សម្រាប់ការប្រកួតជម្រុះ World Cup នៅអាមេរិកខាងត្បូងនាព្រឹកនេះ ក្រុមអាហ្សង់ទីន លេងបានត្រឹមស្មើជាមួយ ក្រុមកូឡុំប៊ី ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ។ អាហ្សង់ទីន ដែលកំពុងពេញជើងស្រាប់នោះ រកបាន២គ្រាប់មុនដោយ Romero នៅនាទីទី៣ និង Paredes នៅនាទីទី៨ដើមតង់ទី១តែម្ដង។ តែក្រោយពីរកបាន ២គ្រាប់នេះហើយ ពួកគេមិនអាចធ្វើអ្វីក្រុមកូឡុំប៊ី បានទេ...
យោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Kieran Trippier បានធ្វើការនិយាយប្រាប់ ទៅកាន់មិត្តរួមក្រុម ជម្រើសជាតិអង់គ្លេស របស់ខ្លួនហើយថា ពិតជាចង់ចេញពីអេស្បាញមែន ដើម្បីមកចូលរួមជាមួយ នឹងបិសាចក្រហម Man UTD។ បិសាចក្រហម Man UTD រដូវក្តៅនេះ ត្រូវបានគេមើលឃើញថា...
Errol Spence Jr នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ល្បីឈ្មោះហ្វីលីពីន Manny Pacquiao នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះហើយ នៅ Las Vegas សហរដ្ឋអាមេរិក។ Pacquiao បានយល់ព្រមសម្រាប់ការប្រកួតខាងលើនេះ ហើយលោកបានបញ្ជាក់ថា វាអាចជាប្រកួតចុងក្រោយក្នុងអាជីពប្រដាល់សកលនេះហើយ ត្បិតអីបច្ចុប្បន្នវ័យ ៤២ឆ្នាំហើយដែរ។ ស្របពេលការប្រកួតចុងក្រោយនេះ ដែរ...
លោក Dana White ប្រធានក្របខ័ណ្ឌប្រកួតប្រដាល់សេរី UFC បានប្រាប់គេហទំព័រ UFC Arabia ថា ប្រកួតរវាងតារា Youtube លោក Logan Paul និងកីឡាករប្រដាល់សកល ចាស់វស្សា លោក Floyd Mayweather មិនមែនជាប្រកួតប្រដាល់នោះទេ ហើយចាត់ទុកថា អ្នកដែលចាយលុយ...
យោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមជម្រើសជាតិអេស្បាញ ដែលនឹងត្រៀមខ្លួន សម្រាប់ការប្រកួតអ៊ឺរ៉ូឆ្នាំ២០២០នេះកំពុងជួបប្រទះ នឹងបញ្ហាដ៏ធំមួយដោយសារតែកីឡាករ ប្រធានក្រុម Sergio Busquets ត្រូវបានគេធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩ ។ កីឡាករខ្សែបម្រើរូបនេះ ទើបតែបានដឹកនាំក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាពជាមួយ នឹងក្រុមជម្រើសជាតិប៉ទុយហ្គាល់ កាលពីថ្ងៃសុ្រប៉ុន្តែបែរជាបានធ្វើតេស្តរកឃើញវិជ្ជមាន នៅចុងសប្តាហ៍កន្លងមកទៅវិញ ហើយពេលនេះ...
ភ្នំពេញ ៖ បន្ទាប់ពីប្រកួតចាញ់ ក្រុមម្ចាស់ផ្ទះបារ៉ែន ០ទល់៨ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបន្ត ចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ទល់៤ នៃការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២នៃ 2022 FIFA World Cup qualification – AFC Second Round...
OTTAWA ៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារឆ្នាំ ២០២២ របស់ទីក្រុងប៉េកាំង ផ្តល់ឱកាស ដល់ប្រទេស ដែលមានក្តីបារម្ភក្នុងការដាក់សម្ពាធ លើប្រទេសចិនលើកំណត់ត្រា សិទ្ធិមនុស្សរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Trudeau...
អ្នកគាំទ្រប្រដាល់បានបង្ហោះរូប Troll ជាច្រើនសន្លឹកលើបណ្ដាញសង្គមផ្សេងៗ បន្ទាប់ពីទស្សនាការប្រកួតរវាង Floyd Mayweather និង Logan Paul កាលពីម្សិលមិញ។ ខណៈដែល Floyd និង Logan រីករាយដូចគ្នាក្រោយពីការប្រកួត ប៉ុន្តែអ្នកគាំទ្រមួយចំនួនធំបានខកចិត្តចំពោះសកម្មភាពប្រកួតរបស់អ្នកទាំងពីរនិងស្ដាយលុយខំចំណាយ។ អ្នកគាំទ្រមើលឃើញថា ប្រកួតនេះអ្នកទាំងពីរគិតតែឱបគ្នាច្រើនពេក មិនសូវឈរប្ដូរវាយគ្នា។ រូបភាព Troll ជាច្រើនសន្លឹកបានចែកចាយ...
វៀតណាម ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games ២០២១ លើកទី៣១ “The 31 st SEA Games “ នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ត្រូវបានពន្យារពេល ដោយសារការកើនឡើង...
ទោះបីជាលទ្ធផលនៃការបង្ហាញខ្លួនកន្លងមក មិនសូវបានទទួលលទ្ធផលល្អប្រសើរ ក្តីប៉ុន្តែអ្នកចាំទីរួមក្រុមជម្រើសជាតិ បានធ្វើការបង្ហាញការគាំទ្រទៅដល់ កីឡាករ Eden Hazard ថានឹងមិនបានសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Real Madrid ឡើយ។ អ្នកចាំទី Thibaut Courtois បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា Hazard នឹងបន្តរស់នៅជាមួយនឹង Real Madrid ទៀត១០០ភាគរយរហូតដល់រដូវកាលក្រោយទោះបីជាមិនសូវបានបង្ហាញទំរង់លេងល្អតាមការរំពឹងទុក ហើយថែមទាំងព័ត៌មានចចាមអារ៉ាម...