បរទេស៖អង្គការសម្ព័ន្ធមិត្តណាតូ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អង្គការណាតូនិងក្រុមហ៊ុនប៊ូអ៊ីង នឹងធ្វើការប្រកាស ជាផ្លូវការ នូវសេចក្តីលម្អិតនៃកុងត្រាមាន ទំហំទឹកប្រាក់១ពាន់លានដុល្លារ នៅថ្ងៃពុធនេះ សម្រាប់ការធ្វើឲ្យកាន់តែប្រសើរឡើង នូវយន្តហោះបំពាក់ប្រព័ន្ធត្រួតពិនិត្យ និងព្រមានប្រាប់ជាមុន។ កុងត្រានោះ នៅថ្ងៃពុធនេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងពិធីផ្លូវការមួយ ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋាន Melsbroek ក្នុងទីក្រុងព្រួចសែល ដោយមានវត្តមានចូលរួមរបស់ អគ្គលេខាធិការអង្គការណាតូ...
អាមេរិក៖អ្នកប្រើប្រាស់ Twitter នឹងលែងភ្ជាប់គណនីរបស់ពួកគេ ទៅទូរស័ព្ទ ដើម្បីបញ្ជាក់ថា ពួកគេជានរណា ក្រោយពីពួក Hacker បានលួចលេខរបស់ នាយកប្រតិបត្តិ Jack Dorsey ចូលប្រើគណនីរបស់លោក ហើយបានបង្ហោះ tweets ដែលប្រកាន់ពូជសាសន៍ និងវាយលុក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បណ្តាញព័ត៌មានសង្គម នាបច្ចុប្បន្ននេះ នឹងអនុញ្ញាតឲ្យសមាជិក...
អាមេរិក៖ ក្រុមហ៊ុន Apple បានលុបចោលនូវការ ត្រួតពិនិត្យ និងការផ្តល់ចំណាត់ថ្នាក់ផលិតផលពីហាងអ៊ីនធើណេត របស់ខ្លួនដោយទុកឲ្យអតិថិជន ស្ថិតនៅក្នុងភាពត្អូញត្អែរ និងបញ្ហាផ្សេងៗដែល បានកើតមានឡើងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Appleinsider កត់សម្គាល់ថា ការផ្លាស់ប្តូរនេះបានកើតឡើង នៅចុងសប្តាហ៍ ហើយត្រូវបានគេកត់សម្គាល់ នៅសហរដ្ឋអាមេរិក អង់គ្លេស និងហាងអ៊ីនធើណេតអូស្ត្រាលី។ ហាងនេះកត់សម្គាល់ថា ភាពប្លែកៗនៅទូទាំងហាងរបស់ក្រុមហ៊ុន បានបង្ហាញថា...
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាន ដាក់ដំណើរការប្រព័ន្ធ iOS 13.3 ដើម្បីដោះស្រាយបញ្ហាពហុមុខងារ ដែលត្រូវបាន គេរកឃើញថា បានសម្លាប់កម្មវិធីយ៉ាងចាស់ ដៃជំនួសឲ្យការបើកដំណើរការ ផ្ទៃខាងក្រោយ។ ប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយបំផុតក៏រួមបញ្ចូលដែនកំណត់នៃ ការប្រាស្រ័យទាក់ទងថ្មីដែល អនុញ្ញាតឲ្យឪពុកម្តាយគ្រប់គ្រងកូន ៗ របស់ពួកគេទំនាក់ទំនង ។ ក្រុមហ៊ុនApple បានចេញផ្សាយប្រព័ន្ធដំណើរការ iOS 13...
សហរដ្ឋអាមេរិក៖កងទ័ពសហរដ្ឋអាមេរិក បានបង្កើតគម្របក្បាលថ្មីដែលជឿនលឿនមួយ ដែលនឹងការពារការស្តាប់ របស់ឆ្កែយោធា នៅពេលកំពុង ជិះឧទ្ធម្ភាគចក្រ ឬនៅក្បែរការផ្ទុះខ្លាំង នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ បច្ចេកវិទ្យាថ្មីគេហៅថា ប្រព័ន្ធការពារ សោតទស្សន៍ Canine ឬហៅកាត់ថា CAPS គម្របក្បាលត្រូវបានរចនាឡើងដើម្បីការពារឆ្កែយោធាពីការបាត់បង់ការស្តាប់ត្រង់ត្រចៀករយៈពេលខ្លី អាចកើតមាននៅពេលធ្វើការនៅជុំវិញ យានយន្ត និងគ្រឿងម៉ាស៊ីនខ្លាំងៗ។ គម្របនេះត្រូវបានផលិតចេញពីសម្ភារៈស្រូបសំឡេងសូរស័ព្ទដែលអាចបត់បែនបាន អាចត្រងសំលេងខ្លាំងៗ និងអាចលាត...
អាមេរិក៖កំពូលអ្នករចនាម៉ូលលេចធ្លោរបស់ក្រុមហ៊ុន Apple បានបញ្ចេញរូបរាង iPhone ថ្មីមួយទៀត ដែលលោកគិតថា iPhone 12 នឹងមើលទៅវាមានលក្ខណៈស្រដៀងនឹង iPhone 4 ចាស់ជិតមួយទសវត្សមកហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Ben Geskin និយាយថា ទូរស័ព្ទ iPhone 12 ទំនងជាមានស្នាមរន្ធតូចជាងមុន ពោល គឺរបារខ្មៅនៅផ្នែកខាងលើនៃអេក្រង់កាន់កាមេរ៉ាថតរូប...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យោងតាមការបញ្ជាក់ពី អាយស្ម័យ យានចិន (China Railway)បានឲ្យដឹងថា បណ្តាញផ្លូវអាយស្ម័យ យានល្បឿនលឿន របស់ប្រទេសចិន នឹងបន្តដំណើរការ ដល់កម្រិតកំពូលរបស់ ពិភពលោក ជាមួយគ្នានេះដែរ ដែលអាចប៉ាន់ប្រមាណ រត់បានចម្ងាយ ៣៥.០០០គីឡូម៉ែត្រ នៅចុងឆ្នាំនេះ...
បរទេស៖យន្តហោះចម្បាំង F-16 របស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ នឹងហោះហើរពីលើទីក្រុង អង់ការ៉ា ដើម្បីតេស្តសាកល្បង ប្រព័ន្ធការពារមីស៊ីល S-400 ដែលទើបទិញពីប្រទេសរុស្ស៊ី បើទោះជាមានការដាក់ សម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឲ្យតួកគីបោះបង់ចោលប្រព័ន្ធ ការពារនោះក៏ដោយ។ ការិយាល័យអភិបាលខេត្ត បានប្រកាសកាលពី ថ្ងៃអាទិត្យថា យន្តហោះចម្បាំង F-16 របស់កងកម្លាំងទ័ពអាកាសតួកគី និងយន្តហោះដទៃទៀត នឹងធ្វើការហោះហើរនៅក្នុងរយៈ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានប៉ះទង្គិចគ្នាកាល ពីថ្ងៃអាទិត្យជុំវិញកិច្ចព្រមព្រៀងស្តីពីការរក្សាកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានយោធា ដោយនៅតែបន្តការចរចានាពេលខាងមុខលើជម្លោះ ពាណិជ្ជកម្ម ដែលអូសបន្លាយរាប់ខែ របស់ប្រទេសទាំងពីរ។ តាមសេចក្តីរាយការណ៍របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអះអាងថាទីក្រុងតូក្យូ មិនបានធ្វើសម្បទានតែមួយនោះទេ ខណៈការិយាល័យរបស់ប្រធានាធិបតីរបស់លោក មូន ជេអ៊ីន បានឲ្យដឹងថានេះមិនមែនជាការពិតនោះទេ។ ការប្រេះឆាជាថ្មីដែលជាក់ស្តែងបង្ហាញ ពីការមិនទុកចិត្តគ្នាទៅវិញទៅ មកបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុន Twitter Inc កំពុងចាប់ផ្តើមបង្កើតលក្ខណៈពិសេសមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីលាក់ការឆ្លើយតបមួយចំនួននៅលើធ្វីតធ័ររបស់ពួកគេដើម្បីផ្តល់ឱ្យមនុស្សនូវការគ្រប់គ្រងបន្ថែមទៀតលើការសន្ទនារបស់ពួកគេនៅលើគេហទំព័រយោងតាមការចេញផ្សាយពីគេហទំព័ចចចចរជប៉ុនធូដេ។ លក្ខណៈពិសេសត្រូវបានសាកល្បងនៅសហរដ្ឋអាមេរិក កាណាដា និងជប៉ុន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Twitter ក្នុងការសម្អាតមាតិការំលោភបំពាន និងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ក្នុងពេលធ្វើតេស្តិ៍ក្រុមហ៊ុនបានរកឃើញថាមនុស្សភាគច្រើនលាក់ការឆ្លើយតបដែលពួកគេរកឃើញថា មិនពាក់ព័ន្ធប្រធានបទ ឬគួរឲ្យរំខាន។ អ្នកប្រើប្រាស់នៅតែអាចមើលឃើញនិងទាក់ទងជាមួយចម្លើយដែលលាក់ដោយចុចរូបតំណាងនឹងលេចឡើងនៅលើ Twitter ។ លោក Xie បាននិយាយនៅក្នុង blog post...