ខ្សែប្រយុទ្ធ Harry Kane ជាកីឡាកររកគ្រាប់បាល់ បានច្រើនបំផុតនៅ Bundesliga នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ គិតមកត្រឹមនឹងពេលនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt កាលពីពេលថ្មីៗនេះ។ បើតាមស្ថិតិខាងលើគិតមកត្រឹមពេលនេះ Kane រកគ្រាប់បាន ៣៣គ្រាប់ នៅក្នុងប្រកួតសរុប ៣០ប្រកួត នៅក្នុងលីគកំពូលអាល្លឺម៉ង់មួយនេះ។កីឡាករអង់គ្លេសរូបនេះ ទើបផ្លាស់មកលេងឲ្យ Bayern Munich នៅក្នុងរដូវកាលនេះប៉ុណ្ណោះប៉ុន្តែទម្រង់របស់គេហាក់ដូចសម្របខ្លួននឹងការលេងនៅលីគកំពូលនេះ...
ក្លឹប Inter Milan មានបំណងចង់បន្តកុងត្រាថ្មីជាមួយ លោក Simone Inzaghi ដែលជាគ្រូបង្គោលក្លឹបនេះផ្ទាល់ឲ្យបន្តដឹកនាំរយៈពេលវែង។ នេះបើយោងតាមការលើកឡើងរបស់ លោក Giuseppe Marotta នាយកប្រតិបត្តិក្លឹបអ៊ីតាលីនេះ។ លោក Morotta បាននិយាយថា៖” ក្លឹបយើងមានគម្រោង ចង់បន្តកុងត្រាថ្មីជាមួយនឹង Simone Inzaghi ដោយការចរចានឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា តាមរយៈ២គ្រាប់បាល់និង២ assist នៃការប្រកួត២ប្រកួត ចុងក្រោយ បានធ្វឲ្យកីឡាករ Messi និងកីឡាករដៃគូ Suarez អាចទទួលបាកំណត់ត្រា មួយថ្ងៃទៀត ។ Messiទទួលបាន ពានរង្វាន់ កីឡាករល្អបំផុតប្រចាំខែ នៅលីគកំពូលអាមេរិក និងក៏ជាពានលើកទី២ សម្រាប់វត្តមាន...
ឥណ្ឌូនេស៊ី ៖ អ្នកចាំទីរបស់ឥណ្ឌូនេស៊ី កីឡាករ Ernando Ari បានសុំទោស ចំពោះទង្វើរមើលងាយរបស់លោក បន្ទាប់ពីបានសង្គ្រោះបាល់ប៉េណាល់ទី របស់កីឡាករកូរ៉េខាងត្បូង ក្នុងការស៊ុតបាល់បញ្ចូលទីនៅវគ្គ ១/៤ នៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ U23 Asian Cup ។ អ្នកចាំទី Ernando បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ KBS...
ភ្នំពេញ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៣/២០២៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាលទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិ អូឡាំពិក នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៤ ប្រតិភូ នាយកបច្ចេកទេស មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាចំនួន ៣៩ នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ...
ក្លឹបហង្សក្រហម Liverpool កំពុងតែចរចាជាមួយលោក Arne Slot គ្រូបង្គោលរបស់ក្លឹបហុល្លង់ Feyenoord ដើម្បីមកជំនួសតំណែងអ្នកចាត់ការក្លឹបរបស់លោក Jurgen Klopp ដែលនឹងលាលែងនៅចុងរដូវកាលនេះ។ នេះបើតាមការអះអាងរបស់លោក Slot ផ្ទាល់តែម្ដងកាលពីពេលថ្មីៗនេះ ។ បុរសជនជាតិអាល្លឺម៉ង់លោក Jurgen Klopp បានប្រកាសថាលោកនឹង ឈប់បន្តការងារជាអ្នកដឹកនាំក្លឹប Liverpool នៅដំណាច់រដូវកាល...
ការប្រកួតក្នុងទឹកដី Nottingham Forest កាលពីយប់មិញម្ចាស់ផ្ទះ មិនអាចធ្វើអ្វីក្រុមភ្ញៀវ Man City បានឡើយខណៈដែលក្រុមភ្ញៀវ ពិតជាត្រូវការជ័យជំនះ ដើម្បី អាចកាន់តែខិតជិតទៅនឹង ការលើកពានរង្វាន់លីគ កំពូលអង់គ្លេស Premier League ជាផ្លូវការទៅហើយនោះ។ ២ទៅ៣សប្តាហ៍ចុងក្រោយនេះ Man City បានឈរត្រឹមលេខរៀងទី២ នៅក្នុងកំពូលតារាងបន្ទាប់ពី Arsenal...
ថៃ៖ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជា ទទួលបានមេដាយចំនួន ៧ គ្រឿង ក្នុងនោះមេដាយ ប្រាក់ ១គ្រឿង និង មេដាយ សំរឹទ្ធ ៦គ្រឿង។ ចំពោះលទ្ធផលមេដាយសំរឹទ្ធ ៥...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខេមរសហព័ន្ធកីឡាតេក្វាន់ដូបានរៀបចំការប្រឡងខ្សែក្រវាត់ខ្មៅដាន់ Kukkiwon (World Taekwondo Headquarters) មានចំនួន ៦ ដាន់ និង ៧ ដាន់ដល់មន្រ្តីខេមរសហព័ន្ធ និងគ្រូបង្វឹកគ្រូចាស់កម្រិតខ្ពស់បំផុតនៅសាលតេក្វាន់ដូ WT ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូ...