បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលចូលរួមក្នុងជួរមហាសេដ្ឋី ដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារ។ របាយការណ៍ដែលត្រូវបានធ្វើឡើង ដោយបើយោង តាមការគណនារបស់កាសែត Bloomberg ។ ប្រភពដដែលនេះបានរាយការណ៍កាលពីថ្ងៃពុធថា អត្តពលិកវ័យ៤០ឆ្នាំរូបនេះបានចូលទៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់ បានកើនឡើងដល់១,៤ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់...
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាហែលជើងទា Vietnam National Swimming and Fin Swimming Championships ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានរយៈពេល ៧ ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងស្ទាប់ស្ទង់របស់ក្រុមកីឡាករ-កីឡាការិនិជើងទាកម្ពុជា។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ...
ខេត្តសៀមរាប ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ជូនសម្ភារកីឡា ដល់សាលារៀនគំរូ ខេត្តកំពង់ចាម ខេត្តកំពង់ធំ...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ “ ITF Regional Coaching Advanced Players Tutors Coures” ដែលមានរយៈពេល ៦ ថ្ងៃដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព...
ភ្នំពេញ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូក”ង” ទូកនាគ ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២ ” ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន...
សៀមរាប ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Jean-Philippe Mateta បានបង្ហើបអំពីផែនការរបស់ខ្លួននាពេលខាងមុខ។ កីឡាករ Mateta ដែលជាកីឡាករឆ្នើមនិងវិរៈបុរសរបស់ក្លឹបនាពេលកន្លងមកនោះបានបញ្ជាក់ថាគាត់ចង់បង្ហាញខ្លួនលេងនៅ Champions League និងពានរង្វាន់ធំៗជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាការបង្ហាញខ្លួនរបស់កីឡាករ Matega នៅជាមួយនឹងក្លឹប Crystal Palace ប៉ុន្មានឆ្នាំចុងក្រោយពិតជាជួយដល់ក្លឹបខ្លាំងណាស់ដោយត្រឹម២រដូវកាលចុងក្រោយគាត់អាចរកគ្រាប់បាល់បានទៅដល់៣០គ្រាប់៕ ប្រែសម្រួល៖ ស៊ុនលី
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានច្រានចោលរាល់ការចោទប្រកាន់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានចេញផ្សាយរបាយការណ៍លម្អិតស្តីពីការបំពានសិទ្ធិកីឡាកររបស់ពួកគេ ដោយអះអាងថា ខ្លួនបានប្រមូលឯកសារគ្រប់គ្រាន់ដើម្បីដាក់បណ្តឹងឧទ្ធរណ៍។ FIFA បានចេញផ្សាយរបាយការណ៍វិន័យលម្អិតនៅយប់ថ្ងៃចន្ទ ១០ ថ្ងៃ បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង FAM និងកីឡាករ ៧ នាក់ដែលមានសញ្ជាតិរបស់ខ្លួន...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបញ្ចេញភ័ស្តុតាងលម្អិត បន្ទាប់ពីដាក់ទណ្ឌកម្មសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) និងកីឡាករធម្មជាតិចំនួន ៧ នាក់សម្រាប់ការបញ្ជូនសំបុត្រកំណើតក្លែងក្លាយសម្រាប់ជីដូនជីតារបស់ពួកគេ។ គណៈកម្មាធិការវិន័យរបស់ FIFA (FDC) បានដាក់ពិន័យជាប្រាក់ចំនួន ៣៥០,០០០ ហ្វ្រង់ស្វីស (៤៤០,១៩២ដុល្លារ) លើ FAM...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការតែងតាំងលោក Harry Kewell អតីតកីឡាករ Liverpool និងជម្រើសជាតិអូស្ត្រាលីជាគ្រូបង្វឹកនៃក្លឹប Hanoi FC របស់ប្រទេសវៀតណាមបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអាស៊ីអាគ្នេយ៍ និងអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្លឹប Hanoi FC បានបញ្ជាក់ពីការមកដល់របស់លោក Kewell កាលពីថ្ងៃទី ៤...