ព័រទុយហ្គាល់៖ កំពូលកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo បានឈរនៅលើកំពូលតារាង Forbes នៃកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោកម្តងទៀត ដែលជាការកត់សម្គាល់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដែលរូបលោកបានឈ្នះចំណាត់ថ្នាក់លេខ១ និងជាកំណត់ត្រាសរុបជាលើកទី៥ ។ បញ្ជីបានចេញផ្សាយកាលពីចុងសប្តាហ៍មុនដោយទស្សនាវដ្ដី Forbes បានបង្ហាញថា កីឡាករខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះរកប្រាក់បាន ២៧៥ លានដុល្លារក្នុងរយៈពេល...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Wolves កំពុងព្យាយាមចរចាកីឡាករ James McAtee ដែលបច្ចុប្បន្នកំពុងលេងរបស់ក្លឹប Man City ។ យ៉ាងណាក្តីកីឡាកររូបនេះក៏កំពុងពិចារណាដោយក្លឹប Bayer Leverkusen និងក្លឹប Borussia Dortmund ប៉ុន្តែក្លឹប Man City នឹងមិនលក់ James...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន ក្លាយប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាដដែល ខណៈលោកព្រឹទ្ធាចារ្យ សំ សោភាន់ និងលោកព្រឹទ្ធាចារ្យ ស៊ឹម ទូច បានក្លាយជាអនុប្រធានអាណត្តិថ្មីទី ៨ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិសម្រេចបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានដដែល ព្រមទាំងបន្ថែមអនុប្រធាន ២ រូប និងសមាជិកជាច្រើនរូប នៅមហាសន្និបាតសហព័ន្ធបញ្ចប់អាណត្តិទី៧ ២០២១-២០២៥...
ភ្នំពេញ ៖ លោក គុជ គីមឡុង នៅតែបន្តដឹកនាំប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាឆ្នាំ២០២៥-២០២៩ អាណត្តិថ្មី ទី៣ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិ សម្រេចបោះឆ្នោតជ្រើសរើសរូបលោក បន្តដឹកនាំសហព័ន្ធនៅមហាសន្និបាត សហព័ន្ធបញ្ចប់អាណត្តិទី២ ២០២១-២០២៥ និងបន្តអាណត្តិទី៣ ២០២៥-២០២៩ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធ ក្នុងគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា។...
បរទេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធអន្តរជាតិនៃប្រវត្តិសាស្ត្រ និងស្ថិតិកីឡាបាល់ទាត់ (IFFHS) បានប្រគល់ពានរង្វាន់កំពូល កីឡាករបាល់ទាត់ឆ្នើម អាហ្សង់ទីន Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈកីឡាករ Cristiano Ronaldo ឲ្យជាប់ក្នុងបញ្ជីកំពូលទាំង ៥ ។...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងត្រៀមខ្លួនរួចរាល់ ហើយក្នុងការចរចាជាមួយនឹងកីឡាករ ដែលមានតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូឬប្រមាណជា៨៤ លានផោនពីលីគកំពូលអាល្លឺម៉ង់។ កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លឹប Chelsea ត្រៀមរដូវកាលក្រោយ។ កីឡាកររូបនេះដំបូងឡើយលេងត្រឹមជាកីឡាករខ្ចីជើងពីក្លឹប PSG ប៉ុណ្ណោះ...
អេស្ប៉ាញ ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា ជាលើកដំបូង ក្នុងអាជីពនៅអឺរ៉ុបរយៈពេល ១៥ ឆ្នាំរបស់កីឡាករបាល់ទាត់ឆ្នើម របស់កូរ៉េខាងត្បូងលោក Son Heung-min ដែលប្រធានក្រុមជម្រើសជាតិ កូរ៉េខាងត្បូងដែលលេងឲ្យក្រុម Tottenham Hotspur អាចហៅខ្លួនលោកថា ជាម្ចាស់ជើងឯក ។ ក្រុមមាន់ខ្នាយមាស...
គ្រាប់បាល់បញ្ចូលទីនៅពាក់កណ្តាលនៃការប្រកួតពានរង្វាន់ Europa League កាលពីយប់មិញកីឡាករ Brennan Johnson បានក្លាយទៅជាវិរៈបុរសរបស់ក្លឹប Spurs ក្នុងការលើកពានរង្វាន់មួយ ជាប្រវត្តិសាស្ត្រសម្រាប់ក្លឹប។ វាគឺជាពានរង្វាន់ដែល Spurs ខកខានអស់រយៈពេលជិត២ទសវត្ស គិតចាប់តាំងតែពីឆ្នាំ២០០៨ ខណៈដែលក្រុមបិសាចក្រហម Man UTD ដែលជាជើងឯករងនោះហាក់ ដូចជាមិនអាចធ្វើអ្វីបានឡើយកាលពីយប់មិញ។ ថ្វីត្បិតតែអាចគ្រប់គ្រងបាល់ បានទៅដល់៧៣ភាគរយ ក៏ពិតមែនយប់មិញ...
កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ឪពុករបស់កីឡាករបាល់ទាត់ឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-min និងបងប្រុសច្បងលោក បានទទួលការព្យួរការហាមឃាត់ ពួកគេពីការចូលរួមការប្រកួត បន្ទាប់ពីត្រូវបានកាត់ទោសពីបទរំលោភ បំពានលើកុមារក្នុងនាមជា គ្រូបង្វឹកបាល់ទាត់យុវជន។ លោក Son Woong-jung នាយកសាលាបាល់ទាត់ SON និងជាឪពុករបស់កីឡាករបាល់ទាត់ Son...
អង់គ្លេស៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើម និងជាប្រធានក្រុមជម្រើសជាតិ អង់គ្លេស លោក David Beckham និងអ្នកច្នៃម៉ូដ អ្នកនាង Victoria បានជាប់ឈ្មោះក្នុងចំណោម គ្រួសារអ្នកមានបំផុតនៅចក្រភពអង់គ្លេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥០០ លានផោន (៦៦៨ លានដុល្លារអាមេរិក) ។...