Meta បាននិយាយថា ខ្លួននឹងបើកដំណើរការមុខងារសុវត្ថិភាពថ្មីមួយ ដើម្បីរារាំងកុមារពីការទទួល និងបង្អាក់ពួកគេពីការផ្ញើរូបភាពអាក្រាត (Nude) រួមទាំងនៅក្នុង chat ដែលបាន encrypted នៅចុងឆ្នាំនេះ។ មុខងារសុវត្ថិភាពថ្មីនេះ ទំនងជា Meta នឹងធ្វើជាលក្ខណៈជម្រើស optional ហើយបញ្ចេញវាសម្រាប់មនុស្សពេញវ័យនៅលើ Instagram និង Facebook ។ ក្រុមហ៊ុនបច្ចេកវិទ្យា...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មេក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook Meta បានចាប់ផ្តើមរារាំង សារពីមនុស្សចម្លែក ដែលផ្ញើដោយផ្ទាល់ទៅកាន់ យុវវ័យដោយប្រើលើ Instagram ឬ Messenger របស់ខ្លួនហើយ ។ តាមលំនាំដើម ក្មេងជំទង់ ដែលមានអាយុក្រោម ១៦...
អាមេរិក ៖ តួលេខពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC) ចេញផ្សាយនៅសប្តាហ៍ នេះបានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសចិនបានធ្លាក់ចុះ ២.១ភាគរយ ធៀបនឹងឆ្នាំមុន នៅត្រីមាសទី ៤ នៃឆ្នាំមុន ដោយសារការកើនឡើង នៃការប្រកួតប្រជែង ពីម៉ាកក្នុងស្រុក ដែលដឹកនាំដោយក្រុមហ៊ុន...
តូក្យូ៖ ថ្មីៗនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការស្រាវជ្រាវរួមគ្នា លើការស៊ើបការណ៍បញ្ញា សិប្បនិម្មិតក្នុងក្តីសង្ឃឹម នៃការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់យន្តហោះដ្រូន ដែលនឹងធ្វើការរួមគ្នាជាមួយ នឹងយន្តហោះចម្បាំង បន្ទាប់របស់ប្រទេសអាស៊ី។ ប្រទេសជប៉ុន គ្រោងនឹងសហការបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីនៅឆ្នាំ២០៣៥ ខណៈដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ដ៏សំខាន់របស់ប្រទេសជប៉ុន មិនមែនជាផ្នែក នៃគម្រោងយន្តហោះចម្បាំងនោះ...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានប្រកាសពីការផ្លាស់ប្តូរថ្មី ចំពោះការគ្រប់គ្រងកម្មវិធី របស់ខ្លួននៅអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងផែនការអនុញ្ញាត ឲ្យមាន App Stores ភាគីទីបីនៅលើ iPhone និង iPad ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន និងការកាត់បន្ថយថ្លៃ...
ទីក្រុងកង់បេរ៉ា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតដ៏យូរមកហើយ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពាក្យបណ្តឹងប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple សម្រាប់ការបំពានច្បាប់ប្រឆាំងការទុកចិត្ត ។ នាយកដ្ឋាននេះ បានចោទប្រកាន់ក្រុមហ៊ុន Apple កំពុងប្រើប្រាស់ការ កំណត់ផ្នែករឹង និងផ្នែកទន់ធ្វើឲ្យវាកាន់ តែពិបាកសម្រាប់ក្រុមហ៊ុនគូ ប្រជែងក្នុងការប្រកួតប្រជែង ជាមួយ...
ញូវយ៉ក ៖ នេះបើយោង តាមអនុស្សរណៈ របស់ក្រុមហ៊ុនផ្ទៃក្នុង បាននិយាយថា ក្រុមហ៊ុន Microsoft កំពុងបញ្ឈប់បុគ្គលិកប្រហែល ១៩០០ នាក់ នៅផ្នែកហ្គេមរបស់ខ្លួន ត្រឹមតែរយៈពេលជាង ៣ ខែចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចប់ការទិញក្រុមហ៊ុន ផលិតវីដេអូហ្គេម Activision Blizzard ចំនួន ៦៩ ពាន់លានដុល្លារ...
កង្វល់ដ៏ធំមួយរបស់អ្នកបើកបររថយន្ត គឺនៅពេលឃើញលោតសញ្ញាធុងសាំងក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់ថា រថយន្តសល់សាំងក្នុងកម្រិតទាបបំផុតដែលតម្រូវឱ្យចាក់បំពេញជាបន្ទាន់។ យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតនៅឆ្ងាយពីការ៉ាស់សាំងហើយឃើញសញ្ញាធុងសាំងនេះ ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ ព្រោះខ្លាចរលត់រថយន្តកណ្តាលផ្លូវ។ ការពិតទៅ នៅពេលលោតចេញសញ្ញាធុងសាំងនេះម្តងៗ វាបង្ហាញថា កម្រិតសាំងគឺនៅសល់ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំងរថយន្តនីមួយៗ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរបានរាប់សិបគីឡូម៉ែត្រទៀត ទើបអស់សាំងតែម្តង នេះបើយើងនិយាយតែការបើកបរលើផ្លូវដែលមិនមានការកកស្ទះ។ មានការសិក្សាមួយទៅលើរថយន្តចំនួន ៥០ម៉ូឌែលដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ ដែលបង្ហាញពីចម្ងាយបើកបរ...
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តចិន នឹងកម្ទេចគូប្រជែងសាកលទាំងអស់ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការលក់រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាននឹងកំពុងក្តោបក្តាប់ទីផ្សារក្នុងដៃកាន់តែណែន។ លោកបានលើកឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរថយន្តចិន គឺមានឈានមុខគេបំផុតក្នុងការប្រកួតប្រជែង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្រៅទឹកដីចិន នោះគឺដោយសារពឹងផ្អែកទៅលើប្រភពពន្ធ ឬរនាំងពាណិជ្ជកម្ម។ «ដូច្នេះ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មណាមួយត្រូវបង្កើតឡើងនោះទេ ពួកគេនឹងកម្ទេចក្រុមហ៊ុនរថយន្តពិភពលោកច្រើនបំផុត។...
រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរ៉ែអូស្ត្រាលី បានប្រកាសថា ការផលិតរ៉ែលីចូមនៅក្នុងខេត្ត Phangnga អាចនឹងចាប់ផ្តើមក្នុងរយៈពេល ២ឆ្នាំទៀតគឺនៅឆ្នាំ២០២៦ ដែលកាន់តែជំរុញប្រទេសថៃ មួយតង់ទៀត ឱ្យក្លាយជាជង្រុករថយន្តអគ្គិសនីក្នុងតំបន់។ ក្រុមហ៊ុន Pan Asia Metals នៃប្រទេសអូស្ត្រាលី កំពុងរៀបចំដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅក្នុងខែមីនាខាងមុខ សម្រាប់គម្រោង Reung Kiet នៅក្នុងខេត្ត Phangnga ពោលគឺជាទីតាំងរ៉ែលីចូម...