បរទេស៖ក្រុមហ៊ុនការពារជាតិ Lockheed Martin បានបដិសេធមិនសន្យាចំពោះសមាជិកសភាថា ខ្លួននឹងសងសំណងទាំងស្រុងដល់ក្រសួងការពារជាតិ នូវឯកសារសម្ភារៈដែលមានបញ្ហា ពាក់ព័ន្ធនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 Joint Strike Fighter នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភា ក្នុងសប្ដាហ៍នេះ។ សមាជិកគណៈកម្មាធិការត្រួតពិនិត្យរដ្ឋសភា តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះក្រុមហ៊ុនការពារជាតិនេះនិងមន្ត្រីមន្ទីរបញ្ចកោណ សម្រាប់ការបរាជ័យមិនអាចជួសជុលប្រព័ន្ធថែទាំយន្តហោះចម្បាំង F-35 បាន ដោយនិយាយថា ពួកគេកំពុងធ្វើឲ្យអាយុជីវិតមានភាពប្រថុយប្រថាន ដោយសារតែមិនធ្វើសកម្មភាពលើបញ្ហា។ ...
បរទេស៖សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី បានតេស្តសាកល្បងអាវុធបាញ់ផ្កាយរណបដែលមានមូលដ្ឋាននៅក្នុងអវកាស កាលពីដើមខែនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។ យោងតាមទីបញ្ជាការអវកាស សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែកក្កដា ប្រទេសរុស្ស៊ីបានបាញ់វត្ថុថ្មីមួយ ពីផ្កាយរណប Cosmos 2543 ដែលបានស្ថិតនៅក្នុងលំហតាំងពីឆ្នាំ២០១៩មកនោះ ចូលទៅក្នុងគន្លងលំហ ហើយទង្វើបែបនោះ...
អាមេរិក៖ រូបភាពនៃភពព្រះអង្គារដែលមនុស្សលោក មិនធ្លាប់បានឃើញពីមុនមក ថតបានដោយយានអវកាស របស់អង្គការណាសាជាច្រើន នៅពេលដែលពួកគេហោះលើ ផ្ទៃនៃភពក្រហមត្រូវបានកែលម្អ និងធ្វើឲ្យប្រសើរឡើង ដោយក្រុមអ្នកគាំទ្រ អវកាសនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ភាពយន្តឯកសារ YouTubers ElderFox របស់ចក្រភពអង់គ្លេសមាន រូបថតរាប់ពាន់ហើយប្តូរវាទៅជានិយមន័យខ្ពស់បំផុត សម្រាប់ការមើលពិភពលោកដំបូងគេលើ ពិភពក្រហម។ ក្រុមការងារពិពណ៌នាឯកសារ របស់ពួកគេថា ជា“ បទពិសោធន៍ដ៏រស់រវើកបំផុត...
ញូវយ៉ក៖ញូវយ៉កនៃសហរដ្ឋអាមេរិក នឹងមិនប្រើប្រាស់កម្មវិធីទទួលស្គាល់មុខ នៅក្នុងសាលារដ្ឋរយៈពេល២ ឆ្នាំ បន្ទាប់ពីឪពុកម្តាយ បានប្តឹងអំពីប្រព័ន្ធដែលមានកំហុស និងប្រកាន់ពូជសាសន៍ដែលធ្វើឲ្យកូនៗរបស់ពួកគេមិនអាចរៀនបាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការហាមឃាត់ត្រូវបាន អនុម័តដោយសភា និងព្រឹទ្ធសភារបស់រដ្ឋសភានៅសប្តាហ៍នេះធ្វើតាមការអនុម័តបច្ចេកវិទ្យា ដោយស្រុកមួយដែលជាផ្នែកមួយនៃផែនការ សន្តិសុខរបស់ខ្លួនក៏ដូចជាបណ្តឹងពីអ្នកតស៊ូមតិសិទិ្ធស៊ីវិលប្រឆាំងនឹងវិធានការនេះ។ ច្បាប់នេះនឹងហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាកំណត់អត្តសញ្ញាណជីវវិទ្យា នៅតាមសាលារៀនរហូតដល់យ៉ាងហោចណាស់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ និងដឹកនាំមន្រ្តីអប់រំ របស់រដ្ឋឲ្យចេញរបាយការណ៍ ពិនិត្យមើលផលប៉ះពាល់សក្តានុពលរបស់វាលើភាពឯកជន...
SEATTLE៖អាជីវកម្មកុំព្យូទ័រCloudដ៏ល្បីល្បាញ Azure របស់ក្រុមហ៊ុន Microsoft Corp បានរាយការណ៍ថា ការលក់មានការកើនឡើងក្រោម ៥០ភគរយជាលើកដំបូងមិនធ្លាប់មាន រាប់បញ្ជូនភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សធ្លាក់ចុះ៣ភាគរយទោះបីវាបានកើនលើសការប៉ាន់ស្មានប្រាក់ចំណូល ប្រចាំឆ្នាំក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមទិន្នន័យរបស់ IBES ពីក្រុមហ៊ុន Refinitiv ថា ក្រុមហ៊ុន Microsoft បាននិយាយថា ប្រាក់ចំណូលលើផ្នែកវៃឆ្លាតរបស់ខ្លួនបានកើនឡើង១៧ ភាគរយដល់...
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គម Twitter កំពុងរិះរកវិធីដែលមាន សក្តានុពលដើម្បីរកប្រាក់បន្ថែមលើវេទិការរបស់ខ្លួនរួមទាំង ពិចារណាលើការណែនាំអំពី ការជាវបង់ថ្លៃដូចក្រុមហ៊ុនបានបញ្ជាក់នាពេលនេះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិលោក Jack Dorsey បានបង្ហាញពីផែនការនេះ ក្នុងពេលជួបប្រជុំជាមួយអ្នកវិភាគដើម្បីពិភាក្សាអំពីលទ្ធផលនៃការខកចិត្តរបស់ក្រុមហ៊ុន ក្នុងត្រីមាសទី២។ ប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មរបស់ Twitter បានធ្លាក់ចុះ២៣ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺថយចុះមកនៅត្រឹម ៥៦២ លានដុល្លារ...
កូរ៉េខាងត្បូង៖ស្មាតហ្វូន Galaxy Note 20 ដែលនឹងមកដល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានលេចធ្លាយពីព័ត៌មានលក្ខណៈពិសេសមុនការបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ យោងតាមគេហទំព័រព័ត៌មាន IT របស់អាល្លឺម៉ង់ WinFuture បានឲ្យដឹងថា ប្រភេទស្មាតហ្វូនNote 20 និង Note 20 Ultra នឹងប្រើប្រាស់ប្រព័ន្ធទាំង 5G និងស្ទ្រីមហ្គេម Xbox...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនឥណ្ឌាដែលមានឈ្មោះ ថា Wipro បានប្រកាសថាខ្លួននឹងដំណើរការសេវាកម្មដំណោះស្រាយ លើបច្ចេកវិទ្យា 5G ជាមួយនឹងក្រុមហ៊ុនអាមេរិក IBM។ ក្រុមហ៊ុនបានប្រកាសទៀតថាបច្ចេកវិទ្យានេះ នឹងអាចនាំឲ្យអតិថិជនាំងឡាយរបស់ខ្លួនអាចដំណើរការ ដោយស្វ័យប្រវត្តិនិងកាន់តែមានសុវត្ថិភាពនិងជាពិសេស ជាងនេះគឺតម្លៃកាន់តែធូរថ្លៃ។ គួរឲ្យដឹងដែរថាថ្មីៗនេះ ក្រុមហ៊ុនទាំងពីរ បានបើកដំណើរការ Wipro IBM Novus Lounge ដែលត្រូវបានរចនាឡើងដើម្បីពន្លឿនការច្នៃប្រឌិតរបស់ អតិថិជននិងនាំមកនូវដំណោះស្រាយដែលត្រៀមរួចជាស្រេច...
បរទេស៖ទូរទស្សន៍ BBC នៅសប្តាហ៍នេះ បានសរសេរថាក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla ត្រូវបានគេជឿជាក់ថាគឺមិនទទួលបាននូវភាព ចលាចលផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតដែល មានវត្តមានលើពិភពលោកបច្ចុប្បន្ននេះឡើយហើយ ត្រូវបានគេរាយការណ៍ថានៅតែទទួលបានប្រាក់ចំណេញ ប្រចាំត្រីមាសចំនួន៤ដងជាប់ៗគ្នាផង។ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងទីក្រុងកាលីហ្វ័រញ៉ាមួយនេះអាចរកចំណូលបានទៅដល់ ១០៤លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែគិតត្រឹមខែមិថុនា។ នោះមានន័យថាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលកំពុងកើនឡើងយ៉ាងខ្លាំងនឹងឃើញតម្រូវការកាន់តែច្រើន ពីវិនិយោគិនដែលតាមដានសន្ទស្សន៍នេះ។ លោក Elon Musk បាននិយាយថា ក្រុមហ៊ុននេះផ្តោតលើការលូតលាស់ដែលកំពុងដំណើរការរួមទាំង...
បេសកកម្មទៅកាន់ឋានព្រះច័ន្ទដែល ត្រូវបានប្រជាជនអាមេរិកទទួលស្គាល់ថា ជាបេសកកម្មដែលបានចំណាយថវិកាជាតិអស់ច្រើនបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្ររបស់ប្រទេស។ នៅកំឡុងពេលដែលដំណើរការបំផុត នៅក្នុងបេសកកម្មអាប៉ូឡូទៅកាន់ឋានព្រះច័ន្ទនោះមានបុគ្គលិក របស់អង្គការណាសាប្រមាណជា៣៤០០០នាក់ និងបុគ្គលិកខាងក្រៅ ផ្សេងទៀតប្រមាណជា៣៧៥០០០នាក់ ដែលបានចូលរួមចំណែកក្នុងការបំពេញការងារនៅក្នុង គម្រោងការនេះ។ ដំណាក់កាលតំបូងការប៉ាន់ស្មាន ទៅលើប្រាក់ចំណាយមានលទ្ធផលផ្សេងៗគ្នាប៉ុន្តែអ្វីដែលបានលេចឡើងនៅក្នុងកិច្ចប្រជុំសភាឆ្នាំ២០០៨ដែលបានធ្វើការកែប្រែតម្លៃសរុបដែលបានចំណាយទៅលើបេសកកម្មមួយនេះកើនឡើងទៅដល់៩៨ពាន់លានដុល្លារដែលវាត្រូវបានគេគណនាថាអាចស្មើរនឹងការឧបត្ថម្ភទៅលើប្រជាជនអាមេរិកទាំងមូលដែលរស់ក្នុងប្រទេសនៅក្នុងឆ្នាំ១៩៦៩ទាំងប្រុសទាំងស្រីក្មេងចាស់ទាំងអស់ក្នុងម្នាក់៥០០ដុល្លារអាមេរិក៕ ប្រែសម្រួល:ស៊ុនលី