ប៉ារីស ៖ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ ដែលបានសាកល្បងទ្រឹស្ដី នៅមន្ទីរពិសោធន៍ ដោយប្រើ កាំរស្មី X បំផ្ទុះអាចម៍ផ្កាយក្លែងក្លាយថា មនុស្សជាតិអាចប្រើគ្រាប់ បែកនុយក្លេអ៊ែ ដើម្បីបំបាំងអាចម៍ផ្កាយដ៏ធំ ដែលគំរាមកំហែង ដល់អាយុជីវិត និងការវាយប្រហារមកលើផែនដីនាពេលអនាគត យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។ ការធ្វើតេស្តជីវិតពិតដ៏ធំបំផុត នៃការការពារភពផែនដី...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតិថជិនជនជាតិវៀតណាម ជាច្រើនបានបង្ហាញខ្លួន នៅហាងលក់ iPhone 16 កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានរង់ចាំរាប់ម៉ោងជាជួរ ដើម្បីឲ្យខ្លួនក្លាយជាម្ចាស់ iPhone 16 ដំបូងគេ។ ស្ថិតនៅសង្កាត់លេខ១ នៃទីក្រុងហូជីមិញ មនុស្សរាប់សិបនាក់ អាចត្រូវបានគេមើលឃើញថា...
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា កីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង...
ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) របស់សហព័ន្ធខ្មែរកីឡាហែលទឹកដែលប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរ និងជនជាតិបរទេសលើសពីការរំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមប្រកួតច្រើននាក់។ លោក ហែល គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹកវ័យចាស់លើក់ទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងជាច្រើន គឺចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយការប្រកួតមិនសំដៅទៅលើការឈ្នះចាញ់ទេ ផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាពជាមួយគ្នាទៅវិញទៅមក។...
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ នេះបើយោងតាមរបាយការណ៍ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គមដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី ៣០ របស់ក្រុមហ៊ុននេះ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។ អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា គឺក្រុមហ៊ុន OJI...
ការធ្វើថ្មីនូវអត្តសញ្ញាណប័ណ្ណដែលផុត ឬជិតផុតសុពលភាព គឺមិនត្រូវការទាមទារឯកសារបន្ថែមផ្សេងទៀតឡើយ ប្រសិនបើមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានទេនោះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកសារដែលតម្រូវឱ្យប្រជាពលរដ្ឋភ្ជាប់ ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមមានដួចខាងក្រោម ៖១-ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ចំនួន២គឺ ៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រ...
ខ្សែការពាររបស់ក្រុម Alaves កីឡាករ Abdelkabirb Abparរបស់ជម្រើសជាតិម៉ារ៉ុកបានធ្វើការសុំអាវពីខ្សែប្រយុទ្ធ Kylian Mbappe ទាំងពាក់កណ្ដាលទីពោលគឺនៅពេលបញ្ចប់វគ្គទី១ ដែលពេលនោះ Real Madrid កំពុងនាមុខ២-០ក្នុងការប្រកួត La Liga សប្ដាហ៍ទី៧។ ក្នុងការប្រកួតពេញ៩០នាទី Real Madrid បានយកឈ្នះទៅលើ Alaves ក្នុងលទ្ធផល៣-២ ក្រោយពេលនាំមុខ៣-០...
ភ្នំពេញ៖ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដេីម្បីផ្ដល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam...
យេរ៉ូសាឡឹម៖ ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងកាលពីយប់ថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារតាមផ្លូវអាកាស ដ៏ធំបំផុតរបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់ គិតចាប់តាំងពីការចាប់ផ្តើមជម្លោះ រវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានកើនឡើងដល់៤៩២នាក់ ជាមួយគ្នានេះដែរមានអ្នករងរបួសចំនួន១.៦៤៥នាក់ ។ មន្ត្រីសុខាភិបាលលីបង់ បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ក្នុងបូករួមទាំងកុមារមាន ចំនួន៣៥នាក់ និងស្ត្រីចំនួន៥៨នាក់ ដោយជនរងគ្រោះភាគច្រើននៅតែមិនទាន់ ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ...
លោក Hansi Flick គ្រូបង្គោលក្លឹប Barcelona បានមើលឃើញពីទម្រង់លេងដ៏អស្ចារ្យរបស់ ខ្សែប្រយុទ្ធ Raphinha បើយោងការលើកឡើងរបស់លោក ក្នុងសារព័ត៌មាននៅក្នុងថ្ងៃនេះ។ លោក Flick បាននិយាយថា៖” តាំងពីថ្ងៃ ដែលខ្ញុំមកដឹកនាំក្លឹបនេះដំបូង ខ្ញុំឃើញ Raphinha ជាកីឡាករ ដែលខិតខំគ្រប់យ៉ាងឲ្យ Barca។ ខ្ញុំពេញចិត្តនឹងការចូលរួមជួយរបស់គេណាស់ “។...