យោងតាមការចេញផ្សាយរបស់ The Fichajes បានឲ្យដឹងថាក្លឹប Bayern Munich នឹងមិនមានបំណងលក់កីឡាករខ្សែបម្រើឆ្នើម Jamal Musiala ចេញឡើយ នៅរដូវក្តៅនេះ ខណៈដែលក្លឹបមួយចំនួន កំពុងមានបំណងចង់ទាក់ទងក្តី។ ក្លឹបជាច្រើននៅអឺរ៉ុបកំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកុងត្រាកីឡាករវ័យ២១ឆ្នាំរបស់អាល្លឺម៉ង់រូបនេះដែលក្នុងនោះរួមមានទាំងក្លឹប Arsenal, Liverpool និង Man UTD ផងដែរ។ ទោះបីជាយ់ាងណាក្តី Bayern...
យោងតាមការចេញផ្សាយរបស់ The Star បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid នៅពេលនេះកំពុងនាំមុខគេក្នុងការប្រជែងយកកុងត្រារបស់កីឡាករ Bernardo Silva នៅរដូវក្តៅនេះ។ តារាឆ្នើមរបស់ក្លឹប Man City រូបនេះកាន់តែកៀកជិតទៅនឹងកុងត្រាចាស់ ដែលមានន័យថា នឹងអាចឲ្យគាត់ក្លាយជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយនៅពេលវេលា ខាងមុខនេះប្រសិនបើកុងត្រាថ្មីមិនត្រូវបាន ធ្វើឡើងដោយក្នុងនោះ កីឡាករក៏បានបង្ហាញអំពីបំណង ចាកចេញផងដែរ។...
ប៉ារីស៖អត្តពលិកជនជាតិបារាំងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនឹងត្រូវបានផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់សុខភាពផ្លូវចិត្តរបស់ពួកគេ ដោយផ្តល់អាទិភាពដល់ការទប់ស្កាត់ការបៀតបៀនតាមអ៊ីនធើណេត និងការគំរាមកំហែងតាមអ៊ីនធើណេត។ រដ្ឋមន្ត្រីកីឡារបស់ប្រទេសបារាំង លោកស្រី Amélie Oudéa-Castéra និងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឌីជីថល Marina Ferrari កំពុងពិភាក្សាអំពីវិធីដើម្បីធានាសុខភាពផ្លូវចិត្តត្រូវបានមើលថែនៅថ្ងៃទី ២៦ ខែកក្កដាដល់ខែសីហា ១១ Paris Games និងថ្ងៃទី ២៨ ខែសីហាដល់ខែកញ្ញា ៨ ប៉ារ៉ាឡាំពិក។ លោកស្រី...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Newcastle បានបញ្ជូនភ្នាក់ងារតាមដានសមត្ថភាពកីឡាករមកទស្សនការប្រកួតជាច្រើនរបស់កីឡាករ Conor Gallagher ដែលបច្ចុប្បន្នជាប្រធានក្រុមនៅក្លឹបបាល់ទាត តោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការផ្ទេរនៅរដូវក្តៅ។ ប្រភពដដែលបានសរសេរដែរថាក្លឹប Chelsea ក្នុងពេលជាមួយគ្នានេះក៏មានបំណងចង់លក់កីឡាករអង់គ្លេសរូបនេះដែរទោះបីជាកុងត្រារបស់គាត់ពេលនេះនៅសល់រហូតទៅដល់ឆ្នាំ២០២៥ក្តីដើម្បីអាចប្រមូលលុយបានមួយចំនួនមកវិញ ទិញកីឡាករចំណូលថ្មីនៅរដូវក្តៅ។ ទោះបីជាយ៉ាងណាក្តីកន្លងមកថ្មីៗនេះកីឡាកររូបនេះបានដាក់ការប្តេជ្ញាចិត្តយ៉ាងខ្លាំងជាមួយនឹង Chelsea ដោយសង្ឃឹមថានឹងមានការចរចាជោគជ័យមួយដើម្បីអាចបន្តកុងត្រាថ្មីនៅទីនេះពីព្រោះថាវាគឺជាក្លឹបដែលគាត់ស្រលាញ់ពេញចិត្ត បំផុត៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid គឺលោក Zinedine Zidane នឹងជ្រើសរើសយកក្លឹបបិសាចក្រហម Man UTD ជាជាង Bayern Munich នៅរដូវក្តៅនេះ។ L’Equipe ក៏បានសរសេរដែរថាកន្លងមកនេះក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ពិតជាមានព័ត៌មានទាក់ទងជាមួយនឹងលោក Zidane ខ្លាំងមែនទែនប៉ុន្តែចុងក្រោយ...
ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធនៃសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា ក្រោយពីបញ្ចប់ការប្រកួតកីឡា SEA GAME 2023 សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាយើង នៅតែបន្តការប្រមូលផ្តុំហ្វឹកហាត់ដដែល ដោយសារប្រភេទកីឡាជំនាញ គ្មានការរំសាយឡើយ ទោះបីក្រសួងអប់រំ យុវជន និងកីឡាមានការ រំសាយក៏ដោយ ក៏យើងនៅហ្វឹកហាត់ជារៀងរហូត ។...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Romaបានប្រកាសជាផ្លូវការហើយថា វិរៈបុរសក្លឹបលោក Daniele De Rossi នឹងនៅតែបន្តធ្វើជាគ្រូបង្វឹក របស់ក្លឹបដដែលរហូតទៅដល់រដូវកាលក្រោយ។ កាលពីខែកុម្ភៈបុរសរូបនេះបានចុះកុងត្រា ដើម្បីទទួលយកការងារជាគ្រូបង្វឹករបស់ក្លឹប Roma ហើយនៅពេលនេះក្លឹបបានបញ្ជាក់យ៉ាងច្បាស់ អំពីបំណងចង់រក្សាតំណែងនិងការងារ របស់លោករហូតទៅដល់ រដូវកាលក្រោយនិងសម្រាប់ផែនការអនាគតផងដែរ។ លោក De Rossi បានមកជំនួសតំណែងរបស់លោក...
បន្ទាប់ពីបានលើកពានរង្វាន់ អាល្លឺម៉ង់ជាប្រវត្តិសាស្ត្រ របស់ក្លឹបកាលពីសប្តាហ៍ កន្លងមកនេះក្រុម Bayern Leverkusen ក្រោមការដឹកនាំ របស់លោក Alonso នៅពេលនេះកំពុង បន្តក្តីសុបិន្ត ដើម្បីលើកពានរង្វាន់ចំនួន ២ទៀតនៅរដូវកាលនេះ។ ប្រកួតយប់មិញនេះ Bayern Leverkusen អាចយកជ័យជំនះទៅលើក្រុមខ្លាំងមកពីអង់គ្លេស West Ham ក្នុងក្របខណ្ឌពានរង្វាន់ Europa League...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំការប្រកួតកីឡាឧត្តម សិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ លើ១៣ប្រភេទកីឡា ក្រោមការសហការ បច្ចេកទេសជាមួយ សហព័ន្ធកីឡាជាតិទំាង១៣ ។ ការប្រកួតនេះធ្វើឡើង...
ភ្នំពេញ ៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ចំណាត់ថ្នាក់ និងជយលាភី ដល់ក្រុមកីឡាករ-កីឡាការិនីកង់ដៃត្រង់ ដែលបានប្រព្រឹត្តទៅនៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ការប្រកួតប្រណាំងកង់ដៃត្រង់ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង...