The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayern Munich បានធ្វើការសម្រេចចិត្តរួចរាល់ ហើយក្នុងការដកខ្លួន ចេញពីការចរចា ជាមួយនឹងកីឡាករ Nicolas Jackson។ កីឡាករខ្សែប្រយុទ្ធ សេនេហ្គាល់រូបនេះនិងក្លឹបយក្ស របស់អាល្លឺម៉ង បានទំនាក់ទំនងគ្នា កាលពីដើមសប្តាហ៍កន្លងមក ដើម្បីអាចពិនិត្យលទ្ធភាព ក្នុងការចរចាកុងត្រាខ្ចីជើង របស់គាត់ចេញពីក្លឹបតោខៀវ Chelseaប៉ុន្តែយ៉ាងណាក្តី លទ្ធផលបានប្រែប្រួលទៅវិញភ្លាមៗ។...
យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថាទីបំផុតក្លឹប Newcastle គឺនឹងត្រូវបង្ខំចិត្តក្នុងការលក់កីឡាករខ្សែប្រយុទ្ធ Alexander Isak ហើយប្រសិនបើក្លឹបដែលចង់បានក្នុងនោះគឺសំដៅលើ Liverpool ហ៊ានឲ្យតម្លៃខ្លួនកីឡាករដល់ទៅ១៣០លានផោន។ ម្ចាស់ក្លឹបរបស់ Newcastle ដែលមានមូលដ្ឋាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត PIF (Public Investment Fund) បានសម្រេចចិត្តថានឹងមិនបន្តរារាំងការចង់ចាកចេញរបស់ខ្សែប្រយុទ្ធស៊ុយអែតនេះទៀតឡើយប្រសិនបើ Liverpool យល់ព្រមទៅលើតម្លៃនេះ។ គួរឲ្យដឹងដែរថាដំបូងឡើយ...
បរទេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោករកបានប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាលោក Lionel Messi និង Cristiano Ronaldo មានទ្រព្យសម្បត្តិសុទ្ធលើសពីរាប់រយលានដុល្លារ បន្ទាប់ពីអាជីពដ៏អស្ចារ្យរបស់ពួកគេ ក្នុងចំណោមកីឡាករកំពូលទាំងនេះបង្ហាញពីទ្រព្យសម្បត្តិ និងរថយន្តទំនើបដែលម៉ូដែលតម្លៃរាប់លានដុល្លារអាមេរិក។ ៥.រថយន្តទំនើប Bugatti Veyron Pur Sang របស់កីឡាករ Karim...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សាលដំបូលទូកកណ្តាល វគ្គនេះរៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រើប្រាស់ថវិកាគាំទ្រប្រចាឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចប់ជាផ្លូវការ។ ក្នុងឱកាសពិធីបិទជាផ្លូវការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យលោក...
ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាថា ក្រោយពីសិក្សាអស់រយៈពេល ២ សប្តាហ៍កន្លងមកសិក្ខាកាមទំាងអស់ត្រូវធ្វើតេស្តសមត្ថភាពក្នុងបញ្ចប់វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ក្នុងការត្រៀមខ្លួនជាអាជ្ញាកណ្តាល និងចៅក្រមនៃការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលគ្រោងដើមខែតុលា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មបានលើកឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Xavi Simons ក្រោយបានផ្ទេរ ចូលរួមក្លឹប Spurs ជាផ្លូវការក្នុងតម្លៃខ្លួន ៥១,៨លានផោន រួចមកហើយកីឡាកររូបនេះ គឺត្រូវបានក្លឹបផ្តល់អាវលេខ៧ ភ្លាមត្រៀមចូលប្រកួតផងដែរ ។ កីឡាករវ័យ២២ឆ្នាំរូបនេះ បានផ្ទេរចូលរួមក្លឹបជាផ្លូវការក្រោយការចរចា ជាច្រើនលើកហើយនឹងត្រូវក្លាយជាកីឡាករលេខ៧ ជំនួសឲ្យកីឡាករកូរ៉េខាងត្បូង Son Heung min...
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ចាប សុវណ្ណ អនុប្រធានការិយាល័យកិច្ចការទូទៅ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Newcastle បានឈានទៅដល់ការសម្រេច បាននូវកុងត្រាជាផ្លូវការ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart ម្នាក់មករួមក្លឹប។ កីឡាករ Nick Woltemade ដែលមានកំពស់១,៩៨ម៉ែត្របច្ចុប្បន្ន នឹងត្រូវត្រៀមខ្លួនធ្វើតេស្តសុខភាពហើយ ក្រោយកុងត្រាដែលមានតម្លៃខ្លួន បំបែកកំណត់ត្រា របស់ក្លឹបដល់ទៅ៧៤លានផោន។ កីឡាករ Woltemade នឹងត្រូវមកជំនួស...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបម្ចាស់ពានរង្វាន់អង់គ្លេសហង្សក្រហម Liverpool នៅតែបន្តចិញ្ចឹមចិត្តចង់បានកីឡាករ Marc Guehi នៅឡើយទោះបីជាបានទទួលរងការបដិសេធ២ដងរួចមកហើយចំពោះសំណើរសុំទិញកន្លងមក។ កីឡាករ Guehi ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace ត្រូវបានគេមើលឃើញថាជាកីឡាករដ៏មានសក្តានុពលសម្រាប់មកជំនួសតំណែងកីឡាករ Ibrahim Knoate។ យ៉ាងណាក្តីសប្តាហ៍ចុងក្រោយនៅរដូវក្តៅនេះក្លឹប Liverpool នៅសល់ផែនការកញ្ចប់លុយប្រមាណជា១៥០លានផោនដើម្បីចំណាយទៅលើការទិញកីឡាករថ្មីនៅឡើយដែរក្នុងនោះមានទាំងខ្សែប្រយុទ្ធ Isak និង Guehi...
ព្រៃវែង៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ លោក សូរ មុនីរតន៍ អនុប្រធាន ក្លិបកីឡាបាល់ទាត់ វិសាខា រួមជាមួយគណៈគ្រប់គ្រង និងក្រុមការងារបច្ចេកទេសក្លិប របស់យើងបានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាង សង់សាលាបាល់ទាត់ វិសាខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាមជ្ឈមណ្ឌលកីឡា អភិឌ្ឍនវិស័យកីឡាបាល់ទាត់ធំ ជាងគេក្នុងខេត្តពឲនេះ។...