អង់គ្លេស៖ ហ្វូស៊ីលនត្រី ដែលមានអាយុកាល ៦៦លានឆ្នាំ មួយ មានទំហំធំដូចត្រីឆ្លាមពណ៌ស ដ៏អស្ចារ្យនាពេលបច្ចុប្បន្ន ត្រូវបានគេរកឃើញ នៅកន្លែងប្រមូលឯកជនមួយ បន្ទាប់ពីត្រូវបានគេកំណត់ អត្តសញ្ញាណថា ជាសត្វល្មូនហោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញខាងសត្វ នៅចក្រភពអង់គ្លេស ត្រូវបានគេផ្តល់ឲ្យដោយប្រាប់ថា ជាលលាដ៍ក្បាលមួយ ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យ កាន់តែជិតពួកគេបានដឹងថា វាមិនមែនជាឆ្អឹងតែមួយឡើយ។ ផ្ទុយទៅវិញ...
ក្រុមហ៊ុន McLaren ទើបតែបានប្រកាសចេញរថយន្តម៉ូដែលថ្មីសន្លាងមួយ ហៅថា Artura ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid។ រថយន្ត McLaren Artura នេះមានកម្លាំងរហូតដល់ទៅ ៦៧១សេះ ហើយមានទម្ងន់ខ្លួនត្រឹមតែ ១ ៤៩៦គីឡូក្រាមប៉ុណ្ណោះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ព្រមទាំងមានល្បឿនអតិបរមាដល់ ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង។...
បរទេស ៖ អ្នកទាំងអស់បានស្គាល់ និងដឹងហើយថាអំពីបច្ចេកវិទ្យាស្កេនមុខ និងក្រយ៉ៅដៃ ដែលកំពុងតែត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយទៅលើប្រព័ន្ធ បច្ចេកវិទ្យាទំនើបនានា លើលោករាប់ចាប់តាំងតែពីស្មាតហ្វូន រហូតទៅដល់ប្រព័ន្ធការពារ សុវត្ថិភាព ដែលប្រើប្រាស់នៅអាកាសយានដ្ឋាន ។ ប៉ុន្តែថ្មីៗនេះយោង តាមការចេញផ្សាយ របស់ទូរទស្សន៍ CNN បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវកំពុងអភិវឌ្ឍ នូវបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចកំណត់ចំណាំមនុស្សតាមរយៈសរសៃដៃ លើប្រអប់ដៃរបស់អ្នក...
ព្រោះតែអ៊ីនធឺណិតដំណើរការរអាក់រអួល បុរសម្នាក់វ័យ៩០ឆ្នាំ មានឈ្មោះថា Aarono Epstein បានចំណាយលុយច្រើនជាង ១០០០០ដុល្លារ ផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យក្រុមហ៊ុន AT&T យកចិត្តទុកដាក់ឡើងវិញ។ ហេតុការណ៍នេះកើតឡើងព្រោះតែ បុរសខាងលើមានបញ្ហានឹងអ៊ីនធឺណិតដំណើរការយឺត ខណៈគាត់ទស្សនាវីដេអូលើទូរទស្សន៍អនឡាញជាប្រចាំ អំឡុងពេលឃុំខ្លួនឯងក្នុងផ្ទះ ដើម្បីគេចនឹងជំងឺរាតត្បាតកូវីដ១៩ ដូចនឹងប្រជាជនអាមេរិចទូទៅផងផងដែរ។ ប៉ុន្ដែអ្វីដែលមិនដូចនឹងប្រជាជនអាមេរិចទៅទូទៅនោះ បុរសវ័យចំណាស់ចិត្តសឿងម្នាក់នេះ បានចំណាយលុយច្រើនជាង ១០០០០ដុល្លារ ទិញផ្ទាំងពាណិជ្ជកម្មលើកាសែត...
រដ្ឋកាលីហ្វ័រញ៉ា៖ តារាវិទូរូបវិទ្យាដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានផ្តិតយករូបភាពមួយលានក្នុងមួយលាននៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជាមួយថតរូបព្រះអាទិត្យបង្កឲ្យមានការភ្ញាក់ ផ្អើលពាសពេញពិភពលោកនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបភាព និងវីដេអូគួរឲ្យភ្ញាក់ផ្អើលត្រូវបានចាប់ យកដោយចៃដន្យបង្ហាញពីយន្ដហោះបានដាក់ពណ៌ខ្មៅយ៉ាងល្អឥតខ្ចោះ ទៅនឹងផ្ទៃពណ៌ទឹកក្រូចដ៏កាចសាហាវ។ យន្តហោះពាណិជ្ជកម្មចំណាយពេលតែមួយវិនាទី ប៉ុណ្ណោះ ដើម្បីហោះហើរកាត់ព្រះអាទិត្យ នៅពេលវាធ្វើដំណើរពី San Francisco ទៅ New Jersey។...
អាមេរិក៖រណ្តៅរ៉ែមាសដែលរំពឹងទុក នៅតំបន់អាម៉ាហ្សូនអាចត្រូវបានគេមើលឃើញថា មានពន្លឺចែងចាំងនៅក្នុងពន្លឺព្រះអាទិត្យដែ លជាការថតរូបពីស្ថានីយ៍អវកាស អន្តរជាតិដោយអវកាសយានិករបស់អង្គការអវកាសណាសា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពបង្ហាញដោយអវកាសយានិកក្នុងការបំពេញបេសកកម្ម របស់ណាសា ៦៤ ពីលើមន្ទីរពិសោធន៍គន្លងគោចរចំ កន្លែងរណ្តៅរ៉ែមាសស្ថិតនៅប៉ែកអាគ្នេយ៍ ប៉េរូនៅតាមបណ្តោយដងទន្លេ Inambari។ រូបភាពនេះត្រូវបានថតនៅថ្ងៃទី ២៤ ធ្នូឆ្នាំមុនដោយមាន កាមេរ៉ាឌីជីថល Nikon D5 និងកែវថត ៤០០...
ក្រុមតារាវិទូបានបញ្ជាក់អំពីវត្ថុនៃភពនៅឆ្ងាយបំផុត របស់ប្រព័ន្ធព្រះអាទិត្យរបស់យើងដែលមានឈ្មោះហៅក្រៅថា Farfarout គឺស្ថិតនៅជិត ៤ដងឆ្ងាយពីព្រះអាទិត្យជាងផ្លាតូ “Pluto”ទៅទៀត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ភពផ្លាតូជាផ្កាយតឿមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣,១ ពាន់លានម៉ាយពីព្រះអាទិត្យ ខណៈពេល Farfarout មិនគួរឲ្យជឿមានចម្ងាយ ១២,២ពាន់លានម៉ាយពីព្រះអាទិត្យ។ វាត្រូវបានគេហៅជាផ្លូវការថា 2018 AG37 ប៉ុន្តែត្រូវបានគេហៅ មួយទៀតថា Farfarout មានរាងកាយដូចទឹកកក...
កូរ៉េ៖ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្តដើរដូចរថយន្ត Transformer ជាមួយនឹងជើងដែលអាចដកវិញបានដើរឡើងកន្លែងមានឧបសគ្គ នៅគ្រប់តំបន់ដាច់ស្រយាលនៃពិភពលោក និងមួយថ្ងៃណានឹងទៅកាន់ភពព្រះអង្គារ ជាក់ជាមិនខាន់ឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបានហៅរថយន្តប្រភេទនេះថា TIGER គឺជារថយន្តស្វយ័តមិនមែនសម្រាប់ដឹកអ្នកដំណើរឡើយ ប៉ុន្តែត្រូវបានរចនាឡើង សម្រាប់ការរុករកវិទ្យាសាស្ត្រ ឬជាជំនួយការក្នុងកំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិក្នុងការចែកចាយអាហារ និងថ្នាំ។ មិនដូចរថយន្តសង្គ្រោះបន្ទាន់ដទៃទៀតទេគំនិតរបស់ Hyundai មានសមត្ថភាពពង្រីកជើងទាំង ៤ របស់ខ្លួនឲ្យឡើងលើឧបសគ្គហើយបន្ទាប់មកដកថយ ដើម្បីផ្លាស់ប្តូរទៅជាយានបើកបរកង់ទាំងអស់។ ក្រុមហ៊ុន...
បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។ យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា...
អនាគតឡានអគ្គិសនី Apple ដែលត្រៀមកាណុងបាញ់ចូលទីផ្សាររថយន្ត នាឆ្នាំ២០២៤ ខាងមុខនេះ មិនមែនជារឿងធម្មតានោះទេ សម្រាប់ក្រុមហ៊ុនរថយន្តឯទៀតៗ លើពិភពលោក។ ត្បិតអីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិកនេះ ធ្លាប់បំបែកចំណាប់អារម្មណ៍ ទីផ្សារស្មាតហ្វូនកាលពី ឆ្នាំ២០០៧ រួចមកហើយ តាមរយៈបញ្ចេញលក់ iPhone ដំបូងដែលបច្ចុប្បន្នអាចកើបលុយដល់ ៦៥ពាន់លានដុល្លារ ត្រឹមតែ១ត្រីមាសតែប៉ុណ្ណោះ។ ហេតុនេះ ដំណឹងថា Apple...