ខេត្តសៀម ៖ លោក សា ឌីណា ស្ថាបនិកក្លិបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា ស្វាគមន៍អស់ពីចិត្តប្រសិន បើសហព័ន្ធកីឡាបាញ់ធ្នូ កម្ពុជា និងក្រុមកីឡាករ-កីឡាការិនី ដែលត្រូវការទីលានបាញ់ធ្នូ ធ្វើការហ្វឹកហាត់ ដើម្បីចូលរួមការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ទោះបីសហព័ន្ធកីឡានេះមិនទាន់ដំណើរការក៏ដោយ ។ លោក សា ឌីណា បាននិយាយថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ជាមួយនាយបេសកកម្ម រាជធានីខេត្តនៅថ្ងៃនេះ ដើម្បីផ្សព្វផ្សាយ គោលការណ៍ បទបញ្ជាបច្ចេកទេស ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដា្ឋនកីឡា តំណាងលោក វាត់ ចំរើន...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងទីបំផុត សុបិន្តអាក្រក់របស់កីឡាករអង់គ្លេស Henderson បានបញ្ចប់ហើយជាមួយ នឹងក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត Al Ettifaq។ នៅថ្ងៃនេះក្លឹបហូឡង់ Ajax បានប្រកាសជាផ្លូវការទិញ យកកីឡាករខ្សែបម្រើជើងចាស់រូបនេះ ពីអារ៉ាប់មកវិញ ទោះបីជាកុងត្រាដែលគាត់ បានចុះហត្ថលេខា នៅទីនេះមានរយៈពេលមិនទានបញ្ចប់់ក្តី។ កីឡាករ Henderson...
លោក Xavi Hernendez គ្រូបង្គោលក្លឹប Barcelona នឹងលាចេញពីតំណែង ប្រសិនបើកីឡាករក្លឹបនេះឈប់ស្ដាប់តាមការណែនាំរបស់លោក។ ការលើកឡើងបែបនេះធ្វើឡើង ក្រោយពេលដែលមានការចុះផ្សាយរបស់សារព័ត៌មាន ESPN។ ដោយសារព័ត៌មាននេះចុះថា ក្រុមកីឡាករភាគច្រើនចាប់ផ្ដើមចោទសួរពីទម្រង់លេង និងរបៀបចាត់ចែងរបស់លោក។ ទាក់ទិននឹងរឿងនេះដែរ លោក Xavi បាននិយាយថា៖ «ខ្ញុំស្រលាញ់ក្លឹបនេះណាស់។ ខ្ញុំមកនេះ ដើម្បីសម្រេចបានស្នាដៃអ្វីមួយ។ បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងទៅផ្ទះ។...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកិច្ចចរចាគ្នារវាងក្លឹបតោខៀវ Chelsea និងក្លឹបអ៊ីតាលី Roma ចំពោះកីឡាករខ្សែប្រយុទ្ធ Lukaku ដែលនឹងអាចមានតម្លៃ៣៧លានផោននោះអាចនឹងជួបបញ្ហាហើយក្រោយក្លឹបអ៊ីតាលីបានសម្រេចចិត្តបញ្ចប់កុងត្រារបស់គ្រូបង្វឹកលោក Jose Mourinho។ កីឡាករ Lukaku ដែលបន្តមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លឹប Chelsea នៅឡើយនោះបានកាន់តែឈានមកដល់ទីបញ្ចប់នៃកុងត្រាខ្ចីជើងជាមួយនឹង Roma ហើយដែលជឿជាក់ថាទាំងកីឡាករនិងក្លឹបអង់គ្លេសមិនចង់វិលត្រឡប់រកគ្នានោះឡើយ។ កន្លងមកពេលមានគ្រូបង្វឹករូបនេះនៅជាមួយនឹង Roma កីឡាករប៊ែលហ្ស៊ិករូបនេះមានសង្ឃឹមបន្តិចហើយក៏ធ្លាប់បាសន្យាគ្នាថានឹងទិញគាត់ដាច់ពីអង់គ្លេសនៅរដូវក្តៅឆ្នាំនេះ៕...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ Amad Diallo បានបន្តធ្វើការបដិសេធជាមួយនឹងក្លឹបមួយចំនួនដែលកំពុងលេងនៅលីគទី២អង់គ្លេសសម្រាប់ការដោះដូរខែមករានេះហើយដាក់ចិត្តដាក់កាយបន្តរស់នៅជាមួយនឹង Man UTD។ ខ្សែប្រយុទ្ធស្លាបរូបនេះគ្មានផែនការក្នុងការចាកចេញពី Man UTD ឡើយនៅខែមករានេះទោះបីជាកុងត្រាខ្ចីជើងក្តីឬកុងត្រាដាច់ក្តីខណៈដែលគាត់បច្ចុប្បន្នមិនមានឳកាសបង្ហាញខ្លួនឲ្យឈុតធំនៅឡើយក្តីក្នុងវ័យ២១ឆ្នាំ។ ទាំង Sunderland និង Birmingham រហូតទៅដល់ក្លឹប Middlesbrough ផងដែលមានលោក Michael Carrick...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមធ្វើការព្យាយាមដើម្បីប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីអាចធានាបាននូវកុងត្រាខ្ចីជើងកីឡាករឆ្នើមបារាំងម្នាក់មកពីលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត។ ប្រភពដដែលបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Karim Benzema ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Itthad នោះបានក្លាយទៅជាគោលដៅដ៏ធំមួយសម្រាប់ក្លឹបទាំងពីរនៅអង់គ្លេសនេះ។ តាមឲ្យដឹងទៀតដែរថាកីឡាករផ្ទាល់ក៏កំពុងមានបំណងក្នុងការចាកចេញពីអារ៉ាប៊ីសាអូឌីតដែរក្រោយពេលទើបបានមកចូលរួមទីនេះពីក្លឹប Real Madrid ទើបបានរយៈពេល៦ខែប៉ុណ្ណោះហើយក្នុងនោះគេដឹងថាសូម្បីតែ Man UTD...
យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធ Anthony Martial កំពុងត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយពីការហ្វឹកហាត់របស់ក្រុមទៀតហើយដូចទៅនឹងស្ថានភាពរបស់កីឡាករ Jadon Sancho ពីមុននេះដែរដែលបច្ចុប្បន្នគាត់បានផ្ទេរទៅ Dortmund វិញបាត់ទៅហើយ។ កីឡាករ Martial បានអវត្តមានពីក្រុមតាំងតែពីពាក់កណ្តាលខែធ្នូដោយសារមូលហេតុថាគាត់មានជំងឺមួយប៉ុន្តែមិនបានបញ្ជាក់លំអិតទេខណៈដែលគ្រូបង្វឹកលោក Erik ten Hag បាននិយាយថាកីឡាករមិនទាន់មានកម្លាំងពេញលេញក្នុងការវិលត្រឡប់នៅឡើយ។ ក្រៅពីនោះគេសង្កេតឃើញកីឡាករ Martinez, Casemiro...
ភ្នំពេញ៖ ការរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៣មានក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៦៦ នាក់ចូលរួមការប្រកួតឆ្នាំនេះ ការប្រកួតឡើងដោយសហព័ន្ធកីឡាចំបាប់កម្ពុជានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៦៦ នាក់មកពីក្លិប និងសមាគមចំនួន ១០...
ភ្នំពេញ៖ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ លោកបានសង្កេតឃើញការចូលរួមរបស់កីឡាករ-កីឡាការិនីមានបច្ចេទេសល្អៗ ពិសេសនោះកីឡាករ-កីឡាការិនីគ្រប់ៗរូបបានឈរលើគោលការណ៍ប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ លក្ខន្តិកៈបានល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងឱកាសបិទការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករា...