បារាំង៖ទីប្រឹក្សាអង្គការសហប្រជាជាតិបានប្រាប់ Sky News ឲ្យដឹងថា ប្រធានអូឡាំពិកគួរតែណែនាំឡើងវិញនូវការធ្វើតេស្តភេទសម្រាប់កីឡាការិនី ដើម្បីការពារពួកគេពីការរងរបួស ចំពេលមានការព្រួយបារម្ភអំពីសិទ្ធិទទួលបានចូលរួមការប្រកួតកម្រិតអន្តរជាតិធំៗ។ អន្តរាគមន៍ពី លោកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីអំពើហឹង្សាលើស្ត្រី និងកុមារី កើតឡើងនៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសបានចូលរួមក្នុងការជជែកពិភាក្សាអំពីគ្រោះថ្នាក់ពីអត្ថប្រយោជន៍អ័រម៉ូន Testosterone នៅព្រឹត្តិការណ៍របស់កីឡាការិនី។ លោកស្រី Alsalem បានសម្តែងការព្រួយបារម្ភថា កីឡាការិនីអ៊ីតាលី Angela Carini...
ប៉ារីស៖គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉ារីសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងពិចារណាទាក់ទងប៉ូលីស ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះដែលបានបង្ហោះលើអ៊ីនធើណេតប្រឆាំងនឹងអត្តពលិករបស់ប្រទេសខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ គណៈកម្មាធិការអូឡាំពិកជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សកម្មភាពបែបនេះអាចត្រូវបានចាត់វិធានការប្រឆាំងនឹងការប្រមាថ និងការគំរាមកំហែង ដែលបានឃើញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ គណៈប្រតិភូបានបន្តថា ការបង្ហោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ក្រុមអត្តពលិក ហើយជារឿយៗធ្វើឲ្យពួកគេមានអារម្មណ៍ថប់បារម្ភ និងភ័យខ្លាច ដោយអំពាវនាវឲ្យអ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមានសុជីវធម៌ និងអនុវត្តតាមច្បាប់។ តាំងពីព្រឹត្តិការណ៍អូឡាំពិកបានចាប់ផ្តើមកាលពីសប្តាហ៍មុន អត្តពលិកមួយចំនួនត្រូវរងការរិះគន់ដោយការបង្ខូចកេរ្តិ៍ឈ្មោះ។ កីឡាការិនី Ayane Yanai ដែលសម្រេចចិត្តមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់នាង...
សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ដែលជាអង្គការកីឡាពិភពលោកបានសម្រេចធ្វើការផ្លាស់ប្តូរការប្រកួតកីឡាកាប៉ាឌី ពិភពលោក ពីរាជធានីភ្នំពេញ ទៅប្រទេសឥណ្ឌាវិញ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះមិនទទួលបានការគាំទ្រ និងការអនុញ្ញាតិពីអាជ្ញាធរកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយលោក Arasu អគ្គលេខាធិការ សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ម្សិលមិញ សម្រាប់ការប្រកួតដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២០-២៥ ខែសីហា ២០២៤ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី១៧ប្រទេស។ លោក...
បារាំង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់នារី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងមានចម្ងល់អំពីភាពយុត្តិធម៌ដែលអនុញ្ញាត ឲ្យបុរសកែភែទចូលរួមការប្រកួត លើប្រភេទវិញ្ញាសា ប្រដាល់នារីដូចនេះ។ កីឡាការិនី Angela Carini របស់អ៊ីតាលីត្រូវប៉ះជាមួយកីឡាករអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦គីឡូក្រាម...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នាយបេសកកម្មលើកទី១នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។...
រាល់ការប្រកួតធំៗខ្នាតអូឡាំពិក ប្រទេសភាគច្រើនបានសន្យាផ្ដល់រង្វាន់ជាសាច់ប្រាក់ទៅកាន់អត្តពលិក ឬ កីឡាកររបស់ខ្លួនដែលឈ្នះមេដាយនានា។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤នេះ ប្រទេសមួយចំនួនដូចជា ដែនដីហុងកុង និងសិង្ហបុរីផ្ដល់រង្វាន់ជូនកីឡាកររបស់ខ្លួនរហូតដល់ទៅខ្ទង់ជិត ១លានដុល្លារអាមេរិក ប្រសិនបើឈ្នះមេដាយមាស។ យ៉ាងណាមិញ ក៏មានប្រទេសមួយចំនួនមិនផ្ដល់រង្វាន់អ្វីសោះជូនកីឡាកររបស់ខ្លួនផងដែរ។ ប្រទេសទាំងនោះរួមមាន ចក្រភពអង់គ្លេស អ៊ីស្លង់ នូវែលហ្សេឡង់ ន័រវែស និងស៊ុយអែត។ ទោះជាបែបនេះក្ដី ប្រទេសទាំង៥ខាងលើនេះបានផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីបំពាក់បំប៉នអត្តពលិក ឬ...
តោខៀវ Chelsea និង Atlético Madrid បានព្រមព្រៀងគ្នាអស់ហើយ ពីការនាំយកកីឡាករជម្រើសជាតិអង់គ្លេស Conor Gallagher ទៅកាន់ទឹកដីអេស្ប៉ាញ។ តាមព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថា AT Madrid និង តោខៀវ Chelsea បានព្រមព្រៀងគ្នាលើតម្លៃ ៤០លានអឺរ៉ូ សម្រាប់ការនាំយកខ្សែបម្រើអង់គ្លេសទៅកាន់ទឹកដីអេស្ប៉ាញ។ អ្វីៗចុងក្រោយស្ថិតនៅលើ Conor...
យោងតាមការចេញផ្សាយ របស់ ,The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដែលអាចកៀកនឹងនាំយកកីឡាករប្រេស៊ីល Gabriel Mec ដែលក្លឹបបានព្យាយាមចរចា ជាមួយនឹងក្លឹប Gremio អស់រយៈពេលជាយូរមកហើយ ។ ក្លឹបតោខៀវ Chelesa ដែលក្រោយ បានម្ចាស់ក្លឹបថ្មី គឺលោក Todd Boehly...
ភ្នំពេញ៖លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក តែម ម៉ឺន ប្រធានកិតិ្តយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមការបិទវគ្គបំប៉នមន្រ្តីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រម កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។ លោក ខូវ ឆាយ បានបង្ហាញពីក្ដីសង្ឃឹមថា វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រមនឹងអាចជួយកាត់បន្ថយការចម្រូងចម្រាសនៅតាមសង្វៀនប្រដាល់នានាបានមួយផ្នែកធំ។...
ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្លឹប Manchester City ត្រូវបានពិន័យជាប្រាក់ចំនួន ២.០៩ លានផោនស្មើនឹង ២.៦៨ លានដុល្លារអាមេរិក ដោយក្របខណ្ឌ Premier League សម្រាប់ ២២ ករណីនៃការពន្យារពេលការប្រកួតចាប់ផ្តើម ឬចាប់ផ្តើមការប្រកួតឡើងវិញ។ ក្លឹបជើងឯកអង់គ្លេស “English champions”...