១-តមទទួលទានអាហារដែលមានក្លិនឆួលបារីនិងស្រាមើមខ្ទឹមនិងខ្ទឹមបារាំងសម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចមកក៏ត្រូវពោះវៀនស្រូបយកអស់ហើយឆ្លងតាមរយៈប្រព័ន្ធឈាមក៏បញ្ចូលទៅដល់សួតទើបបញ្ចេញមកក្រៅរាងកាយវិញក៏បង្កើតបានជាក្លិនស្អុយមាត់។ ម្យ៉ាងវិញទៀតចំពោះចំណីអាហារដែលមានជាតិហិរដូចជាម្ទេសខ្ញីបារីនិងសុរាងាយនឹងបង្កើនការបញ្ចេញញើសហើយក៏បង្កើននូវក្លិនខ្លួនអាក្រក់។ ២- ត្រូវទទួលទានបន្លែស្រស់និងផ្លែឈើឲ្យបានច្រើនចំពោះចំណីអាហារដែលមានរសជាតិឆួល និងខ្លាញ់ច្រើនគឺបណ្តាលឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការមិនបានស្រួលព្រមទាំងមានក្លិនស្អុយមាត់ទៀតផង។ ដូច្នេះលោកអ្នកគប្បីទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើនព្រោះវាអាចជួយសម្រួលក្នុងការបត់ជើងធំ។ ម៉្យាងវិញទៀតនៅក្នុងបន្លែស្រស់ និងផ្លែឈើសម្បូរទៅដោយជីវជាតិA និង C ដែលអាចការពារកុំឲ្យកើតជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើងកាលណាមានកង្វះខាតសារធាតុស័ង្កសី(Zinc) អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាពនៃការបញ្ចេញជាតិពុលពីក្នុងរាងកាយក៏ជាហេតុបណ្តាលឲ្យរាងកាយមានក្លិនមិនល្អ។ដូច្នេះលោកអ្នកអាចទទួលទានសាច់គោឬក៏ពងមាន់ដើម្បីជួយប៉ូវបន្ថែម។ ៣-ក្នុងមួយថ្ងៃត្រូវទទួលទានទឹក៨កែវទឹកមាត់ឬក៏កំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ការបន្ថយទម្ងន់ការទទួលទានសុរានិងជំងឺផ្តាសាយអាចបណ្តាលឲ្យស្ងួតបំពង់កនិងមានក្លិនមាត់មិនល្អ។ ដូច្នេះលោកអ្នកត្រូវទទួលទានទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូដើម្បីធ្វើឲ្យទឹកមាត់រអិលនិងក្រអូមមាត់មានក្លិនប្រហើរឡើងវិញ។...
ភ្នំពេញ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 – នេះជាពេលវេលាដ៏ល្អសម្រាប់រៀបចំផែនការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ និងសន្សំប្រាក់បន្ថែមទៀតលើការធ្វើដំណើរដ៏រីករាយជាមួយ Vietjet ខណៈដែលក្រុមហ៊ុនកំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ! តស់! ត្រៀមខ្លួនធ្វើដំណើរកម្សាន្តរបស់អ្នកជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ចំនួនពីរលានដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) និងការបញ្ចុះតម្លៃរហូតដល់ 30% (*) លើសំបុត្រ Business និង SkyBoss-class។ ប្រូម៉ូសិនដ៏អស្ចារ្យនេះ កំពុងរង់ចាំអ្នកធ្វើដំណើរពីប្រទេសកម្ពុជាតាមជើងហោះហើររបស់ Vietjet តាមផ្លូវ សៀមរាបទៅហាណូយ ដោយផ្តល់ជូនជើងហោះហើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍។ ជាមួយនឹងពេលវេលាហោះហើរតិចជាងពីរម៉ោង អ្នកធ្វើដំណើរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅទេសចរណ៍ដ៏អស្ចារ្យនានា ដូចជា ដាណាំង, ញ៉ាត្រាង, Hue, ហូយអាន និងជាតំបន់នានាជាច្រើនទៀត។ “ម៉ោង 12 យប់ តស់ Vietjet” គឺជាយុទ្ធនារបស់ Vietjet ហើយទើបតែត្រលប់មកវិញម្តងទៀត! ការផ្តល់ជូនពិសេសនេះ កំពុងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2024 ចន្លោះម៉ោង 12:00 ដល់ 14:00 (UTC+7) ក្នុងអំឡុងពេលដែលអ្នកចូលចិត្តការធ្វើដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃទាបត្រឹម USD0 (*)។ ការផ្តល់ជូននេះ ក៏ផ្តល់ជូនសម្រាប់សេវាកម្មដឹកអ្នកដំណើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងផ្លូវអន្តរជាតិ រួមទាំងផ្លូវសៀមរាប-ហាណូយនិងផ្លូវផ្សេងៗទៀតឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ រយៈពេលផ្តល់ជូនការធ្វើដំណើរ គឺចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (**)។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក...
ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីសីដក់កម្ពុជា ដណ្តើមបានមេដាយចំនួន ២ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាសីដក់ និងឈិនឡូក លើកទី៣៧ “ISTAF World Sepaktakraw Championship 37th Thai King’s Cup 2024”...
ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។ ដោយជាការអរគុណសម្រាប់ ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា...
ភ្នំពេញ៖ នាវេលាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានបង្កើតជាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា រួមជាមួយនិង គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...
ឥណ្ឌា៖ កាសែត The Times of India បានរាយការណ៍កាលពីថ្ងៃសុក្រថា អ្នកវិទ្យាសាស្ត្រឥណ្ឌាកំពុងពិចារណាទីតាំងមួយនៅតំបន់ភ្នំ Ladakh របស់ប្រទេសនេះ ដើម្បីបង្កើតស្ថានីយស្រាវជ្រាវភពព្រះអង្គារ និងព្រះច័ន្ទហើយ បន្ទាប់ពីប្រទេសនេះបានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំមុនដោយការចុះចតយានអវកាសនៅជិតប៉ូលខាងត្បូងព្រះច័ន្ទ។ កន្លែងនេះនឹងជំរុញកម្មវិធីអវកាសមនុស្សរបស់ឥណ្ឌា និងផែនការរុករកភពអង្គារនាពេលអនាគត។ លោក Shubhanshu Shukla ជាជនជាតិឥណ្ឌាម្នាក់ក្នុងចំណោម ៤ នាក់ត្រូវបានជ្រើសរើសសម្រាប់បេសកកម្មយានអវកាស “Gaganyaan”...
ទីក្រុងប៊ែរឡាំង៖ក្រុមបាល់ទាត់អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប “European Championship”លើកទី៤ ដោយបំបែកកំណត់ត្រាការប្រកួតពាននេះ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់អង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Euro 2024 កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង។ នេះជាការលើពាន European Championship ទី៤ ហើយសម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ដោយពីមុនក្រុមបាល់ទាត់អេស្ប៉ាញធ្លាប់លើពាននេះ ៣ លើកមកហើយ គឺឆ្នាំ ១៩៦៤ ឆ្នាំ...
អូទ្រីស៖អ្នកបុរាណវត្ថុវិទូមួយក្រុមបានរកឃើញវត្ថុបុរាណសាសនាគ្រីស្ទសំខាន់បានធ្លាក់បញ្ញត្តិទាំង ១០ ប្រការសម្រាប់គ្រីស្ទានដែលមានជំនឿលើព្រះយ៉េស៊ូបានលាក់ខ្លួនក្នុងទីសក្ការបូជាថ្មម៉ាបនៃព្រះវិហារសម័យដើមនៅប្រទេសអូទ្រីស។ ប្រអប់ធ្វើពីភ្លុកដំរីមានអាយុ ១,៥០០ ឆ្នាំបង្ហាញពីទិដ្ឋភាពមួយរបស់លោកម៉ូសេដែលបានទទួលបញ្ញត្តិទាំង ១០ប្រការពីព្រះយ៉េស៊ូនៅលើភ្នំស៊ីណាយ ដូចដែលបានពិពណ៌នាក្នុងព្រះគម្ពីរសញ្ញាចាស់ រួមជាមួយនឹងរូបភាពនៃពួកបរិសុទ្ធ និងការយាងឡើងរបស់ព្រះគ្រីស្ទ។ ប្រអប់រាងជារង្វង់ត្រូវបានចាត់ទុកថា ជាការរកឃើញដ៏សំខាន់មួយដោយអ្នកបុរាណវត្ថុវិទូ ដោយសារវត្ថុពិសិដ្ឋក្នុងសាសនាគ្រឹស្តដំបូងជាវត្ថុដ៏កម្រមានណាស់ ហើយជំនឿទំាងនោះមានអាយុកាលប្រហែល ២០០០ឆ្នាំមុន។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វត្ថុទំាងមានចំនួនតែ ៤០ ប៉ុណ្ណោះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយបានរកឃើញចុងក្រោយក្នុងអំឡុងពេលជីករុករកប្រហែល ១០០ឆ្នាំមុន។ ចំណែក...
កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង...