ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួង ការពារជាតិដណ្តើមមេដាយ សរុបចំនួន ២១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ខេត្តកំពង់ធំ ដណ្តើមមេដាយចំនួន ៦ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នេះ ហើយការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ...
ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា ការរៀបចំការប្រតកីឡាអត្តពលកម្ម ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី អត្តពលកម្ម...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងធ្វើការងារចរចាជាមួយនឹងក្លឹប Benfica ហើយដើម្បីអាចផ្ទេរយកកីឡាករវ័យក្មេងឆ្នើមម្នាក់មករួមក្លឹប។ កីឡាករ Goncalo Oliveira បានក្លាយជាគោលដៅដ៏មានសក្តានុពលរបស់ក្លឹប Barcelona ហើយជឿជាក់ថាការផ្ទេរនឹងអាចធ្វើឡើងទៅបានឆាប់ៗនេះទោះបីជាកីឡាករ១៩ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ Benfica នៅឡើយក្តី។ ប្រភពដដែលបានឲ្យដឹងទៀតថាតាមពិតទៅតំណាងរបស់ក្លឹបនិងភ្នាក់ងារកីឡាករបានជួបគ្នាចរចាតាំងតពីពេលដែល Barcelona កំពុងប្រកួតប៉ះ PSG...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich នឹងអាចបែកចែកផ្លូវជាមួយនឹងខ្សែការពារកណ្តាល Raphael Guerreiro ហើយបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៧២ដងឲ្យក្លឹប។ កីឡាករខ្សែការពារប៉ទុយហ្គាល់រូបនេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ទៀតឡើយពីសំណាក់គ្រូបង្វឹកលោក Vincent Kompany ដោយសារតែរបួសផងមិនសូវបានបង្ហាញខ្លួនលេងផងក្នុងរយៈពេលដឹកនាំរបស់គ្រូបង្វឹករូបនេះ។ តាមផែនការបើមិនមានអ្វីប្រែប្រួលអំពីការចរចាទេនោះកីឡាកររូបនេះនឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងការពារជាតិដណ្តើមបានជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ុង គីមហេង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមកីឡាក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រើប្រាស់...
ថៃ៖ កីឡាការិនី បាញ់កាំភ្លើងឆ្នើមរបស់ប្រទេសថៃ Sutiya Jiewchaloemmit បានប្រកាសថា នាងនឹងធ្វើពហិកា មិនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ “SEA Games 33” នាពេលខាងមុខ ដោយចោទប្រកាន់សមាគមរបស់នាងថា មានការគ្រប់គ្រងមិនល្អ និងខ្វះតម្លាភាព យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានបង្ហាញចំណាប់ អារម្មណ៍ខ្ពស់ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ ដែលកំពុងលេងឲ្យ Barcelona។ កីឡាករខ្សែប្រយុទ្ធប៉ូឡូញវ័យ ចំណាស់ Robert Lewandowski ត្រូវបានគេដឹងថា បានឈានមក ដល់ពេលវេលាចុង ក្រោយ នៅអេស្បាញហើយខណៈដែលកុងត្រា របស់គាត់នឹងអស់សុពលភាព...
ភ្នំពេញ៖ គិតត្រឹមល្ងាចនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿងក្នុងមព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រើប្រាស់ កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ ជូនសហព័ន្ធ ក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកដ្ឋាន នៃអគ្គ នាយកដ្ឋានកីឡានាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះបានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពី “វិន័យ និងក្រមសីលធម៍”...