អាមេរិក៖ ការចាប់ផ្តើមដើរ ទេសចរណ៍ក្នុងលំហរអាកាស កំពុងអភិវឌ្ឍដែលមានឈ្មោះថា “ ដំណើរកម្សាន្ត” ជាមួយឧបករណ៍ថ្មីនឹង បើកដំណើរការសម្រាប់ អ្នករុករកភ្ជាប់ទៅនឹងយន្តរាង ដូចបាល់ដ៏មហិមាដោយសំបុត្រលក់ ក្នុងតម្លៃ ១២៥,០០០ ដុល្លារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ Space Perspective បានប្រកាសជាផ្លូវ ការពីការអភិវឌ្ឍSpaceship Neptune របស់ខ្លួនដែលផ្ទុក មនុស្ស៩នាក់...
ក្រុមអ្នកស្រាវជ្រាវបាននិយយាថ ការផ្ទុះវិទ្យុសកម្មលឿនដំបូងគេត្រូវបានគេរកឃើញនៅ Milky Way ត្រូវបានឆ្លុះបញ្ចាំងពីមេដែកដែលជាផ្កាយ នឺត្រុងមានដែនម៉ាញេទិចដ៏ខ្លាំងមួយស្ថិតនៅចម្ងាយ ៣២.៦១៦ ឆ្នាំពន្លឺនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផ្ទុះវិទ្យុសកម្មលឿនគឺជាថាមពល ដ៏ខ្លីនៃថាមពលជីពចរដែលប្រភពដើមរបស់វាមិនច្បាស់ជាយូរមកហើយ ប៉ុន្តែត្រូវបានប្រើដើម្បីស៊ើបអង្កេតចន្លោះដែលពួកវាធ្វើដំណើរទៅកាន់ផែនដី។ មេដែក – ‘SGR 1935 + 2154’ – គឺជាប្រភពជិតបំផុតនៃការផ្ទុះបានរកឃើញរហូតមកដល់ ពេលនេះ ស្ថិតនៅជិតបំផុត គឺមានចម្ងាយ...
អូស្រ្តាលី ៖សម្រាប់រដូវកាលមេរោគកូរ៉ូណានេះ ស្រាប់តែបែបធ្លាយរូបភាពនៃទូរស័ព្ទ iPhone 12 គឺជាទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដោយបង្ហាញថា ឧបករណ៍នេះនឹងមានរាងសំប៉ែតដូចជា iPad Pro និងម៉ូដែល iPhone ដំបូងរបស់ខ្លួនទៅវិញធ្វើឲ្យអតិថិជនមាន ការភ្ញាក់ផ្អើលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទូរស័ព្ទ iPhone ស៊េរីថ្មីដែលទំនងជាត្រូវបានពន្យារពេលដល់ដំណាច់ឆ្នាំនេះ ដោយសារមេរោគឆ្លង ក៏ជាទូរស័ព្ទមានលក្ខណៈពិសេស និងរាងចតុកោណ។...
អង់គ្លេស៖ តាមការសិក្សា ដោយអ្នកស្រាវជ្រាវអង់គ្លេសថា ជនបរទេស ឬមនុស្សក្រៅភពដ៏ឆ្លាតវៃ ជាង៣០នាក់ អាចរស់នៅក្នុងកាឡាក់ស៊ីរបស់យើង នៅចម្ងាយជាមធ្យមប្រហែល ១៧,០០០ ឆ្នាំពន្លឺនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ស្រាវជ្រាវបាននិយាយថា មានសំណួរសទរថា តើមានទម្រង់ជីវិតផ្សេងទៀត នៅក្នុងសកលលោករបស់យើងឬទេ អ្នកវិទ្យាសាស្រ្តយកចិត្តទុកដាក់ជាយូរមកហើយ។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Nottingham បានអនុវត្តវិធីសាស្រ្តថ្មីមួយដើម្បីប៉ាន់ស្មានចំនួនអរិយធម៌ អាចកើតមានដោយប្រើការសន្មតថា ជីវិតឆ្លាតវៃវិវត្តលើភពផ្សេងទៀតតាមរបៀបស្រដៀងគ្...
អាមេរិក៖អង្គការណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប បានរកឃើញភ័ស្តុតាង ដែលបង្ហាញថា ការបង្កើតផ្កាយនិងកាឡាក់ស៊ីដំបូង បានកើតឡើងលឿនជាងអ្វី ដែលគេបានជឿពីមុន ថែមទាំងហួសពីការឈានដល់ នៃការប្រើប្រាស់កែវពង្រីកអវកាស Hubble នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញថ្មី ត្រូវបានរកឃើញ ដោយកែវយឺតអវកាស Hubble ដែលក្រុមតារាវិទូធ្លាប់សិក្សា ពីផ្កាយជំនាន់ទី១ ត្រូវបានគេស្គាល់ថា ជាផ្កាយPopulation III ក្នុងសកលលោកដំបូង។...
អាមេរិក៖បើយោងតាមការសិក្សាថ្មីបានឲ្យដឹងថា សហរដ្ឋអាមេរិកអាចផ្តល់ថាមពលអគ្គិសនីដល់បណ្តាញអគ្គិសនីរបស់ខ្លួនទាំងស្រុងជាមួយនឹង ប្រភពថាមពលអព្យាក្រឹតកាបូនបានឆាប់បំផុតនាឆ្នាំ ២០៤៥ និងដោយមិនចាំបាច់បង្កើនថ្លៃដើម ដល់អ្នកប្រើប្រាស់ឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការសិក្សាថ្មីមួយពីមជ្ឈមណ្ឌល គោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាថា ការផ្លាស់ប្តូរឆ្ងាយពីប្រភពថាមពល ផ្អែកលើកាបូនក៏អាចបន្ថែមការងារថ្មីចំនួន ៥៣០,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរ។ ដោយសារថ្លៃដើមនៃប្រភពថាមពលកកើតឡើងវិញនៅតែ បន្តធ្លាក់ចុះ អ្នកស្រាវជ្រាវបានអះអាងថា តាមពិតវាអាចមានតម្លៃថ្លៃជាងមុន ដើម្បីបន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ Sonia Aggarwal របស់ក្រុមហ៊ុនច្នៃប្រឌិតថាមពល បានបម្រើការនៅគណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេសសម្រាប់...
បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនិងឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលី កំពុងតែប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណេត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោក Scott Morrison បានថ្លែងថា នៅពេលភ្លាមៗនេះ ហាក់នៅមិនទាន់មានការរំលោភបំពានទ្រង់ទ្រាយធំណាមួយ លើព័ត៌មានផ្ទាល់ខ្លួន របស់ប្រជាជននោះទេ...
បរទេស៖យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 Spirit តាមសេចក្តីរាយការណ៍ បានធ្វើការហ្វឹកហ្វាត់រួមបញ្ចូលគ្នានិងអន្តរប្រតិបត្តិការ ជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ប្រទេសន័រវេស នៅក្នុងអំឡុងបេសកកម្មយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រមួយ នៅខាងជើងតំបន់រង្វង់អាក់ទិក នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាយឧត្តមសេនីយ៍ លោក Jeff Harrigian ជាមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំនៅអឺរ៉ុបនិងកងកម្លាំងទ័ពអាកាសអាមេរិកនៅអាហ្វ្រិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “សមត្ថភាពនិងការរួមបញ្ចូលគ្នារបស់យន្តហោះចម្បាំងជំនាន់ទី៥របស់អង្គការណាតូ គឺមានសារៈសំខាន់សម្រាប់ឧត្តមភាពដែនអាកាស និងធ្វើឲ្យអាចមានការចូលរួមយ៉ាងជាក់លាក់ ក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់បំផុត ហើយប្រតិបត្តិការនិងការរួមបញ្ចូលគ្នា...
រដ្ឋ South Carolina ៖គូស្នេហ៍មួយគូនៅរដ្ឋ South Carolina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួក គេបានរកឃើញធ្មេញត្រីឆ្លាម Megalodon សម័យបុរេប្រវត្តិមានទំហំធំជាងដៃមនុស្សទៅទៀត ខណៈពេលអ្នកទំាង២នាក់កំពុងដើរ កម្សាន្តនៅទន្លេ Stono ខាងក្រៅទីក្រុង Charleston នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោកស្រី Jessica Rose-Standafer Owens...
រុស្ស៊ី៖សាលារៀននៅក្នុងប្រទេសរុស្ស៊ីរាប់ម៉ឺនសាលា កំពុងតែប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ ផ្ទៃមុខមួយ ដែលមានឈ្មោះថា ‘អូវែល’ ‘Orwell’ គឺជាកម្មវិធីប្រើសម្រាប់ តាមដានកុមារ និងគ្រូក្នុងម៉ោងសិក្សា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍ពីកាសែត business newspaper និង Vedomosti បានឲ្យដឹងថា ប្រព័ន្ធនឹងត្រូវបានណែនាំដល់សាលារៀនចំនួន ៤៣,០០០ នៅទូទាំងប្រទេសហើយបច្ចុប្បន្ននេះត្រូវបានគេ ប្រើប្រាស់រួចហើយនៅក្នុង ១,៦០០ ។...