ចិន៖នេះបើយោងតាម ក្រុមហ៊ុន Counterpoint Research បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានវិលត្រឡប់មកឈរ នៅលំដាប់កំពូលលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២៥ ខណៈការដឹកជញ្ជូន iPhone បានកើនឡើង ២៨ ភាគរយទោះបីជាកង្វះខាតគ្រឿង បន្លាស់អង្គចងចាំសំខាន់ៗកាន់តែខ្លាំងឡើងក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
អាមេរិក៖ យោងតាមឯកសារដែលដាក់ជូនដោយមេធាវីរបស់គាត់កាលពីថ្ងៃសុក្រ លោក Elon Musk កំពុងស្នើសុំឲ្យ OpenAI និង Microsoft សងសំណងចំនួន ១៣៤ ពាន់លានដុល្លារដល់គាត់ ខណៈមហាសេដ្ឋីមានមូលដ្ឋាននៅអាមេរិករូបនេះអះអាងថា ក្រុមហ៊ុននៅពីក្រោយ ChatGPT បានទទួលប្រាក់ចំណេញខុសពីការគាំទ្រហិរញ្ញវត្ថុដំបូងរបស់គាត់ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ឯកសារនេះបាននិយាយថា សហគ្រិនបច្ចេកវិទ្យារូបនេះត្រូវបានគេចោទប្រកាន់ថា បានបោកប្រាស់ប្រាក់ចំនួន...
លោក Dmitry Bakanov ប្រធាន Roscosmos បាននិយាយថា ផ្កាយរណបជាង 300 គ្រឿងនឹងត្រូវដាក់ចូលទៅក្នុងគន្លងតារាវិថីដោយទីក្រុងមូស្គូ លោក Dmitry Bakanov ប្រធាន Roscosmos បាននិយាយថា ប្រទេសរុស្ស៊ីនឹងបាញ់បង្ហោះបណ្តាញអ៊ីនធើណេតផ្កាយរណបផ្ទាល់ខ្លួនរបស់ខ្លួនស្រដៀងនឹងផ្កាយរណបបណ្តាញអ៊ីនធើណេតStarlink ដែលដំណើរការដោយក្រុមហ៊ុន S paceX របស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអំពាវនាវឲ្យបណ្តាញសង្គម X ចាត់វិធានការប្រឆាំងនឹងការកែប្រែ និងការធ្វើឲ្យរូបភាព អាសអាភាសដោយប្រើប្រាស់ ឧបករណ៍បញ្ញាសិប្បនិម្មិត “AI” របស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ថ្មីៗនេះ បណ្តាញសង្គម X បានឃើញការកើនឡើងនៃការបង្ហោះរូបភាពដែលបង្កើតឡើងដោយ AI របស់មនុស្សពិតត្រូវបានកែប្រែមិនសមរម្យ។...
វ៉ាស៊ីនតោន៖ ក្រុមឃ្លាំមើលចក្រភពអង់គ្លេស និងកាណាដា សុទ្ធតែបាននិយាយថា ពួកគេកំពុងជំរុញការស៊ើបអង្កេតលើប្រព័ន្ធជជែក Grok របស់ xAI ដែលបង្ហាញពីការត្រួតពិនិត្យជាផ្លូវការនៃកម្មវិធីនេះនឹងនៅតែបន្ត ទោះបីជា xAI និយាយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរដើម្បីទប់ស្កាត់ការផលិតរូបភាពអាសអាភាស ដែលបានធ្វើឲ្យមន្ត្រីជុំវិញពិភពលោកមានការខឹងសម្បារក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ xAI ជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដែលគ្រប់គ្រងដោយលោក Elon Musk...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សម្ព័ន្ធភាពនៃក្រុមស្ត្រី ក្រុមឃ្លាំមើលបច្ចេកវិទ្យា និងសកម្មជនជឿនលឿនកំពុងអំពាវនាវ ឲ្យម្ចាស់ក្រុមហ៊ុន Alphabet គឺ Google និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple លុបគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X និង Chatbot ដែលពាក់ព័ន្ធរបស់វាគឺ Grok...