ភ្នំពេញ៖លោក ឡាំង អូណា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជានាយករងកម្មវិធីកីឡាតំណាងលោក សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ និងបណ្ឌិត ជ័យ ចាប់ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជាប្រធានសមាគម នាថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ “ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកកុមារអបអរសាទរ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តារាឆ្នើម Matheus Cunha បានឈានទៅ ដល់ការព្រមព្រៀង កុងត្រាដែលមានរយៈពេល៥ឆ្នាំនិងព្រមទាំងអាច ពាក់លេខអាវរបស់ Marcus Rashford ធ្លាប់ពាក់ផងដែរ។ រដូវកាលកន្លងមកនេះ Man UTD មិនបានបង្ហាញទំរង់លេងខ្លាំង ឡើយ ជាពិសេសនៅក្នុងតំបន់ ប្រយុទ្ធជួរមុខហើយ ក្រោមការដឹកនាំដំបូងរបស់លោក...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Son Woong-jung និង លោក Son Heung-yun ជាឪពុក និងជាបងប្រុសរបស់កីឡាករបាល់ទាត់ឆ្នើមកូរ៉េខាងត្បូង លោក Son Heung-min ត្រូវបានព្យួរពីការបង្វឹក បន្ទាប់ពីមានការផ្តន្ទាទោសពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារនៅសាលាបាល់ទាត់របស់ពួកគេ។ យោងតាម Yonhap បាននិយាយថា...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ្នកមាន Al Hilal បានបើកការចរចាសាជាថ្មីជាមួយនឹងក្លឹប Man UTD និងតារាឆ្នើមរបស់ក្លឹបគឺកីឡាករ Bruno Fernandes ដើម្បីពិនិត្យឡើងវិញកុងត្រាដែលមានតម្លៃជិត ២០០លានផោនដើម្បីផ្ទេរមកលីគអឺរ៉ុប។ ក្លឹបកំពូលអារ៉ាប់នេះក៏បានសម្រេចដាក់កំណត់ពេលវេលា សម្រាប់ការពិចារណាចុងក្រោយរបស់ខ្លួននៅត្រឹមឧសភានេះប៉ុណ្ណោះ ក្នុងនោះកីឡាករនឹងអាចទទួលបានកុងត្រា៣ឆ្នាំជាមួយនឹងតម្លៃប្រាក់សប្តាហ៍ដល់ទៅ ៧០ម៉ឺនផោនក្នុងមួយសប្តាហ៍ឬប្រមាណជា ៦៥លានផោនក្នុងរដូវកាល។ ដើម្បីអាចបង្កើនល្បឿននៃការចរាចនេះផងដែរក្លឹប Al Hilal...
ភ្នំពេញ៖យោងតាមសេចក្ដីប្រកាសពត៌មាន សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) បានឲ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) ទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡាឲ្យបង្កើត និងធ្វើសកម្មភាពកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (WBPF-ABBF- SEABPF)មានភារកិច្ចដូចខាងក្រោម៖ ១.សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក ) ជាសហព័ន្ធស្របច្បាប់តែមួយគត់ដែលមានសិទ្ធិ គ្រប់គ្រង និងធ្វើសកម្មភាពកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមលក្ខន្តិកៈរបស់...
ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បានក្លាយម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី១០ ឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ក្រសួងការពារជាតិនៅវគ្គផ្តាច់ព្រ័ត្រ។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោបានកោតសរសើរ និងថ្លែងអំណរគុណដល់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ គោរពគោលការណ៍ការប្រកួត (Fair Play) និងជាពិសេស មានការយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អប្រសើរ។...
ភ្នំពេញ៖ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា លោកសូមអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឲ្យកម្ពុជាបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករង នេះជាការវិវត្តខ្លួនមួយជំហានទៀតរបស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។ លោកបានលើកឡើងក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥...
តាកែវ៖ ក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥។ ការដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១នេះ ដោយយកឈ្នះពិន្ទុលើក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបាទី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ។ សូមរំលឹកថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ...
តាកែវ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្របានចាប់ផ្ដើម។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា និងលោក វុី សំណាង អភិបាលខេត្តតាកែវ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺ...
ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករងនៃនាយកដ្ឋានកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តី និងកីឡាករ ១ រូបចូលរួមកិច្ចប្រជុំសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ និងក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអត្តពលកម្មអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅប្រទេសកូរ៉េខាងត្បូង។ លោក បូរ...