ក្លឹប Manchester United បានឡើងទៅ ដល់វគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ FA Cup ក្រោយឈ្នះក្លឹប Liverpool កាលពីម្សិលមិញនេះ។ កាលពីម្សិលមិញនេះ Man Utd បានប្រកួតឈ្នះ Liverpool ក្នុងលទ្ធផល ៤-៣ ដោយការយកឈ្នះនេះគឺកើតឡើងក្រោយ ខ្សែប្រយុទ្ធ Amad Diallo ស៊ុតចូល១គ្រាប់គឺ...
ខ្សែការពារ William Saliba ជាខ្សែការពារ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក ។ បើយោងតាមស្ថិតិរបស់ Transfermarkt កាលពីពេលថ្មីៗនេះ ។ នៅក្នុងខណៈនេះ Saliba មានតម្លៃខ្លួន ៨០លានអ៊ឺរ៉ូ ដោយគេទើបឡើងតម្លៃខ្លួន ១០លានអ៊ឺរ៉ូក្រោយទីផ្សារកីឡាករបានធ្វើបច្ចុប្បន្នភាពទីផ្សារកាលពីពេលថ្មីៗនេះ ។ កីឡាករនេះមានវ័យ២២ឆ្នាំហើយ ដោយចូលលេងឲ្យ Arsenal ចាប់ពីឆ្នាំ២០១៩មក...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Lionel Messi នឹងត្រូវខកខានការប្រកួតមិត្តភាព របស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅពេលខាងមុខ ដោយសារតែរបួសក្នុងការបង្ហាញ ខ្លួនប្រកួតឲ្យក្លឹប Inter Miami ។ តាមផែនការក្រុមអាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពប៉ះនឹងក្រុម El Salvador និងក្រុម Costa Ricaដោយមិនមានវត្តមានរបស់ប្រធានក្រុម...
THe Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Bernardo Silva ថ្មីៗនេះបានធ្វើការបង្ហើប អំពីផែនការក្នុងការចាក ចេញពីក្លឹប Man City និង ការវិលត្រឡប់ទៅកាន់ ក្លឹបចាស់ Benfica វិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ កីឡាករប៉ទុយហ្គាល់វ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នឹងត្រូវផុតកុងត្រាចាស់ជាមួយនឹង Man City...
The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបអាល្លឺម៉ង់ Dortmund នៅតែបន្តស្ថិតនៅក្នុងការពីភាក្សាគ្នាជាមួយនឹងក្លឹប Man UTD នៅលើយ ដើម្បីអាចធ្វើការដោះដូរកីឡាករ Jadon Sancho ជាផ្លូវការ។ កីឡាករខ្សែប្រយុទ្ធស្លាប រូបនេះបានចូល រួមជាមួយនឹង Dortmund និងបន្តលេងនៅទីនេះ ក្នុងកុងត្រារយៈពេលខ្លីនៅឡើយ កាលពីខែមករាក្រោយពេល បានក្លឹប...
គ្រូបង្វឹកក្លឹប Barcelona លោក Xavi Hernandez ត្រូវបាន The Goal ចុះផ្សាយថា នឹងមិនអាចមានវត្តមាន ក្នុងការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុម Real Madrid ឡើយ។ លោក Xavi បានទទួលកាតនិងបណ្តេញចេញ ចំនួន២ដងមកហើយ ក្នុងរដូវកាលកន្លងមកនេះ និងចុងក្រោយពេលប្រកួត ទទួលបានជ័យជំនះលើក្រុម...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នៅទីសា្នក់ការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមកម្មពិធីសន្តិសីទ សារព័ត៌មានស្តីពីទិវារត់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមេសា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកនឹងស្នើបទឈប់បាញ់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងការ ប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉ារីស ចន្លោះថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ លោក Macron...
ទីក្រុងស៊ីដនី ៖ អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក John Coates បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែត Daily Telegraph របស់ទីក្រុងស៊ីដនីថា ចំនួនជនជាតិរុស្សី ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារីស ក្រោមទង់ជាតិអព្យាក្រឹត អាចមានកម្រិតទាបរហូតដល់ ៤០ នាក់តែប៉ុណ្ណោះ ។ កាលពីខែធ្នូ IOC បានរារាំងរុស្ស៊ី ពីការបញ្ជូនក្រុមបង្រួបបង្រួមមួយ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរ ប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំ ដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ទទួលបានកាគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ២រូបយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃ។ អ្នកប្រដាល់ជើងខ្លាំងថៃ...