ញូវយ៉ក៖ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធថា ក្រុមអ៊ីរ៉ង់មួយក្រុមមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះបានព្យាយាមជ្រៀតចូលគណនីអ៊ីម៉ែលផ្ទាល់ខ្លួនរបស់មនុស្សប្រហែលរាប់សិបនាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីលោក Joe Biden និងអតីតប្រធានាធិបតី Donald Trump ចាប់តាំងពីខែឧសភា យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ អង្គភាពស៊ើបការណ៍គំរាមកំហែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបាននិយាយថា ក្រុមនេះនៅតែផ្តោតយ៉ាងសកម្មទៅលើមនុស្សមានទំនាក់ទំនងជាមួយលោក Biden លោក Trump និងអនុប្រធានាធិបតីលោក Kamala Harris ដែលបានជំនួសលោក...
កាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានដាក់បង្ហាញស្មាតហ្វូន Pixel 9 ស៊េរីថ្មី ដែលជាជម្រើសចុងក្រោយបំផុតរបស់ខ្លួន ក្នុងការប្រកួតប្រជែងលើទីផ្សារស្មាតហ្វូន ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដើម្បីកាត់ផ្តាច់ទីផ្សារ លើបញ្ញាសិប្បនិម្មិត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅ Silicon Valley...
នាឡិកា Casio F-91W ត្បិតថាមានរូបរាង សាមញ្ញអេក្រង់សខ្មៅមិនទំនើប ប៉ុន្ដែវាត្រូវបានប្រើប្រាស់ យ៉ាងច្រើនសម្បើម ដោយក្រុមភេរវករល្បីៗ ធ្វើជាឧបករណ៍បំពាក់លើគ្រាប់បែកនាឡិកា សម្រាប់បញ្ជារឱ្យផ្ទុះពីចម្ងាយ។ មិនតែប៉ុណ្ណោះសូម្បីកំពូលមេដឹកនាំអាល់កៃដា លោក អូសាម៉ា បិនឡាឌិន និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មុនឡើងកាន់តំណែង ក៏ធ្លាប់ពាក់នាឡិកាជប៉ុន F-91W ដែលមានអាយុជិត៣០ឆ្នាំ នេះផងដែរ។...
រដ្ឋតិចសាស់ ៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk បានប្តឹងក្រុមអ្នកផ្សាយពាណិជ្ជកម្ម ដោយចោទប្រកាន់ ពីបទធ្វើពហិការ ដល់ក្រុមហ៊ុនផ្សាយ ពាណិជ្ជកម្មដ៏ធំ ដែលធ្វើឲ្យក្រុមហ៊ុនមានប្រាក់ រាប់ពាន់លានដុល្លារ ផ្អាកការផ្សាយពាណិជ្ជកម្មលើ X នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VOA ។ ក្រុមហ៊ុន X...
ក្រុងគូឡាឡាំពួ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Straits Times បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៦ ខែសីហា Meta Platforms បានសុំទោស ចំពោះការលុបចោលការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាសារមួយសម្តែងការ រម្លែកទុក្ខដល់មន្ត្រី ក្រុមហាម៉ាស់...
អាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងទួរគី បានប្រកាសបិទបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) ដោយមិនបានផ្ដល់មូលហេតុផ្លូវការ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់ប្រទេសទួរគីបានចេញផ្សាយថា៖ «Instagram.com ត្រូវបានបិទ ដោយសេចក្ដីសម្រេចចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤»។ ប្រជាជនទួរគី ៥០លាននាក់ ចំណោម ៨៥លាននាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមនេះ។ ការបិទបណ្ដាញនេះ អាជ្ញាធរទួរគីមិនបានបញ្ជាក់ពីមូលហេតុ ឬ រយៈកាលកំណត់នៃការបិទនេះទេ។ យ៉ាងណាមិញ បើយោងតាមកាសែត...
តូក្យូ៖ក្រសួងឧស្សាហកម្មជប៉ុនបានអំពាវនវាឲ្យអង្គភាពជប៉ុនរបស់ Amazon.com Inc ធ្វើឲ្យប្រសើរឡើងនូវតម្លាភាពនៃថ្លៃសេវាចំពោះអ្នកលក់ទំនិញ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc ដើម្បីបង្កើនលទ្ធភាពនៃការបកប្រែកិច្ចសន្យាអាជីវកម្មជាភាសាជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា។ ការផ្លាស់ប្តូរនេះដោយផ្អែកលើច្បាប់របស់ប្រទេសជប៉ុនមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងយុត្តិធម៌នៃវេទិកាឌីជីថល និងកាតព្វកិច្ចដែលកំណត់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Amazon Japan G.K. និង Apple ដើម្បីជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីលក្ខខណ្ឌអាជីវកម្ម និងការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌទាំងនេះជាមុន។...
អ៊ីស្តង់ប៊ុល៖អាជ្ញាធរទំនាក់ទំនងជាតិបាននិយាយដោយគ្មានការពន្យល់ថា ប្រទេសទួរគីកាលពីថ្ងៃសុក្របានបិទការចូលប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram បន្ទាប់ពីមានការចោទប្រកាន់លើក្រុមហ៊ុនអាមេរិកដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អាជ្ញាធរទំនាក់ទំនង BTK បាននិយាយក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា instagram.com ត្រូវបានរារាំង ដោយការសម្រេចចិត្តជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយមិនបន្ថែមព័ត៌មានលម្អិតបន្ថែម។ អ្នកប្រើប្រាស់ជាច្រើនដែលរស់នៅក្នុងប្រទេសទួរគីបានត្អូញត្អែរនៅលើវេទិកា X ថា ពួកគេមិនអាចផ្ទុកព័ត៌មាន Instagram របស់ពួកគេឡើងវិញបានទេ...
អនុប្រធានសហព័ន្ធកីឡាយានយន្ត ឯកឧត្ដម ទៀ ស្យាម នាំតារាច្នៃឡានពិភពលោក Akira Nakai San មកកម្ពុជាធ្វើឲ្យផ្អើលអ្នកលេងឡាន និងពេញប្រព័ន្ធ Social ខណៈមានអ្នកមកមើលច្រើនពីទឹកដៃកែច្នៃផ្ទាល់កាលពីព្រឹកមិញនៅ RWB Cambodia។ ឯកឧត្ដម ទៀ ស្យាម បានឲ្យដឹងថា ទម្រាំអាចទាក់ទង និងអញ្ជើញលោក Akira Nakai...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះថា Meta Platforms, Inc. ដែលជាមេរបស់បណ្តាញសង្គម Facebook និង Instagram បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រាក់ចំណូល និងប្រាក់ចំណូលបានកើនឡើង នៅក្នុងត្រីមាសទី២ឆ្នាំនេះ គឺលទ្ធផលវាប្រសើរជាង ការរំពឹងទុកទៅទៀត ។ នៅក្នុងត្រីមាសទី២ ក្រុមហ៊ុន...