អាហ្សង់ទីន៖ ថ្នាក់ដឹកនាំប្រទេសអាហ្សង់ទីនបានសុំទោសប្រទេសបារាំងជាផ្លូវការ បន្ទាប់ពីអនុប្រធានាធិបតីអាហ្សង់ទីនបានហៅប្រទេសអ៊ឺរ៉ុបថា អាណានិគមនិយម និងមនុស្សលាក់ពុតពាក់ព័ន្ធទៅនឹងការស្រែកច្រៀងអបអរសាទររបស់កីឡាករបាល់ទាត់ខ្លួនដែលមានន័យជេរប្រមាថ ប្រកាន់ពូជសាសន៍ និងរើសអើងលើក្រុមកីឡាករបាល់ទាត់បារាំង។ ការិយាល័យប្រធានាធិបតី លោក Javier Milei បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅស្ថានទូតបារាំងដើម្បីពន្យល់ថា សេចក្តីថ្លែងការណ៍ខឹងសម្បាររបស់លោកស្រី Victoria Villarruel នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានធ្វើឡើងក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកស្រី បន្ទាប់ពីក្រុមកីឡាករបារាំងចោទប្រកាន់ក្រុមបាល់ទាត់អាហ្សង់ទីនច្រៀងបង្កប់ន័យប្រកាន់ពូជសាសន៍ និងរើសអើងលើក្រុមបារំាំង។ កាលពីពេលថ្មីៗនេះ FIFA បានប្រកាសពីការស៊ើបអង្កេតលើការស្រែកច្រៀងដោយកីឡាករអាហ្សង់ទីន...
បាត់ដំបង៖សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាននៅមណ្ឌលហែលទឹកបាត់ដំបង។ លោក ហែម គីរី បាននិយាយថា...
បរទេស ៖ បន្ទាប់ពីព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ បានបញ្ចប់ជាផ្លូវការ ក្រុមកីឡាករបាល់ទាត់ ឆ្នើមជាច្រើននាក់ដូចជា ក្រុមកីឡាករCristiano Ronaldo ក្រុមកីឡាករ Alvaro Morata និងក្រុមកីឡាករ Antoine Griezmann...
ភ្នំពេញ ៖ សហព័ន្ធកីឡាចំចាប់កម្ពុជា នឹងត្រៀមបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាការិនី របស់ខ្លួនទៅចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ី ឆ្នាំ២០២៤ “U15 &U 20 ASIAN WRETLING CHAMPIONSHIPS 2024”ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្ត...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD អាចនឹងអនុញ្ញាតិឲ្យកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Antony ក្នុងការចាកចេញ ពីក្លឹបលុះត្រាណា តែជាកុងត្រាខ្ចីជើងប៉ុណ្ណោះ ហើយនិងស្ថិតក្រោមលក្ខខណ្ឌមួយ ដែលកំណត់ដោយក្លឹប។ បច្ចុប្បន្ន Man UTD កំពុងស្វែងរកក្លឹបទាំងឡាយណា ដែលអាចមានលទ្ធភាព ក្នុងការទូទាត់ប្រាក់កម្រៃ របស់កីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រូវបានគេរំពឹងទុកថា នឹងអាចចរចា នាំកីឡាករថ្នាលយុវជនម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal ឈ្មោះ Chido Obi Martin មករួមក្លឹប។ កីឡាកររូបនេះមានវ័យទើបតែ ១៦ឆ្នាំហើយជឿជាក់ថា នឹងអាចមានការចរចា មួយកើតឡើង នៅសប្តាហ៍ក្រោយ រវាងក្លឹបនិង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូ កីឡាហែលទឹកកម្ពុជា ដែលនឹងចូលរួម កីឡាឣូឡាំពិក រដូវក្ដៅ លើកទី៣៣...
ប៉ារីស ៖ នេះបើតាមប្រភពជាច្រើន ដែលជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការិនី Shoko Miyata ដែលជាប្រធាន ក្រុមកីឡា កាយសម្ព័ន្ធនារីអាយុ ១៩ ឆ្នាំ របស់ប្រទេសជប៉ុន សម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស គ្រោងនឹងចាកចេញពីក្រុម ជុំវិញការចោទប្រកាន់ពីបទជក់បារី រំលោភលើក្រមសីលធម៌របស់ខ្លួន ។ សមាគមកីឡាកាយសម្ព័ន្ធជប៉ុនកំពុងស៊ើបអង្កេត...
អេស្ប៉ាញ៖ក្រុមបាល់ទាត់ជម្រើសជាំតិអេស្ប៉ាញទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតនៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ប្រហែល ៣០.៨ លានដុល្លារសម្រាប់ការឈ្នះការប្រកួតទាំង ៧ ។ យោងតាម AS បានប្រាប់ឲ្យដឹងថា ចំនួនទឹកប្រាក់នេះត្រូវបានបែងចែក ទៅជាការចូលរួមការប្រកួតចំនួន ១០ លានដុល្លារ ឈ្នះ ៣ ក្នុងវគ្គចែកពូលចំនួន ៣.៣ លានដុល្លារ...
BUENOS AIRES៖ អាហ្សង់ទីនត្រូវបានបញ្ជាក់ថា ក្រុមកីឡាករបាល់ទាត់របស់ខ្លួនជាប់លេខ ១ លើពិភពលោកក្នុងចំណាត់ថ្នាក់បុរសរបស់ FIFA កាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋាភិបាលជាតិបានបន្ថយទ្វេដងដោយការពារកីឡាករដែលបានអបអរការឈ្នះពានរង្វាន់ Copa America ដោយការច្រៀងចម្រៀងរើសអើងជាតិសាសន៍សំដៅទៅលើចំណាត់ថ្នាក់លេខ ២ របស់ប្រទេសបារាំង។ ការស្រែកច្រៀងក្រុមអាហ្សង់ទីន កាលពីល្ងាចថ្ងៃអាទិត្យនៅទីក្រុងម៉ៃអាមី បានចំអកដល់មរតកអាហ្វ្រិករបស់កីឡាករបារាំងមួយចំនួនបានបន្ត ៤ ថ្ងៃក្រោយមក រួមទាំងការស្តីបន្ទោសចំពោះអ្នករិះគន់អាហ្សង់ទីនដោយអនុប្រធានក្នុងរដ្ឋាភិបាលស្តាំនិយមរបស់លោក។ រដ្ឋាភិបាលអាហ្សង់ទីនកាលពីថ្ងៃពុធបានបណ្តេញមន្ត្រីកីឡាឈានមុខម្នាក់របស់ខ្លួនដែលឲ្យកីឡាករ Lionel...