របាយការណ៍ចេញផ្សាយដោយ The Record នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea កំពុងដាក់គោលដៅដើម្បីនាំយកកីឡាករនៅក្លឹប Sporting Lisbon ម្នាក់មករួមក្លឹប។ កីឡាករខ្សែបម្រើឆ្នើម Manuel Ugarte កំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបដែលក្នុងនោះសូម្បីតែក្លឹបតោខៀវ Chelsea ក្តីហើយទោះបិជាក្លឹបនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អក្តីប៉ុន្តែជឿជាក់ថាលទ្ធផលនៃការចរចានឹងទទួលផលជាវិជ្ជមាន។ រដូវកាលក្រោយគ្រូបង្វឹកថ្មីលោក Mauricio Pochettino នឹងមកដឹកនាំក្លឹបដែលវានឹងក្លាយទៅជាកត្តាជម្រុញថ្មីមួយទៀតក្នុងការអនុញ្ញាតិឲ្យក្លឹបអាចចរចានាំយកកីឡាកររូបនេះបានជោគជ័យទាំងដែលបច្ចុប្បន្នមានក្លឹបប្រជែងធំៗផ្សេងទៀតដូចជា Liverpool ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងធ្វើការយ៉ាងមមាញឹកក្នុងការរៀបចំកុងត្រានិងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Brighton ម្នាក់។ កីឡាករខ្សែបម្រើឆ្នើមម្ចាស់ពានរង្វាន់ពិភពលោក Mac Allister កំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹបជាច្រើនប៉ុន្តែក្នុងនោះគេជឿជាក់ថា ការសម្រេចចិត្តចុងក្រោយនឹងបញ្ចប់ ទៅជាមួយនឹងក្លឹបហង្សក្រហម Liverpool ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងកាន់តែច្បាស់ហើយ ខណៈដែលរដូវកាលជិតបញ្ចប់ហើយអ្នកកាសែតដ៏ល្បីលោក Fabrizio Romano...
The Sun sports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបមេឃខៀវ Man City កំពុងរៀបចំផែនការថ្មីមួយដែលអាចបញ្ចេញកីឡាករប៉ទុយហ្គាល់ Cancelo ចេញពីបញ្ជីរបស់ក្លឹបឲ្យបាននៅរដូវក្តៅនេះ។ ក្លឹបម្ចាស់ពានរង្វាន់អង់គ្លេសមួយនេះបាននឹងកំពុងពិចារណាក្នុងការដោះដូរកីឡាករខ្សែការពារដែលកំពុងលេងខ្ចីជើងនៅក្លឹប Bayern Munich ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹបគឺកីឡាករ Joshua Kimmichដែលកំពុងមានស្ថានភាពមិនច្បាស់លាស់នៅឡើយជាមួយនឹងក្លឹប។ ក្រៅតែពីវិធីសាស្ត្រដើម្បីដោះដូរកីឡាករ Cancelo ចេញហើយនោះ Man City ក៏សម្លឹងឃើញដែរថាកីឡាករ Kimmich...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ទោះបីជាមិនបានប្រកាសជាផ្លូវការនៅឡើយក្តីចំពោះការដោះដូរកីឡាករចំណូលថ្មីម្នាក់នោះប៉ុន្តែបាននឹងកំពុងស្វែងរកកន្លែងស្នាក់នៅសម្រាប់គាត់រួចទៅហើយ។ ក្នុងពេលដែលកំពុងលេចឬដំណឹងកាន់តែច្បាស់ថាកីឡាករខ្សែការពារឆ្នើមកូរ៉េខាងត្បូង Kim Min Jae នឹងអាចសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងតម្លៃខ្លួនដល់ទៅ៥៦លានផោននោះគេសង្កេតឃើញថាក្រុមការងាររបស់ក្លឹបកំពុងស្វែងរកជួលឬទិញកន្លែងស្នាក់នៅមួយកន្លែងផង។ គួរឲ្យដឹងដែរថាកីឡាករខ្សែការពាររូបនេះទើបតែបានបង្ហាញខ្លួនបានមួយរដូវកាលសម្រាប់ Napoli ប៉ុណ្ណោះប៉ុន្តែបានសាងកេរ្ត៍ឈ្មោះយ៉ាងខ្លាំងនៅទីនេះដោយអាចជួយឲ្យក្លឹបអាចលើកពានរង្វាន់លីគកំពូលអ៊ីតាលីជាលើកដំបូងក្រោយខកខានអស់រយៈពេលជាច្រើនទសវត្ស៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធប្រភេទកីឡាគុនខ្មែរ និងឃិតបុកស៊ីងកម្ពុជា ដែលដណ្តើមបានក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០លានរៀល ពីក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដា ។ ក្នុងឱកាសពិធីប្រគល់ប្រាក់ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី កីឡាគុនខ្មែរ...
ក្រុមជម្រើសជាតិបង់ក្លាដែស នឹងមកប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ជាលក្ខណៈមិត្តភាពអន្តរជាតិ នៅថ្ងៃ FIFA Day ១៥ មិថុនា ២០១៣។ ការប្រកួតមិត្តភាពអន្តរជាតិនេះ ក៏ជាការកម្តៅសាច់ដុំ របស់ក្រុមបង់ក្លាដែស ដើម្បីត្រៀមចូលរួមប្រកួត ក្នុងពានរង្វាន់ប្រចាំតំបន់ អាស៊ីខាងត្បូង SAFF Champion 2023 ធ្វើឡើងនៅប្រទេសឥណ្ឌា ពីថ្ងៃទី២១ មិថុនា ដល់...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទោះបីជាមានព័ត៌មានជាច្រើនថា កីឡាករប្រេស៊ីល Raphinha នឹងចាកចេញពីក្លឹប Barcelona ក្តីប៉ុន្តែនៅថ្ងៃនេះកីឡាករផ្ទាល់ បានចេញមកបកស្រាយបញ្ជាក់ច្បាស់ហើយ អំពីផែនការរបស់គាត់។ កីឡាករប្រេស៊ីលរូបនេះបានថ្លែងប្រាប់ ទៅកាន់អ្នកកាសែតជំនាញលោក Rabrizio Romano ថាគាត់នឹងបន្តរស់នៅអេស្បាញជាមួយនឹង Camp Nou ទៀតទោះបីជាបច្ចុប្បន្ន បានសារភាពថាមានក្លឹបជាច្រើនកំពុងទាក់ទងក្តី។ របាយការណ៍កន្លងមកធ្លាប់បានសេរថា កីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកចាស់វស្សាលោក Carlo Ancelotti ដែលកំពុងមានព័ត៌មានចចាមអារ៉ាមថានឹងអាចទៅចាប់យកតំណែង ជាគ្រូបង្វឹករបស់ក្លឹបយក្សអ៊ីតាលី Real Madrid នោះគឺបានសម្រេចចិត្តហើយក្នុងការបន្តរស់នៅជាមួយនឹងក្លឹបដដែល។ ការអះអាងដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកផ្ទាល់ ហើយត្រូវបានរាយការណ៍បន្តដោយអ្នកកាសែតដ៏ល្បីគឺលោក Fabrizio Romano ពោលគឺនៅក្រោយការចរចាគ្នា រវាងគ្រូបង្វឹករូបនេះជាមួយនឹងប្រធានក្លឹប Real Madrid។ លោក Ancelotti បានថ្លែងប្រាប់ទៅកាន់អ្នកកាសែតថា៖...
The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបខ្លាំងតួគី Galatasaray កំពុងចាប់អារម្មណ៍កីឡាករឆ្នើមម្នាក់របស់ក្លឹបជើងឯកថ្មីរបស់អ៊ីតាលី Napoli។ ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករ Giovanni Simeone កំពុងទាកទាញចំណាប់អារម្មណ៍ក្លឹបជាច្រើនដោយក្នុងនោះក៏មានក្លឹបយក្សរបស់តួគី Galatasary ផងដែរ។ ព័ត៌មានឆ្លើយតបពីខាងអ៊ីតាលី វិញត្រូវបានចេញផ្សាយដោយ The Goal ទោះបីជាយ៉ាងណាបានអះអាងថាភ្នាក់ងាររបស់កីឡាករហាក់ដូចជា បានបង្ហើបអំពីដំណឹងល្អថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន ផ្ទាល់រូបនេះក៏កំពុងចាប់អារម្មណ៍ជាមួយនឹងGalatasary...
The Sport1 នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះក្លឹបចុងក្រោយដែលចូលរួមក្នុងការប្រកួតប្រជែងដណ្តើមកុងត្រាកីឡាករ Joao Cancelo ពីក្លឹប Bayern Munich។ កីឡាករខ្សែការពាររូបនេះទោះបីជាយ៉ាងណា ត្រូវបានគេដឹងថា នឹងត្រូវចាកចេញពីក្លឹបអាល្លឺម៉ង់ នេះហើយនៅរដូវក្តៅខាងមុខនេះពីព្រោះថា កុងត្រាដែលផុតកំណត់មិនត្រូវបាន ភាគីទាំងពីរចរចាគ្នាឡើងវិញនោះទេ។ គួរឲ្យដឹងដែរថា Cancelo គឺជាកីឡាករដែលលេងខ្ចីជើងពីក្លឹប Man City...