បរទេស៖យោងតាមការសារព័ត៌មានបរទេស នៅថ្ងៃសៅរ៍នេះបានសរសេរថាប្រទេសចិននឹងព្យាយាមសាជាថ្មីម្តងទៀតដើម្បីអាចរក្សានិងធានាអនាគតដល់ កម្មវិធីដ៏ល្បីល្បាញ Tik Tok ជាផ្លូវការនៅក្នុងទីផ្សារអាមេរិកដដែល។ ប៉ុន្តែប្រភពដដែលនេះបានសរសេរដែរថា នៅក្នុងនោះមន្ត្រីផ្លូវការជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសអាមេរិកបានបញ្ជាក់ថាចិននឹងប្រឆាំងដាច់ខាត មិនឲ្យមានការលក់កម្មវិធីនេះទៅឲ្យអាមេរិកឡើយហើយជម្រើសចុងក្រោយខ្លួននឹងបង្ខំចិត្តបិទដំណើរការក្នុងប្រទេសនេះតែម្តង។ មន្ត្រីផ្លូវការដែលមានចំនួន៣រូប និងមានទំនាក់ទំនងផ្ទាល់ជាមួយនឹងបញ្ហានេះបានបន្តដែរថាការបង្ខំចិត្តលក់ទៅឲ្យអាមេរិកវាដូចជាការលក់មុខរបស់ ក្រុមហ៊ុនមេ ByteDance និងប្រទេសចិនទាំងមូលនៅចំពោះមុខ រដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
អ៊ីតាលី ៖អ្នករចនាម៉ូដជនជាតិអ៊ីតាលី Lazzarini បង្ហាញរូបភាពគំនិតសម្រាប់កំពូលវីរៈបុរសចុងក្រោយដ៏ទំនើបបំផុតរបស់លោក គឺនាវាកម្សាន្តលក្ខណៈគ្រួសារ មហាសេដ្ឋីមានប្រាក់រាប់លានដុល្លារដែលមានឈ្មោះ Avanguardia មានប្រវែង១៣៧ ម៉ែត្រស្រដៀងនឹងសត្វក្ងាន់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កំពូល Superyacht ដំបូងបង្អស់នេះមានករលោងផ្ទុកទូកតូច និងមានរាងឆើតឆាយនៅក្នុងការរចនាស្រទាប់ដ៏ទាក់ទាញ ដែលមានគោលបំណងស្រដៀងនឹងស្លាបរបស់សត្វក្ងាន់។ នរណាម្នាក់បានក្លាយជាម្ចាស់នៃ Avanguardia មានន័យថា ‘វ៉ាយវ៉ាយ’ ក្នុងភាសាអង់គ្លេសអាចកាច់ចង្កូតនាវា ត្រង់ក្បាលរបស់ក្ងាន់ដោយដើរតួជាប៉មត្រួតពិនិត្យ។ មេហ្គាយចេតស្ថិតត្រង់ក្បាលសត្វក្ងាន់...
ក្រុមហ៊ុន Samsung បានប្រកាសចេញ Galaxy Z Fold2 ប្រភេទ Thom Browne Edition ដែលមានការឌីហ្សាញបែប ហើយលក់ដាច់ខ្លាំងបំផុត តែមានតម្លៃដល់ ៣៣០០ដុល្លារ។ ជាមួយគ្នានេះ Galaxy Z Fold2 Thom Browne Edition ក៏មានលក់នៅប្រទេសថៃដែរ...
Lamborghini បានអបអរសាទរ នូវជោគជ័យដ៏សំខាន់មួយ គឺការផលិតរថយន្ត Aventador បានសរុប ១០ ០០០គ្រឿង នៅរោងចក្រ Sant’Agata Bolognese។ Aventador គ្រឿងទី១ម៉ឺននោះ គឺជាម៉ូដែល SVJ Roadster ដែលមានតួខ្លួនពណ៌ Grigio Acheso និង កាប៊ីនខាងក្នុងពណ៌ក្រហម Rosso...
ក្រុមហ៊ុនកែច្នៃរថយន្ត VFEngineering ឥឡូវនេះបានផ្តល់សេវាកម្ម កែកំពូលរថយន្ត SUV ប្រណីត Rolls-Royce Cullinan តាមរយៈ Software Remap របស់ពួកគេ។ VFEngineering សន្យាថា នឹងអាចបន្ថែមកម្លាំង ១០០សេះទៀត បន្ទាប់ពីការកែច្នៃ ECU (Engine Control Unit) ដែលអនុញ្ញាតឲ្យម៉ាស៊ីនចំណុះ...
អាមេរិក៖យានយន្តដ៏ចម្លែកដែលមាន លក្ខណៈដូចសត្វល្អិត និងមានជើង៦ដាច់ដោយឡែកពីគ្នាត្រូវបាន បម្រុងទុកសម្រាប់សមរភូមិដោយប្រើប្រាស់ថវិការាប់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងទសវត្សឆ្នាំ១៩៨០នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គម្រោងបង្កើតក្រុមអ្នកដើរលើយន្តហោះធុន AT-AT ពិតៗដូចសង្គ្រាមផ្កាយបានចាប់ផ្តើមក្នុងឆ្នាំ១៩៨១ នៅសាកលវិទ្យាល័យOhio State នៅពេលយោធាបានរិះរកមធ្យោបាយដើម្បីឆ្លងកាត់ផ្លូវរដិបរដុប ដែលយានយន្តមិនអាចគ្រប់គ្រងបាន។ យានយន្តនេះត្រូវបានគេហៅថា Adaptive Suspension Vehicle (ASV) ហើយយានយន្តដ៏ចម្លែកនេះគឺជាផ្នែកមួយនៃគម្រោងដែលមានអាយុកាលមួយទសវត្សត្រូវបានគេបោះបង់ចោល បន្ទាប់ពីទទួលបានប្រាក់ចំណូលចំនួន ១ លានដុល្លារក្នុងមួយឆ្នាំពី Darpa...
ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Defender ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដោយក្នុងនោះវាថែមប្រភេទសាកភ្លើង Plug-in Hybrid ថ្មីទៀតផង។ Land Rover Defender សាកភ្លើងបាននោះ ត្រូវបានហៅថា Defender P400e ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ...
សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងទឹក ៦,៦ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ឧបករណ៍ បណ្តាញ 5G ដល់ក្រុមហ៊ុន Verizon នៅសហរដ្ឋអាមេរិក ដោយពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារយុទ្ធសាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូងមួយនេះ បាននិយាយថា កិច្ចព្រមព្រៀងដ៏ធំសម្បើមនេះស្មើនឹង ៣,៤...
អាមេរិក៖ការសិក្សាស្រាវ ជ្រាវ ថ្មីមួយបានអះអាងថា ការចាក់ថ្នាំសាមញ្ញអាចបញ្ឈប់ការបាត់បង់សាច់ដុំ និងឆ្អឹងអំឡុង ពេលហោះហើរចូលលំហរអវកាស សម្រាប់បេសកកម្មរយៈពេលវែងទៅកាន់ភពព្រះអង្គាររបស់ អវកាសយានិកធ្វើឲ្យពួកគេ មានសុខភាពល្អនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រអាមេរិកបានបញ្ជូន សត្វកណ្តុរទៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលអណ្តែតនៅលើគន្លងផែនដីទាបក្នុងរយៈកម្ពស់ ២៥៤ ម៉ាយល៍ដើម្បីបញ្ចេញពួកវាទៅមីក្រូជីវសាស្ត្រ។ ពួកគេបានរកឃើញថា ដំបូងបង្អស់ ដោយរារាំងដល់ ផ្លូវមានសញ្ញានៅក្នុងកោសិការបស់ពួកគេសត្វកណ្តុរដែលមានមីក្រូជីវាណូត្រូវបានការពារពីការបាត់បង់ សាច់ដុំ និងឆ្អឹងនៅក្នុងលំហ។ Microgravity...
Bentley ដែលជាក្រុមហ៊ុនរថយន្តដ៏ល្បី និងធំបំផុតមួយរបស់ប្រទេសអង់គ្លេស គ្មានខ្សែសង្វាក់ផលិតកម្មខ្នាតធំ ដូចក្រុមហ៊ុនរថយន្តដទៃទៀតឡើយ។ រថយន្ត Bentley តែងតែផ្តល់នូវដំណើរការ (Performance) និងប្រណីតភាពដ៏អស្ចារ្យ ខណៈរបស់ទាំង២យ៉ាងនេះ ធ្វើឲ្យអតិថិជនហ៊ានចាយលុយរាប់ម៉ឺនដុល្លារទិញភ្លាមៗតែម្តង។ ជាការពិតណាស់ អតិថិជនទាំងនោះតែងតែសប្បាយចិត្តខ្លាំង និងហ៊ានចាយលុយច្រើនម៉ឺនដុល្លារ ដើម្បីបានចូលរួមជាសមាជិកក្នុងគ្រួសារ Bentley ហើយវាក៏ជាមូលហេតុមួយដែល Bentley បន្តរក្សាចំនួនផលិតឲ្យនៅតិចតួចបំផុតដែរ។ លោក Adrian...