ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម បានរៀបចំការប្រកួតមិត្តភាព ក្រុមបាល់ទាត់វ័យចាស់ ដើម្បីបង្កើតឲ្យមានភាពស្និតស្នាល រវាងក្រុមបាល់ទាត់វ័យចាស់ ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀម ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ចំនួន ១០ក្រុម និងក្រុមបាល់ទាត់ស្នងការនគរបាលខេត្តស្វាយរៀងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់ និងទទួលទានអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើតឲ្យមានភាពស្និតស្នាលរវាងក្រុមបាល់ទាត់វ័យចាស់ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ...
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យនេះព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ និងអស្ចារ្យបំផុតជាមួយបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករ-កីឡាការិនី ព្រមទំាំងបានផ្តល់បទពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុម ដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth...
ប្រធានគ្រប់គ្រងកីឡាកររបស់ក្លិប Real Betis បានបញ្ជាក់ថា ក្លិបរបស់លោកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាទុក Antony សម្រាប់ប្រជែងនារដូវកាលក្រោយ។ បន្ទាប់ពីខ្ចីជើងមកកាន់ទឹកដីអេស្ប៉ាញ Real Betis បានមួយរយៈពេលខ្លី Antony បានធ្វើឲ្យក្លិបរបស់អេស្ប៉ាញមួយនេះមានភាពលេចធ្លោ។ ក្នុងការចូលលេងជម្រើសដំបូង និងការប្ដូរចូល កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ពិតជាធ្វើបានល្អមែនទែន ទាំងការកាត់ និងការលេងយល់ចិត្តគ្នាក្នុងក្រុម និងបានឆក់យកកីឡាករក្នុងក្រុម Real...
ខ្សែប្រយុទ្ធស្លាបរបស់ក្លិបអាល្លឺម៉ង់ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់មាន់ខ្នាយមាស Tottenham Hotspur ទេ ក្រោយពេលពួកគេបានខ្ចីជើង១រដូវកាលពេញដើម្បីមកជួយក្រុមរបស់អង់គ្លេសពី RB Leizig ។ កីឡាករខាងលើ នឹងចាកចេញពី Spurs នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ Leizig វិញ ។...
លោកស្រី Fayza Lamari ម្ដាយរបស់ខ្សែប្រយុទ្ធ Real Madrid, K, Mbappé បាននិយាយថា លោកស្រីយល់ព្រម ដើរតាមកូនប្រុសរបស់ខ្លួន គ្រប់កន្លែងមិនថា កូនប្រុសរបស់លោកស្រី ទៅកាន់ទីណានោះទេ។ លោកស្រីបានប្រាប់ទៅកាន់កូនប្រុសគ្រប់ពេល ទោះកូនប្រុសរបស់លោកស្រីចង់ធ្វើអី ឬចង់ទៅ កាន់ទីកន្លែងណាគឺលោកស្រីតាមកូនប្រុសទាំងអស់។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះលើកឡើងទៀតថា...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្វែងរកលទ្ធភាពក្នុងការប្រជែងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីអាចចុះកុងត្រានាំយកកីឡាករ Matheus Cunha មកចូលរួមក្លឹបនៅរដូវកាលក្រោយ។ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Wovles រូបនេះកំពុងបង្ហាញទំរង់លេងគួរឲ្យចាប់អារម្មណ៍បំផុតហើយយោងតាមការបញ្ជាក់ដោយភ្នាក់ងារកីឡាករផ្ទាល់បានឲ្យដឹងថាក្រៅតែពីក្លឹប Man UTD ក៏មានក្លឹបធំៗជាច្រើនដែលកំពុងចង់បានកុងត្រាគាត់ដូចគ្នាផងដែរក្នុងនោះក៏មានទាំង Arsenal ផង។ កីឡាករប្រេស៊ីលរូបនេះត្រូវបានក្លឹប Arsenal...
ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក ម៉ិល កាដូ ប្រធានស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងស្របតាមផែនការរបស់សហព័ន្ធ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាពមន្ត្រីបច្ចេកទេស បម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។ ប្រធានស្តីទីរូបនេះបន្ថែមថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ន សកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់...
អាល្លឺម៉ង់ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Vittorio Pirbazari ជាកីឡាករកាយវប្បកម្ម និងជាតារាសម្តែង ជនជាតិអាល្លឺម៉ង់ ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាតារាសម្តែងក្នុងរឿងភាគ Netflix “Dogs of Berlin” បានស្លាប់ភ្លាមៗនៅអាយុ ៤៤ ឆ្នាំ...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡា ឃីកបុកស៊ីងកម្ពុជា និងប្រធានគណៈប្រតិភូ បានដឹកនាំក្រុមកីឡាករ -កីឡាការិនីឃីកបុកស៊ីងកម្ពុជា ចំនួន ១៣ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងកម្រិតពិភពលោក “Kick Boxing World CUP 2025” នៅទីក្រុងបាងកក...