កីឡាករ Kylian Mbappe របស់ក្លឹប PSG ត្រូវបាន The Goal ចេញផ្សាយថាបានបដិសេធ ការចរចាជាមួយនឹងក្លឹប Al Hilal ហើយទោះបិជាបានធ្វើដំណើរ ទៅដល់ប្រទេស អារ៉ាប៊ីសាអូឌីតកន្លងមកក្តី ។ ប្រភពដដែលបានបន្តទៀត ទាំងតំណាង របស់ក្លឹប Al Hilal ក៏បានបញ្ជូនភ្នាក់ងារ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករប្រេស៊ីល Fabinho នឹងអាចធ្វើការផ្ទេរ ទៅក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្នុងការចរចាសាជាថ្មីតម្លៃខ្លួន ៦០លានផោន។ ប្រភពដដែល បានបន្តថា ការចរចាត្រូវបានធ្វើឡើង សាជាថ្មីក្រោយការ បរាជ័យម្តងមកហើយ ហើយលើកនេះគឺនឹងត្រូវសម្រេចចិត្ត តែទៅលើបញ្ហា នៃការទូទាត់លុយរវាងក្លឹបនិងក្លឹបប៉ុណ្ណោះ ដើម្បីអាចផ្ទេរកីឡាករវ័យ២៩ឆ្នាំ រូបនេះចេញពីអង់គ្លេស។ Fabinho បានរស់នៅ...
The Goal នៅថ្ងៃនេះចេញផ្សាយថាក្លឹប Juventus បាននឹងកំពុងព្យាយាមក្នុងការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីធ្វើយ់ាងណាអាចចរចាខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Lukaku ចេញពីអង់គ្លេសត្រៀមនៅរដូវកាលក្រោយនេះ។ ទោះបីជាយ៉ាងណាក្តីក្លឹប Chelsea កន្លងមកធ្លាប់បានបញ្ចាក់ហើយថាក្លឹបមិនមានបំណងខ្ចីជើងកីឡាកររូបនេះឡើយប៉ុន្តែចង់លក់ Lukaku ចោលតែម្តងប៉ុន្តែ ក្នុងតម្លៃមួយដែលJuventus បានបញ្ជាក់ហើយដែរថានឹងមិនអាចទៅរួចក្តី។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីក្លឹបជាច្រើនផ្សេងទៀត ក៏កំពុងចរចាកិឡាករខ្សែប្រយុទ្ធមាឌធំប៊ែលហ្ស៊ិកនេះដែរដែលមានដូចជា Inter Milan ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីរដូវកាលកន្លងមកក្នុងនាមជាកីឡាករខ្ចីជើងផងនិងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត Al...
អូស្ត្រាលី៖ កីឡាការិនីចិន បាននិយាយថា ពួកគេបានផ្លាស់ប្តូរពីការបរាជ័យរបស់ពួកគេជាមួយនឹងក្រុមដាណឺម៉ាក ហើយបានប្តេជ្ញាថានឹងបង្ហាញទម្រង់ដ៏ល្អបំផុត របស់ពួកគេសមម្រាប់ការប្រកួតក្នុងពូលជើងទី២ របស់ពួកគេជាមួយនឹងប្រទេសហៃទី នៃព្រឹត្តិការណ៍ FIFA Women’s World Cup 2023 យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua។ ប្រទេសចិនបានឈានជើងដល់ជុំទី ១៦ ក្នុងការប្រកួតចុងក្រោយកាលឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide នៅរសៀលថ្ងៃអង្គារ...
បារីស៖ការស្ទង់មតិរបស់ Kyodo News បានរកឃើញកាលពីថ្ងៃអង្គារថា សញ្ញានៃការបែងចែកយ៉ាងច្បាស់លាស់ចំពោះសហព័ន្ធកីឡាអន្តរជាតិចំនួន ៩ ក្នុងចំណោម ៣២ ដែលតំណាងសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បន្តដកអត្តពលិករុស្ស៊ីចេញពីការប្រកួតដដែល។ សហព័ន្ធជាង ២០ បានសម្រេចចិត្តអនុញ្ញាតឲ្យជនជាតិរុស្ស៊ីប្រកួតប្រជែង”ជាអត្តពលិកអព្យាក្រឹត” ដូចដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានណែនាំកាលពីខែមីនា ឬកំពុងពិចារណាកាលថ្ងៃពុធ ជាការចាប់ផ្តើមនៃការរាប់ថយក្រោយមួយឆ្នាំនៃការប្រកួតចំពេលមានការឈ្លានពានបន្តរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន។ សហព័ន្ធទាំង ៩ នៅបន្តផ្អាកជនជាតិរុស្សី គឺ អត្តពលកម្ម...
ភ្នំពេញ ៖ លោកគ្រូ ឡាច ចន្ច័ដារ៉ា នាយកសាលាគុនសុរិយាការ៉ាតេ ដូ និងជាប្រធានគ្រូបង្វឹក របស់សមាគមកីឡាការ៉ាតេដូ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមជូនដំណើរកូនប្រុស និងកីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World...
ប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ ចាប់ផ្តើមជាមួយនឹងពិធីដ៏អស្ចារ្យមួយនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ប៉ុន្តែជាមួយនឹងមួយឆ្នាំទៀត អ្នករៀបចំប្រឈមមុខនឹងបញ្ហាជាច្រើន។ ក្រុមអ្នករៀបចំនឹងបួងសួងកុំឲ្យមានការកើតឡើងម្តងទៀតនៅរដូវក្តៅក្រោយ នៃកុបកម្មដែលបានកើតឡើងនៅជុំវិញប្រទេសបារាំងកាលពីដើមខែនេះ បន្ទាប់ពីប៉ូលិសម្នាក់បានបាញ់សម្លាប់យុវជនអាយុ ១៧ ឆ្នាំនៅចំណតចរាចរណ៍មួយកន្លែង។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach...
ន័រវែស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ហ្វីលីពីនបានឈ្នះការប្រកួត World Cup ជាលើកដំបូង ខណៈពួកគេបានធ្វើឲ្យសហម្ចាស់ផ្ទះ នូវែលសេឡង់ភ្ញាក់ផ្អើល កាលពីថ្ងៃអង្គារ ប៉ុន្តែអតីតជើងឯកន័រវេស បានរងការវាយប្រហារ២ដង ដើម្បីទុកក្តីសង្ឃឹមរបស់ពួកគេ នៅក្នុងតុល្យភាព ។ លោក Alen Stajcic គ្រូបង្វឹកហ្វីលីពីនបាននិយាយ...
អ្នកស្រី Anne Hidalgo អភិបាលរដ្ឋធានីប៉ារីស ចង់ឃើញខ្សែប្រយុទ្ធបារាំង Kylian Mbappe បន្តលេងនៅក្លឹប Paris Saint-Germain ស្របពេលដែលមានព័ត៌មានថា កីឡាកររូបនេះផ្ទេរ ទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត ជុំជើងជាមួយកីឡាករល្បីៗដទៃទៀត។ អ្នកស្រី Anne Hidalgo អភិបាលរដ្ឋធានីប៉ារីស«ខ្ញុំមិនយល់ថា PSG ចង់លេងក្បាច់អ្វីនោះទេ»។ នេះបើតាមការលើកឡើង របស់ចៅហ្វាយក្រុងប៉ារីស...
ស្វីស៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់របស់ប្រទេសក្រូអាតត្រូវបានពិន័យជាប្រាក់ចំនួន ១៥៦,០០០ដុល្លារដោយ UEFA កាលពីថ្ងៃអង្គារសម្រាប់ការស្រែកជេរប្រមាថ និងរំខានដោយអ្នកគាំទ្រនៅការប្រកួត Nations League Finals កាលពីខែមុន។ ការពិន័យបន្ថែមទៀត UEFA បាននិយាយថា អ្នកគាំទ្រក្រូអាតមិនអាចលក់សំបុត្រសម្រាប់ការប្រកួតក្រៅដី បន្ទាប់របស់ក្រុមដែលជាការប្រកួតជម្រុះជើងឯកអឺរ៉ុបនៅប្រទេសអាមេនីនៅថ្ងៃទី១១ ខែកញ្ញា។ ការដាក់ទណ្ឌកម្មបណ្ដោះអាសន្ននៃការការប្រកួតក្នុងផ្ទះ ដែលមានការប្រកួតប្រជែងក្នុងកីឡដ្ឋានទទេមួយត្រូវបានពន្យារពេលសម្រាប់រយៈពេលសាកល្បង ២ ឆ្នាំ។...