អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ត្រូវបានគេព្យាករណ៍ថា នឹងដណ្តើមយកតំណែង ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុត របស់ពិភពលោកពីក្រុមហ៊ុន Samsung ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ដោយសារតែការចេញលក់ iPhone ថ្មី និងការកើនឡើង នៃការធ្វើឲ្យប្រសើរឡើងនៃឧបករណ៍ ។...
រដ្ឋកាលីហ្វ័រញ៉ា៖ ឯកសារតុលាការទើបនឹងបិទជិតថ្មីៗនេះបង្ហាញថា ក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook គឺ Meta បានបរាជ័យក្នុងការធ្វើសកម្មភាពភ្លាមៗលើគណនីពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ដោយអនុញ្ញាតឲ្យខ្លឹមសារខុសច្បាប់នៅតែមាននៅលើវេទិការបស់ខ្លួន ទោះបីជាមានការរំលោភបំពានម្តងហើយម្តងទៀតក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ការចោទប្រកាន់នេះ ជាផ្នែកមួយនៃបណ្តឹងបានដាក់នៅរដ្ឋកាលីហ្វ័រញ៉ាដោយដើមបណ្តឹងជាង ១,៨០០នាក់ រួមទាំងស្រុកសាលារៀន កុមារ និងឪពុកម្តាយ និងអគ្គព្រះរាជអាជ្ញារដ្ឋ ដោយចោទប្រកាន់ថា ក្រុមហ៊ុនយក្សប្រព័ន្ធផ្សព្វផ្សាយសង្គមបានបន្តយុទ្ធសាស្ត្រនៃការរីកចម្រើនឥតឈប់ឈរក្នុងតម្លៃណាមួយ ដោយមិនអើពើនឹងផលប៉ះពាល់នៃផលិតផលរបស់ពួកគេទៅលើសុខភាពផ្លូវចិត្ត និងរាងកាយរបស់កុមារ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា iPhone Air របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទោះបីជាមិនសូវពេញនិយមក្នុងចំណោមម៉ូដែលថ្មីរបស់ Apple ក៏ដោយ ក៏មានសមត្ថភាពលើសទូរសព្ទ Android ទាំងអស់ក្នុងតម្លៃរបស់វា លើកលែងតែ Galaxy S25 Ultra។ មិនដូចស៊េរី Plus ត្រូវបានបញ្ឈប់ដោយមានអេក្រង់ធំជាង...
សិង្ហបុរី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កងកម្លាំងប៉ូលីសសិង្ហបុរីបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple និង Google អនុម័តវិធានការទប់ស្កាត់សារបោកប្រាស់ និងក្លែងបន្លំរដ្ឋាភិបាលនៅលើបណ្តាញសង្គម iMessage និង Google Messages របស់ក្រុមហ៊ុនជាបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា វិធានការទាំងនេះមានគោលបំណងបញ្ឈប់អ្នកបោកប្រាស់ពីការប្រើប្រាស់លេខសម្គាល់អ្នកផ្ញើសារ SMS “gov.sg” និងឈ្មោះរបស់ភ្នាក់ងាររដ្ឋាភិបាល។ ជំហានដែលបានកំណត់រួមមានការទប់ស្កាត់គណនី...
អាមេរិក៖យោងតាមឯកសារតុលាការមិនទាន់បានកែសម្រួលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook គឺក្រុមហ៊ុន Meta បានលាក់បាំងលទ្ធផលនៃការស្រាវជ្រាវផ្ទៃក្នុងទៅលើផលប៉ះពាល់អវិជ្ជមានផ្នែកសុខភាពនៃការប្រើប្រាស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ការទំនាក់ទំនងផ្ទៃក្នុងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ត្រូវបានចេញផ្សាយកាលថ្ងៃសុក្រជាផ្នែកមួយនៃបណ្តឹងដ៏យូរអង្វែង និងលេចធ្លោមួយដែលដាក់ដោយស្រុកសាលាអាមេរិកប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។ វាបានចោទប្រកាន់ថា វេទិការបស់ពួកគេបានបង្កគ្រោះថ្នាក់ផ្លូវចិត្ត និងការញៀនក្នុងចំណោមកុមារ និងក្មេងជំទង់។ ការសិក្សាស្រាវជ្រាវឆ្នាំ ២០២០ ក្រុមហ៊ុន Meta បានស្នើសុំឲ្យមនុស្សឈប់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google លោក Larry Page បានវ៉ាដាច់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានក្លាយជាអ្នកមានបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៣៨.៥ ពាន់លានដុល្លារ។ ការកើនឡើងនេះបានកើតឡើង...
ស៊ីដនី៖ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា Snapchat បានចាប់ផ្តើមស្នើសុំឲ្យយុវវ័យអូស្ត្រាលីផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលទីក្រុង Canberra អនុវត្តច្បាប់ទូលំទូលាយហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គមជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបណ្តាញសង្គម Facebook បណ្តាញសង្គម Instagram និងបណ្តាញសង្គម...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកលក់រាយវៀតណាមកំពុងបញ្ចុះតម្លៃ iPhone 17 Pro Max របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាលើកដំបូងក្នុងរយៈពេល ២ ខែ បន្ទាប់ពីការចេញលក់ស្មាតហ្វូនប្រភេទនេះ ខណៈស្ថានភាពផ្គត់ផ្គង់ បានធូរស្រាល។ នេះបើយោងតាមគេហទំព័ររបស់ខ្លួន បានប្រាប់ឲ្យដឹងថា iPhone...
អេស្ប៉ាញ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា សេចក្តីសម្រេចលើការទាមទារ របស់អ្នកចេញផ្សាយប្រឆាំងនឹង អាជីវកម្មផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានរកឃើញថា ក្រុមហ៊ុនបានរំលោភលើច្បាប់ប្រកួតប្រជែង និងភាពឯកជន ដូច្នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បង់ប្រាក់រាប់រយលានដុល្លារដល់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។ ប្រទេសអេស្ប៉ាញបានសម្រេចថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិក Meta Platforms បង់ប្រាក់យ៉ាងច្រើនបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ខុសច្បាប់តាមរយៈការអនុវត្តទិន្នន័យរបស់ខ្លួន។ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីជម្លោះដ៏យូរអង្វែងមួយដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាង ៨០ បានចោទប្រកាន់ក្រុមហ៊ុនមេរបស់...
ស៊ីដនី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Meta បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកប្រើប្រាស់ជនជាតិអូស្ត្រាលី ដែលមានអាយុក្រោម ១៦ ឆ្នាំនឹងត្រូវដកចេញពីបណ្តាញសង្គម Facebook និង Instagram នៅថ្ងៃទី ៤ ខែធ្នូ ខណៈទីក្រុង Canberra កំពុងរៀបចំអនុវត្តច្បាប់ ដ៏ទូលំទូលាយដែលហាមឃាត់ ក្មេងជំទង់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម...