ឥណ្ឌា៖ក្រុងញូវដែលីបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធបានអនុម័តការបង្កើតទីក្រុងឆ្លាតវៃឧស្សាហកម្មចំនួន ១២ ជាមួយនឹងការវិនិយោគប្រហែល ២៦៨ ពាន់លានរូពី (៣.២ ពាន់លានដុល្លារ) នឹងចំណាយពេលសាងសង់ក្នុងរយៈពេល៣ ឆ្នាំខាងមុខនៅទូទាំងរដ្ឋចំនួន ១០ក្នុងប្រទេស ហើយនឹងដើរតួជាកាតាលីករដើម្បីសម្រេចបាននូវការនាំចេញចំនួន ២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ មជ្ឈមណ្ឌលនេះនឹងត្រូវបានអភិវឌ្ឍជាទីក្រុងឆ្លាតវៃ Greenfield ដោយមានការរៀបចំលំនៅដ្ឋាន និងពាណិជ្ជកម្មនឹងនៅជាមួយគ្នា។...
វៀតណាម៖យោងតាមក្រសួងព័ត៌មាន និងសារគមនាគមន៍បានឲ្យដឹងថា កាមេរ៉ាឃ្លាំមើលមានជាង ៨០០,០០០គ្រឿងក្នុងប្រទេសវៀតណាម កំពុងចែករម្លែកទិន្នន័យរូបភាពតាមប្រព័ន្ធអ៊ីនធើណេត ដោយឧបករណ៍ជាច្រើនងាយនឹងរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតណាស់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នៅពេលប្រកាសសេចក្តីព្រាងនៃបទប្បញ្ញត្តិបច្ចេកទេសជាតិស្តីពីតម្រូវការសុវត្ថិភាពព័ត៌មានមូលដ្ឋានសម្រាប់កាមេរ៉ា IP នៅប្រទេសវៀតណាមកាលពីដើមសប្តាហ៍នេះ ក្រសួងបានរាយការណ៍ថា ប្រព័ន្ធរបស់ខ្លួនបានរកឃើញកាមេរ៉ាឃ្លាំមើលជាង ៨០០,០០០ គ្រឿងក្នុងប្រទេសវៀតណាមបានចែករម្លែកទិន្នន័យរូបភាពជាសាធារណៈគិតត្រឹមខែឧសភា។ ចាប់តាំងពីឆ្នាំ ២០១៤ មក មានគេហទំព័រមួយដែលធ្វើឲ្យចូលប្រើកាមេរ៉ាឃ្លាំមើលជាង ៧០០,០០០គ្រឿងនៅទូទាំងពិភពលោក...
ថ្វីត្បិតតែបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន អាមេរិក និងអឺរ៉ុប ពិបាកប្រកួតប្រជែងរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនចិន BYD ក៏ពិតមែន ប៉ុន្តែ BYD បែរជាត្រូវប្រឈមមុខ នឹងក្រុមហ៊ុនចិនដូចគ្នាទៅវិញ ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអគ្គិសនីចិន Xpeng បានបញ្ចេញរថយន្តថ្មីជាម៉ូឌែលលំដាប់ថវិកាដំបូង ក្រោមប្រេនថ្មីរបស់ខ្លួន Mona គឺម៉ូឌែល...
ក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុនអាល្លឺម៉ង់ គ្រោងនឹងបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើការជំរុញអភិវឌ្ឍរថយន្តចំហេះអ៊ីដ្រូសែន ដែលជាជម្រើសផ្សេងក្រៅពី រថយន្តអគ្គិសនី ដែលកំពុងមានតម្រូវការយឺត ។ គេរំពឹងថា ក្រុមហ៊ុនយក្សរថយន្តទាំងពីរនេះ នឹងចុះ MoU នៅអំឡុងដើមខែកញ្ញា ខាងមុខ ដោយវានឹងជួយកាត់បន្ថយការចំណាយទាំងពីរ របស់ក្រុមហ៊ុនទាំងពីរ។ ក្រោមកិច្ចព្រមព្រៀងនេះ Toyota នឹងបង្កើនតួនាទីរបស់ខ្លួន ដោយការផ្គត់ផ្គង់គ្រឿងបង្គុំសំខាន់ៗសម្រាប់...
តើលោកអ្នកធ្លាប់មានចម្ងល់ទេថាតើហេតុអ្វី ម៉ូតូគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូត ខណៈដែលរថយន្តមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ យើងដឹងហើយថា ម៉ាស៊ីនម៉ាស៊ូត ក៏មានគុណសម្បត្តិផងដែរ ដូចជា សន្សំសំចៃប្រេង និងមានកម្លាំងរមួលខ្លាំងជាដើម។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូតលើម៉ូតូ ៖ទម្ងន់ ៖ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ ធ្ងន់ជាងម៉ាស៊ីនសាំង (បើគិតពីទំហំ និងកម្លាំងដូចគ្នា) ដែលធ្វើឱ្យម៉ូតូកាន់តែធ្ងន់ ប៉ះពាល់ដល់សន្ទុះ...
ឥណ្ឌា៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីឥណ្ឌា លោក Bhavish Aggarwal ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Ola ដែលជាក្រុមហ៊ុនជិះរថយន្តធំមួយក្នុងប្រទេសអាស៊ីខាងត្បូងបានប្តេជ្ញាណែនាំរថយន្តអគ្គិសនីមានតម្លៃសមរម្យ (EVs) ទៅកាន់សកលលោកខាងត្បូង។ លោក Aggarwal បានអះអាងថា ការផលិតរថយន្ត EV ដោយផ្តោតលើស្ថាបនិកក្រុមហ៊ុនផលិតយក្សអាមេរិក Tesla លោក Elon...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានប្រាប់អ្នកអភិវឌ្ឍន៍កាលពីថ្ងៃព្រហស្បតិ៍ថា Apple នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone និង iPad នៅសហភាពអឺរ៉ុបមានសិទ្ធិគ្រប់យ៉ាងក្នុងការលុបកម្មវិធី App Store ឬ Safari browser របស់ខ្លួនបាន។ Apple បានការពារ App Store យ៉ាងខ្លាំងក្លាជាយូរយារណាស់មកហើយ ជាច្រកចេញចូលតែមួយសម្រាប់មាតិកាឌីជីថល ដើម្បីចូលទៅកាន់ឧបករណ៍ចល័តដ៏ពេញនិយមរបស់ខ្លួន។ ការផ្លាស់ប្តូរនេះកើតឡើង...
គណៈកម្មការអឺរ៉ុប បានសម្រេចកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតចិន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន Tesla ទទួលបានការឧបត្ថម្ភធនតិចតួចប៉ុណ្ណោះពីរដ្ឋាភិបាលចិន។ EU បានកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ដែលផលិតនៅចិន ពី ២០,៨% មកនៅត្រឹម ៩% ប៉ុណ្ណោះ។ អត្រាពន្ធនេះ គឺទាបណាស់បើប្រៀបធៀបនឹងអត្រា ១៧% ទៅ ៣៦,៣%...
អាមេរិក៖របាយការណ៍ថ្មីមួយបានអះអាងថា ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple អាចមានតម្លៃថោកជាងការរំពឹងទុក បន្ទាប់ពីព័ត៌មានលម្អិតនៃការផលិតឧបករណ៍ ថ្មីត្រូវបានលាតត្រដាងជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail ។ ការកាត់បន្ថយតម្លៃនេះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានផ្លាស់ប្តូរផលិតកម្មមួយចំនួននៃម៉ូដែលកម្រិតខ្ពស់ទៅកាន់ប្រទេសឥណ្ឌា ដែលអាចកាត់បន្ថយការចំណាយរហូតដល់ ១០ ភាគរយសម្រាប់អ្នកក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការទាបសម្រាប់ iPhone នៅប្រទេសអាស៊ី...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំរបស់ប្រទេសថៃ គ្រោងនឹងដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងឌីជីថល តាមសាលារៀនរបស់សិស្សវ័យក្មេង ដោយសារតែវាបារម្ភថា ការអភិវឌ្ឍន៍របស់ពួកគេនឹងរងទុក្ខ ប្រសិនបើពួកគេជាប់ទាក់ទងនឹងបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងអប់រំ ថែទាំកុមារ Permpoon Chidchob កាលពីថ្ងៃទី ១៩ ខែសីហា បាននិយាយថា សិស្សជាច្រើននាំយកស្មាតហ្វូន ថេប្លេត ឬឧបករណ៍ឌីជីថលស្រដៀងគ្នានេះទៅសាលារៀន ហើយចំណាយពេលច្រើនក្នុងការប្រើប្រាស់វា។...