ភ្នំពេញ៖ នាវេលាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានបង្កើតជាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា រួមជាមួយនិង គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...
ឥណ្ឌា៖ កាសែត The Times of India បានរាយការណ៍កាលពីថ្ងៃសុក្រថា អ្នកវិទ្យាសាស្ត្រឥណ្ឌាកំពុងពិចារណាទីតាំងមួយនៅតំបន់ភ្នំ Ladakh របស់ប្រទេសនេះ ដើម្បីបង្កើតស្ថានីយស្រាវជ្រាវភពព្រះអង្គារ និងព្រះច័ន្ទហើយ បន្ទាប់ពីប្រទេសនេះបានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំមុនដោយការចុះចតយានអវកាសនៅជិតប៉ូលខាងត្បូងព្រះច័ន្ទ។ កន្លែងនេះនឹងជំរុញកម្មវិធីអវកាសមនុស្សរបស់ឥណ្ឌា និងផែនការរុករកភពអង្គារនាពេលអនាគត។ លោក Shubhanshu Shukla ជាជនជាតិឥណ្ឌាម្នាក់ក្នុងចំណោម ៤ នាក់ត្រូវបានជ្រើសរើសសម្រាប់បេសកកម្មយានអវកាស “Gaganyaan”...
ទីក្រុងប៊ែរឡាំង៖ក្រុមបាល់ទាត់អេស្ប៉ាញបានឈ្នះជើងឯកទ្វីបអឺរ៉ុប “European Championship”លើកទី៤ ដោយបំបែកកំណត់ត្រាការប្រកួតពាននេះ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់អង់គ្លេស ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Euro 2024 កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង។ នេះជាការលើពាន European Championship ទី៤ ហើយសម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ដោយពីមុនក្រុមបាល់ទាត់អេស្ប៉ាញធ្លាប់លើពាននេះ ៣ លើកមកហើយ គឺឆ្នាំ ១៩៦៤ ឆ្នាំ...
អូទ្រីស៖អ្នកបុរាណវត្ថុវិទូមួយក្រុមបានរកឃើញវត្ថុបុរាណសាសនាគ្រីស្ទសំខាន់បានធ្លាក់បញ្ញត្តិទាំង ១០ ប្រការសម្រាប់គ្រីស្ទានដែលមានជំនឿលើព្រះយ៉េស៊ូបានលាក់ខ្លួនក្នុងទីសក្ការបូជាថ្មម៉ាបនៃព្រះវិហារសម័យដើមនៅប្រទេសអូទ្រីស។ ប្រអប់ធ្វើពីភ្លុកដំរីមានអាយុ ១,៥០០ ឆ្នាំបង្ហាញពីទិដ្ឋភាពមួយរបស់លោកម៉ូសេដែលបានទទួលបញ្ញត្តិទាំង ១០ប្រការពីព្រះយ៉េស៊ូនៅលើភ្នំស៊ីណាយ ដូចដែលបានពិពណ៌នាក្នុងព្រះគម្ពីរសញ្ញាចាស់ រួមជាមួយនឹងរូបភាពនៃពួកបរិសុទ្ធ និងការយាងឡើងរបស់ព្រះគ្រីស្ទ។ ប្រអប់រាងជារង្វង់ត្រូវបានចាត់ទុកថា ជាការរកឃើញដ៏សំខាន់មួយដោយអ្នកបុរាណវត្ថុវិទូ ដោយសារវត្ថុពិសិដ្ឋក្នុងសាសនាគ្រឹស្តដំបូងជាវត្ថុដ៏កម្រមានណាស់ ហើយជំនឿទំាងនោះមានអាយុកាលប្រហែល ២០០០ឆ្នាំមុន។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វត្ថុទំាងមានចំនួនតែ ៤០ ប៉ុណ្ណោះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយបានរកឃើញចុងក្រោយក្នុងអំឡុងពេលជីករុករកប្រហែល ១០០ឆ្នាំមុន។ ចំណែក...
កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង...
ម៉ាឡេស៊ី៖ តារាសម្ដែងជនជាតិចិនដ៏ល្បីល្បាញលំដាប់ពិភពលោក នាង Fan Bingbing បានចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមភារកិច្ចរបស់នាងជាមួយនឹងយុទ្ធនាការ Visit Melaka 2024 ។ នេះបើយោងតាមកាសែត The Straits Times បានប្រាប់ឲ្យដឹងថា ការមកដល់របស់នាង Fan នៅអគារ Stadthuys...
អាល្លឺម៉ង់៖នាយប់ថ្ងៃទី ១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ មាន ២ ប្រកួតតែប៉ុណ្ណោះសម្រាប់ពូល F ។ ចំពោះពូល F ក្រុមបាល់ទាត់ជម្រើសជាតិ ទួរគី ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ...
ភ្នំពេញ៖ឧកញ៉ា សៅ សេងហាក់សហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ បានមានប្រសាសន៍ថា អាណត្តិទី៨ នេះ ខ្ញុំបានដាក់ចេញនូវផែនការអាទិភាព ៤ សំខាន់ៗ ដើម្បីអភិវឌ្ឍកីឡាហាប់គីដូ និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយកាន់តែប្រសើរឡើងថែមទៀត។ លោកប្រធានបន្តថា ផែនការអាទិភាព ៤ សំខាន់ៗ រួមមានស្វែងរកប្រភពចំណូលឲ្យបានច្រើន និងបង្កើតមូលនិធិហាប់គីដូដើម្បីទ្រទ្រង់សកម្មភាពរបស់សហព័ន្ធ ដើម្បីអភិវឌ្ឍជំនាញគ្រូបង្គោលឲ្យបានកាន់តែច្រើន ពង្រីកសកម្មភាពរបស់សហព័ន្ធឲ្យកាន់តែប្រសើរ និងទូលំទូលាយ ព្រមទំាងបង្កើនឧត្តមភាពកីឡាហាប់គីដូ...
ភ្នំពេញ៖ ដំណើរការបោះជំរុំហ្វឹកហាត់របស់កីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជារបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅលើទឹកដីខេត្តសៀមរាប ត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់DAVIS CUP Asia/Oceania Group IV ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នាឆ្នាំ២០២៥។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធសម្រេចបញ្ជូនក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាមកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបរយៈពេល៣បយប់៤ថ្ងៃនេះ ក៏ព្រោះតែខេត្តសៀមរាបជាកន្លែងដែលស្ងប់ស្ងាត់ ទេសភាពស្អាត និងមានប្រាសាទបុរាណ ជួយឲ្យចិត្តរបស់ក្រុមជម្រើសជាតិមានពុទ្ធិខិតខំប្រឹងប្រែងហ្វឹកហាត់ និងបង្កើតបាននូវបរិយាកាសយល់ចិត្តគ្នា ចេះរួមរួមសាមគ្គីជាធ្លុង់តែមួយ...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិកកំពុងដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ឲ្យពន្យល់អំពីកំហុសអាចជៀសបានដែលធ្វើឲ្យក្រុម Hacking របស់ប្រទេសចិន រំលោភលើអ៊ីម៉ែលរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានចំណាយពេលជាង ៣ ម៉ោងនៅថ្ងៃទី ១៣ ខែមិថុនា ក្នុងការឆ្លើយសំណួរពីសមាជិកនៃគណៈកម្មាធិការសភាស្តីពីសន្តិសុខប្រទេសជាតិនៅទីក្រុងវ៉ាស៊ីនតោន ដោយធានាថា សន្តិសុខតាមអ៊ីនធើណេតកំពុងត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងវប្បធម៌របស់ក្រុមហ៊ុនបច្ចេកវិទ្យា។ លោក Smith...