ប្រកួតពានរង្វាន់Coupe de Franceយប់មិញនេះ ក្រុមខ្លាំងបារាំង PSG បានលត់៣គ្រាប់យកឈ្នះក្រុម Brest ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ១គ្រាប់ដំបូងកើតឡើងដោយកីឡាករខ្សែប្រយុទ្ធ Mbappeនៅនាទីទី៣៤ហើយបន្តគ្រាប់ទី២នាំមុខដោយកីឡាករ Pereira នៅនាទីទី៣៧ខណៈដែល Brest តាមវិញបានមួយគ្រាប់នៅនាទីទី៦៥ដោយកីឡាករ Mounie។ ទោះបីជាយ៉ាងណាក្តី PSG នៅតែបន្តដាក់សំពាធរហូត រកគ្រាប់បាល់បានថែមមួយគ្រាប់ទៀត នៅនាទីទី៩០បូក២ ដោយកីឡាករ Goncaio...
យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាភ្នាក់ងារកីឡាករ Enzo Fernandez ពិតជាបានសារភាពថាពិតជាមានដំណឹងកន្លងមកថាកីឡាកររបស់គាត់ចង់ចាកចេញមែនប៉ុន្តែវាមិនមែនជាការពិតឡើយហើយ Enzo ផ្ទាល់ចង់ឃើញក្លឹបរបស់ខ្លួនកែប្រែទំរង់លេងថ្មីជាងនេះ។ ទោះបីជាមិនសូវបានស្ថិតនៅក្នុងផែនការលេងរបស់គ្រូបង្វឹកលោក Pochettino ពិតមែននៅរដូវកាលនេះប៉ុន្តែ Fernandez នៅតែបន្តជួបពាក្យរិះគន់ជាបន្តបន្ទាប់ទំពីទំរង់លេងនិងឥទ្ធិពលរបស់គាត់ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃដល់ទៅ១០៧លានផោនផ្ទេរមកពី Benfica។ ភ្នាក់ងាររបស់កីឡាករបានបដិសេធអំពីបំណងចង់ចាកចេញទោះបីជាយ៉ាងណាក្តីហើយអះអាងថាកីឡាករគ្មានផែនការនេះនោះទេ។ទាំងកីឡាករនិងក្លឹបមានផែនការច្បាស់លាស់ទាំងដឹងហើយថាវានឹងលំបាកក្នុងពេលចាប់ផ្តើមដំណើរការនេះប៉ុន្តែយើងនឹងទៅដល់គោលដៅនោះទាំងអស់គ្នា៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោកនៅ ទីក្រុងដូហា ប្រទេសកាតាដែលត្រូវប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប រួមមាន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាករ...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊នឯកជនជាដៃគូកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានសរសេរថាបច្ចុប្បន្នមានក្លឹបជាច្រើននៅលីគកំពូលអង់គ្លេសកំពុងទាក់ចិត្តជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់ទើបតែវ័យ១៧ឆ្នាំរបស់ក្លឹបយក្សអេស្បាញ Barcelona។ កីឡាករ Pau Cubarsi បច្ចុប្បន្នអាចមានតម្លៃខ្លួនប្រមាណជា១០លានផោនប៉ុន្តែរូបគេកំពុងទទួលបានឳកាសបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ក្លឹបជាច្រើនប្រកួតមកហើយនិងក៏បានធ្វើឲ្យ Barcelona កំពុងត្រៀមកុងត្រាថ្មីសម្រាប់បន្តផងដែរ។ ទោះបីជាយ៉ាងណាក្តីការពិភាក្សានៅតែបន្តប៉ុន្តែក្លឹនៅអង់គ្លេសកំពុងរងចាំមើលស្ថានភាពនៃការចរចាហើយជឿជាក់ថាពួកគេនឹងអាចឆក់យកឳកាសនាំយកកីឡាករអេស្បាញរូបនេះមករួមក្លឹប៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan ដែលមានឈ្មោះថា Rafael Leao និងកំពុងតាមទាក់ទង ដោយក្លឹបសេដ្ឋី បារាំង PSG បានចេញមកបដិសេធ ហើយអំពីបំណងរបស់គាត់ ក្នុងការចូលរួមជាមួយនឹងក្លឹបនេះ ។ កីឡាករខ្សែ ប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខុសពីលីគកំពូលរបស់អង់គ្លេសនិង លីគកំពូលអេស្បាញ...
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ Jurrien Timber នៅតែត្រូវបានក្លឹបកាំភ្លើងធំ Arsenal ដាក់បញ្ចូលឈ្មោះក្នុង បញ្ជីកីឡាករ សម្រាប់លេង នៅពានរង្វាន់ Champions League ដដែលសម្រាប់រដូវកាលនេះ ទោះបីជាគាត់កំពុង បន្តព្យាបាលរបួសនៅឡើយក្តី ។ កីឡាករខ្សែការពារ កណ្តាល សញ្ជាតិហូឡង់រូបនេះ បានទទួលរងរបួសនិង...
កីឡដ្ឋាន MetLife Stadium ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង New Jersey សហរដ្ឋអាមេរិក នឹងត្រូវយកធ្វើជាកីឡដ្ឋានដើម្បីរៀបចំការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើង ឯកពិភពលោក World Cup រៀបចំរៀងរាល់...
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Chelsea បានសារភាពថា តំណែងរបស់ខ្លួននៅក្នុងក្លឹបមិន សុវត្ថិភាពនោះទេ ដោយសារតែទម្រង់លេងរបស់ក្លឹបមិនសូវល្អមួយរយៈចុងក្រោយ។ Chelsea មួយរយៈចុងក្រោយចាញ់ផ្ទួនៗគ្នា ដោយកាលពីថ្ងៃអាទិត្យម្សិលមិញ ក្លឹបនេះចាញ់ក្លឹប Wolves ក្នុងលទ្ធផល ៤ ទល់នឹង ២ ដែលបណ្ដាលឱ្យតោខៀវមានមូលដ្ឋាននៅរាជធានីឡុងដុង មួយនេះធ្លាក់ដល់លេខ ១១ នៅតារាងក្របខ័ណ្ឌកំពូលអង់គ្លេស...
លោក Deco នាយកកីឡារបស់ក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន កាលពីពេលថ្មីៗនេះ ទាក់ទងនឹងលោក Jurgen Klopp ដែលជាបេក្ខភាពគ្រូបង្គោលថ្មី របស់ក្លឹបលោក សម្រាប់រដូវកាលក្រោយនេះ ។ លោក Deco បាននិយាយថា៖” Klopp ជាកំពូលគ្រូបង្វឹក ក៏ប៉ុន្តែខ្ញុំគិតថានេះជាពេលត្រឹមត្រូវនិយាយរឿងលោកទាក់ទងនឹងក្លឹបរបស់យើងទេ “។ លោកបន្តថា៖” យើងមានជម្រើសច្រើន...