ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី ខែសីហា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ។ ប្រធាន បានដាក់គោលដៅចម្បង...
ការប្រកួតដ៏ស្វិតស្វាញ របស់ក្រុម Newcastle និងក្រុម Liverpool យប់មិញបញ្ចប់ទៅទាំង Liverpool បានយកឈ្នះ Newcastle ក្នុងលទ្ធផលប្រផិតប្រផោយ ២ទល់នឹង១ទាំងដែលខ្លួននៅសល់គ្នា១០នាក់។ កាតក្រហមរបស់ខ្សែការពារ Van Dijk តាំងតែពីនាទីទី២៨បានធ្វើឲ្យ Liverpool ពិបាកក្នុងការប្រកួតយ៉ាងខ្លាំងប៉ុន្តែធ្វើបានល្អជាពិសេសកីឡាករខ្សែប្រយុទ្ធ Nunez ដែលបានប្តូរចូលហើយជួយរកគ្រាប់ជ័យជំនះនៅនាទីទី៩០បូក៣។ ២គ្រាប់ទៀតកើតឡើងនៅនាទីទី២៥ដោយកីឡាករ Gordon និង១គ្រាប់ទៀតដោយកីឡាករ...
បរទេស៖ កីឡាករក្រុមរបស់ Aston Villa ក្រោយទទួលបានជ័យជំនះក្នុងលទ្ធផល៣ទល់នឹង១លើក្រុម Burnley កាលពីយប់មិញហើយនោះ ត្រូវបានរងការវាយប្រហារក្នុងពេលដែលធ្វើដំណើរត្រឡប់មកផ្ទះវិញ។ ក្រុមរបស់លោកគ្រូ Unai Emery ស្ថិតនៅក្នុងពេលធ្វើដំណើរចេញពីកីឡាដ្ឋាន Turf Moor បានជួបបញ្ហានេះនៅត្រង់ចំណុចផ្លូវប្រសព្វមួយក្នុងទីក្រុង Burnley ភាគខាងលិចដោយក្នុងនោះការខូចខាតកញ្ចក់ឡានដែលធ្ងន់ធ្ងរបំផុតតាមរយៈការគប់ដុំថ្ម។ ភ្លាមៗក្រុម Burnley បានចេញសេចក្តីថ្លែងការណ៍ចូលរួមការសោកស្តាយចំពោះហេតុការណ៍នេះ ប៉ុន្តែនឹងធ្វើការស្រាវជ្រាវដើម្បីស្វែងរកពីមូលហេតុពិតថា មានការពាក់ព័ន្ធទៅនឹងក្រុមអ្នកគាំទ្ររបស់ខ្លួនឬយ៉ាងណា...
បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Roberto Mancini ត្រូវបានគេប្រកាសជាផ្លូវការហើយក្លាយជាគ្រូបង្វឹករបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត។ The Goal ដែលបានចេញផ្សាយនូវអត្ថបទនេះបានសរសេរទៀតថា ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានលាលែងចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិអ៊ីតាលីលោក Mancini ត្រូវបានប្រកាសភ្លាមៗទទួលយកការងារថ្មីជាមួយនឹងជម្រើសជាតិអារ៉ាប៊ីសាអូឌីត៊ លោក Mancini បានថ្លែងបែបនេះនៅក្រោយការប្រកាសថា៖ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានផ្តល់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។ លោកបន្តទៀតថា៖ ខ្ញុំជឿថា នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានប្រកាសលាលែងពីតំណែងពីប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងឱកាសមហាសន្តិបាតវិសាមញ្ញរបស់សហព័ន្ធដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធ ខណៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានសមាជិកប្រតិបត្តិគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី។ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី ៦ របស់សហព័ន្ធរួមមាន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជាប្រធាន លោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍ លោក...
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលើពិភពលោក បើយោងតាមស្ថិតិរបស់ Transfermarkt៖ ១. Erling Haaland៖ ខ្សែប្រយុទ្ធរបស់ Manchester City មានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។ ២. Kylian Mbappe៖ ខ្សែប្រយុទ្ធរបស់ PSG មានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។ ៣. Vinicius Jr៖ ខ្សែស្លាបរបស់ Real Madrid...
យុវជនឆ្នើមសញ្ជាតិ កាណាដា T.J.Tahid ដែលបានបង្កើត ប្រវត្តិសាស្ត្រនៅក្លឹប Vancouver ក្នុងវ័យទើបតែ១៦ឆ្នាំ នោះកំពុងស្ថិតនៅក្នុងរ៉ាដា របស់ក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ ។ យុវជនរូបនេះបានក្លាយជាកីឡាករ វ័យក្មេងបំផុត ដែលអាចបង្ហាញខ្លួន នៅលីគកំពូល របស់កាណាដាឈុតធំរបស់ Vancouver កាលពីខែឧសភាកន្លងមកនិង បន្តបន្ទាប់នៅក្នុងការប្រកួតសំខាន់ៗ ផ្សេងទៀត...
ក្រុមខ្លាំងដើមរដូវកាល Brighton ដែលមិនទាន់ស្គាល់ពាក្យចាញ់នោះទីបំផុតបានបរាជ័យប្រកួតដំបូងនៅក្នុងផ្ទះខ្លួនឯងក្រោមថ្វីដៃរបស់ West Ham ក្នុងលទ្ធផល១ទល់នឹង៣។ ៣គ្រាប់របស់ West Ham កើតឡើងតាំងតែពីនាទីទី១៩តង់ទី១ដោយកីឡាករ Prowse គ្រាប់ទី២ដោយ Bowen នៅនាទីទី៥៨និងគ្រាប់ចុងក្រោយនៅនាទីទី63ដោយកីឡាករ Antonio ។ ៣ពិន្ទុរបស់ West Hamឡើងទៅកំពូលតារាងបណ្តោះអាសន្នមាន៧ពិន្ទូខណដែល Brighton បានធ្លាក់មកលេខ៤មាន៦ពិន្ទ៕ ប្រែសម្រួល៖ស៊ុនលី
យប់មិញនេះម្ចាស់ផ្ទះ Man UTD ស្ទើរតែធ្វើឲ្យម្ចាស់ផ្ទះភ័យព្រួយថានឹងបាត់បង់៣ពិន្ទុក្នុងផ្ទះខ្លួនឯងទៅលើក្រុម Nottingtham Forest ទៅហើយក្រោយបញ្ចប់ការប្រកួតតង់ទី១បរាជ័យ២ទល់នឹង១រួចទៅហើយ។ ទោះបីជាយ៉ាងណាក្តីក្រុមរបស់លោក Erik Ten Hag មិនបោះបង់ឳកាសឡើយដោយអាចស៊ុតបន្តថែម២គ្រាប់មកវិញទាំងប្រផិតប្រផោយជួយឲ្យ Man UTD យកឈ្នះលទ្ធផល៣ទល់នឹង២។ បញ្ចប់ការប្រកួតនេះ Man UTD មាន៦ពិន្ទុឈរនៅលេខរៀងទី៦បណ្តោះអាសន្នតាមពីក្រោយ Man City ដែលមាន៦ពិន្ទុដូចគ្នាខណៈWest...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank បានអះអាងសាជាថ្មីហើយថាកីឡាករ Ivan Toney នឹងមិនអាចលក់ចេញ បានឡើយក្នុងតម្លៃទាប ជាដាច់ខាត។ គេបានដឹងហើយថា ក្លឹបដែលកំពុងតាមព្យាយាម ចែចង់កីឡាករឆ្នើមនោះបំផុតនោះ មានដូចជាក្លឹបបិសាចក្រហម Man UTD និងក្លឹបតោខៀវ...