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក ten Hag បាននិយាយថា៖ខ្ញុំចង់ឲ្យក្រុមរបស់ខ្ញុំខ្លាំងនៅគ្រប់ទីកន្លែងទាំងអស់។ពួកយើងបានសម្រេចនាំយកកីឡាករចំណូលថ្មីៗ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានធ្វើការកំណត់ត្រាថ្មីក្នុងការលក់ឈុតឯកសណ្ឋានសម្រាប់រដូវកាល២០២៤-២០២៥ នៅក្នុងយុទ្ធនាការលក់សំភារៈរបស់ខ្ឡយនត្រៀមរដូវកាលថ្មីខាងមុខនេះ។ ឈុតពណ៍ខៀវថ្មីដែលផលតិដោយAdidas ត្រូវបានដាក់បង្ហាញនិងលក់ជាផ្លូវការនៅក្នុងសប្តាហ៍នេះហើយមិនបានប៉ុន្មានថ្ងៃផង ក្លឹបបានបំបែកកំណត់ត្រាលក់ទាំងដែលវាមានតម្លៃថ្លៃក្តី។ គួរឲ្យដឹងដែរថាអ្នកគាំទ្របានសរសើរមិនដាច់ពីមាត់អំពីភាពស្រស់ស្អាតនិងទាក់ទាញរបស់ឈុតមួយនេះហើយបានអះអាងថាទោះបីជាថ្លៃបន្តិច១១០ផោនក្នុងមួយមួយឈុតតែពួកគេពេញចិត្តក្នុងការចាយលុយទិញនិងទទួលស្គាល់ថាវាជាឈុតស្អាតដាច់គេ ក្នុងចំណោមឈុតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករចំណូលថ្មី របស់បិសាចក្រហម Man UTD កីឡាករ Leny Yoro ត្រូវបានគេជឿជាក់ថា នឹងអាចត្រូវបានក្លឹបដាក់ឲ្យទៅរស់នៅបណ្តោះអាសន្ន ក្នុងអាផាតមិនដែលធ្លាប់ស្នាក់នៅ ដោយកីឡាករ Mason Greenwood។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានចូលរួមជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ក្នុងតម្លៃខ្លួន៥២លានផោនពីក្លឹបនៅលីគកំពូលបារាំង Lille...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ ប៉ទុយហ្គាល់វ័យក្មេង Neves កំពុងក្លាយជាគោលដៅយ៉ាង គួរឲ្យទាក់ទាញពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុប ដែលក្នុងនោះបិសាចក្រហម Man UTD គឺជាគៅលដៅថ្មីនិងនាំមុខគេបំផុតនៅពេលនេះ។ យ៉ាងណាក្តីប្រភពដដែលបានអះអាងថា ក្លឹបម្ចាស់ពានរង្វាន់បារាំង PSG ក៏បានត្រៀមផែនការ ដើម្បីចូលរួមប្រជែងកុងត្រា របស់កីឡាកររូបនេះផងដែរក្នុងអំឡុង ពេលទីផ្សារដោះដួររដូវក្តៅនេះ។ អ្វីដែល...
ប៉ារីស ៖ តុលាការកំពូល របស់កីឡាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្តេជ្ញាចិត្ត របស់ប្រទេសរុស្ស៊ី ដើម្បីតំណែងយកមេដាយមាស លើវិញ្ញាសាកីឡាជិះស្គីលើទឹកកក ជាក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០២២ មកវិញត្រូវបានបរាជ័យទំាងស្រុង តាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ជនជាតិរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការសម្រេចចិត្តដកហូតមាស ដែលពួកគេបានឈ្នះភាគច្រើន ដោយសារពិន្ទុដោយកីឡាការិនី Kamila Valieva អាយុ...
ក្រុងប៉ារីស៖យោងតាមចេញផ្សាយ VN Express បានប្រាប់ឲ្យដឹងថា World Aquatics កំពុងធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាយ៉ាងម៉ត់ចត់បំផុតមិនធ្លាប់មាននៃការប្រកួតកីឡាកីឡាអូឡាំពិកទីក្រុងប៉ារីស ជាពិសេសការធ្វើតេស្តទៅលើក្រុមអត្តពលិកហែលទឹកចិនរហូតដល់ ៤១៨ ដងឯណោះ។ ចាប់តាំងពីដើមខែមករាការធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាមានចំនួន ២,១៤៥ ដែលធ្វើឡើងលើអត្តពលិកចូលរួមការប្រកួត ដោយទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ រួមទាំងអងង្គការផ្សេងទៀត ។ ក្រុមអត្តពលិកហែលទឹកទំាងអស់ត្រូវធ្វើតេស្តជាមធ្យម ៣.៤ ដងជាមួយនឹងសំណាកចំនួន៤,៧៧៤ ។ លោក Husain...