ខេត្តកណ្តាល៖ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល និងក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទំាង២ក្រុម យកឈ្នះលើគូប្រកួតរៀងៗខ្លួន បញ្ចប់ក្នុងពូលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ។ សម្រាប់ការប្រកួតជុំចុងក្រោយនេះ ពូល “B”...
កីឡាករ Marcus Rashford មិនសូវជាសប្បាយចិត្តជាមួយ នឹងទំរង់លេងរបស់គាត់ឡើយនេះ ជាការលើកឡើងរបស់គ្រូបង្វឹកក្លឹបលោក Ralf Rangnick ប៉ុន្តែក្រុមនៅតែមានជំនឿចិត្ត សម្រាប់កីឡាករអង់គ្លេសរូបនេះថា នឹងអាចបង្ហាញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតប៉ះនឹង Watford នៅចុងសប្តាហ៍នេះលោក Rangnick ទទួលស្គាល់ថាទំរង់លេងរបស់គាត់ គឺជាបញ្ហារបស់កីឡាករ និងមិនមែនជារបួសដែលសល់តាំង តែពិដើមរដូវកាលនោះទេ។ លោកគ្រូបង្វឹកបាននិយាយបែបនេះថា៖ Rashford...
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខេមរសហព័ន្ធតេក្វាន់ដូ WT បានធ្វើសន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធអនឡាញ ZOOM ដោយមានការអញ្ជើញលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន ខេមរសហព័ន្ធ តេក្វាន់ដូ WT លោក...
The goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករបារាំង Paul Pogba នឹងមិនប្រឆាំងទៅនឹងលទ្ធភាពនៃការផ្ទេរទៅចូលរួមលេងជាមួយនឹងក្លឹប PSG ឡើយនាពេលខាងមុខនេះ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអតីតកីឡាករឆ្នើមបារាំង Nicolas Anelka ហើយដោយបញ្ជាក់ថាតារាខ្សែបម្រើរូបនេះមិនមានអារម្មណ៍រីករាយឡើយពេលកំពុងមានវត្តមានជាមួយនឹង Old Trafford នៅពេលនេះ។ គួរឲ្យដឹងដែរថា Pogba បានផ្ទេរមកចូលរួមជាមួយនឹងបិសាចក្រហម Man UTD កាលពីឆ្នាំ២០១៦ពីក្លឹប Juventus...
ក្លឹបអាល្លឺម៉ង់ Borrusia Monchenglabach បានប្រកាសលប់ចោលនូវការហ្វឹកហាត់ទាំងឡាយ សម្រាប់ក្រុមឈុតធំនិងក្រុមឈុតក្រោមអាយុ២៣ឆ្នាំ របស់ខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ ចរាចរ ស្លាប់កីឡាករវ័យក្មេងម្នាក់របស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កីឡាករវ័យក្មេងខ្សែការពារឆ្នើម Jordi Bongard មានវ័យទើបតែ២០ឆ្នាំ ប៉ុណ្ណោះបានទទួលមរណភាពក្រោយ ជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរមួយ។ កីឡាកររូបនេះទើបតែបានចុះកុងត្រាជា កីឡាករអាជីពជាមួយ នឹងក្លឹបកាលពីរដូវក្តៅកន្លងទៅនេះប៉ុណ្ណោះជាមួយ នឹងពេលវេលារហូតដល់ឆ្នាំ២០២៤ ហើយក៏ធ្លាប់រកគ្រាប់ឲ្យក្រុមឈុតក្រោម២៣ ឆ្នាំបាន៩គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនទាំង៧៤ ដងកន្លងមក។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ខណៈដែលក្លឹបបិសាចក្រហម Man UTD កំពុងបន្តស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ម្នាក់នោះមានអតីតកីឡាករឆ្នើម ម្នាក់បានលើកឡើងថាក្លឹបគួរតែពិចារណាបេក្ខភាព របស់លោក Antonio Conte ដែលកំពុងបង្វឹក Spurs ។ អតីតអ្នកចាំទីឆ្នើមលោក Shay Given បានអះអាងថាបច្ចុប្បន្នលោក Conte គឺមិនសូវសប្បាយចិត្តជាមួយនឹងក្លឹប Spurs ឡើយហើយទំនងជានឹងចាកចេញពីក្លឹបហើយនៅរដូវក្តៅនេះដែលនឹងគួរតែក្លាយទៅ...
ក្លឹប Manchester United បានសម្រេចដកសិទ្ធិក្នុងការឧបត្ថម្ភ ពីក្រុមហ៊ុនជើងហោះ Aeroflot ដែលជាក្រុមហ៊ុនជើងហោះហើរដ៏ធំមួយរបស់ប្រទេសរុស្ស៊ី។ Man Utd បានចេញសេចក្ដីប្រកាសជាផ្លូវការថា ដោយបញ្ហារឿងរ៉ាវទាក់ទងនឹងអ៊ុយក្រែន ក៏បានសម្រេចចិត្តបញ្ចប់សិទ្ធក្នុងការឧបត្ថម្ភពីក្រុមហ៊ុនជើងហោះហើរនេះជាមួយនឹងក្លឹបតែម្ដង។ ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែននេះ ក្លឹប Man Utd បានសម្ដែងនូវការចូលរួមរំលែកការព្រួយបារម្ភទៅដល់អ្នកគាំទ្រនៅលើពិភពលោកទាំងអស់ និងចូលរួមរំលែកទុក្ខទៅដល់អ្នកដែលបានប៉ះពាល់ដោយសារបញ្ហានេះ៕ ប្រភព៖ sabay
បរទេស៖ សមាជិកសភាម្នាក់បានប្រាប់រដ្ឋាភិបាលអង់គ្លេសថា ម្ចាស់ក្លឹប Chelsea និងមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich គួរតែរឹបអូសទ្រព្យសម្បត្តិរបស់គាត់។ យោងតាមសារព័ត៌មាន Sky Sport ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសភា សមាជិកសភានៃគណបក្សការងារ លោក Chris Bryant បាននិយាយថា...
ភ្នំពេញ៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោតំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានអញ្ជើញចូលរួមពិធីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២។ លោក អ៊ូ តារា...
ឌូបៃ៖ កីឡាករវាយកូនបាល់ចំណាត់ថ្នាក់លេខ១ ពិភពលោក Novak Djokovic បានចាញ់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅទីក្រុងឌូបៃ និងចំណាត់ថ្នាក់លេខ ១ពិភពលោកក្នុងការប្រកួតមួយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានរងនូវការខកចិត្ត ក្នុងលទ្ធផល ៦-៤, ៧-៦ (៧/៤) នៅលើដៃរបស់កីឡាករលេខ ១២៣ ពិភពលោក Jiri Vesely របស់ប្រទេសឆេក...