អាល្លឺម៉ង់៖ UEFA តែងតែទទូចថា សេចក្តីថ្លែងការណ៍នយោបាយគួរតែត្រូវបានបង្ហាញនៅខាងក្នុងកីឡដ្ឋានបាល់ទាត់ឡើយ គួរតែដាក់នៅខាងក្រៅកីឡដ្ឋាននៃព្រឹត្តិការណ៍ការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ វាអាចនឹងពិបាកជាងពេលណាៗទាំងអស់ចំពោះក្រុមប៉ូលីសការពារសន្តិសុខការប្រកួត។ អ៊ុយក្រែនកំពុងប្រកួតប្រជែងនៅ Euro 2024 ប្រឆាំងនឹងផ្ទៃខាងក្រោយនៃសង្រ្គាមនៅផ្ទះទល់នឹងរុស្ស៊ី ហើយអ្នកគាំទ្ររបស់ខ្លួនបាននឹងកំពុងប្រើប្រាស់ការប្រកួតជម្រុះរបស់ក្រុមរួចហើយ ដើម្បីទាក់ទាញការចាប់អារម្មណ៍លើស្ថានភាពដោយកាន់បដាចោទប្រកាន់នយោបាយនៅលើកន្លែងអង្គុយទស្សនាកាប្រកួត។ ដូចគ្នានេះដែរអាចត្រូវបានរំពឹងទុកក្នុងអំឡុងពេលការប្រកួតនៅប្រទេសអាល្លឺម៉ង់ និងអាចសាកល្បងសមត្ថភាពរបស់ UEFA សម្រាប់ការអនុវត្តច្បាប់វិន័យរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងសេចក្តីថ្លែងការណ៍នយោបាយនៅកីឡដ្ឋាន។ អ៊ុយក្រែនត្រូវបានពិន័យដោយ UEFA បន្ទាប់ពីការឈ្នះការប្រកួតជម្រុះ ២ លើករបស់ខ្លួនកាលពីខែមីនា...
អាល្លឺម៉ង់៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់នាយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ មាន ៣ ប្រកួតមានការផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ ទូរទស្សន៍ CBS មាន CTN, MyTV, CNC និង Facebook របស់...
ព័រទុយហ្គាល់ ៖គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho បានព្យាករណ៍ថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់នឹងជួបក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Euro 2024 នេះជាជ័យជម្នះសម្រាប់ប្រទេសកំណើតរបស់លោក។ បទសម្ភាសន៍ជាមួយ TNT Sports អតីតខ្សែការពារជម្រើសជាតិអង់គ្លេស លោក Rio Ferdinand បានសួរ Mourinho អំពីការទស្សន៍ទាយ Euro របស់លោក...
ភ្នំពេញ៖លោក សុខ វាសនា អតីតគ្រូបង្វឹកក្រុមបាល់ទាត់អាស៊ីអឺរ៉ុប និងជាកីឡាករវ័យចាស់របស់ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានប្រាប់ឲ្យដឹងថា ការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់វ័យចាស់របស់ម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់អគ្គិសនីកម្ពុជាគឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ព្រមទំាងត្រៀមខ្លួនប៉ះជាមួយក្រុមបាល់ទាត់ Moly FCនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នាទីលានវិទ្យាល័យបឹងត្រែបក។...
វ៉ាស៊ីនតោន៖ អង្គការ NASA បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រនេះថា យានអវកាស Boeing Starliner នាពេលឥឡូវនេះ គ្រោងនឹងបង្ហោះចេញពីស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា ISS ហើយត្រឡប់មកផែនដីវិញនៅថ្ងៃទី ២២ ខែមិថុនា ដោយផ្តល់ពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ផែនការសម្រាប់ដំណើរការដ៏ស្មុគស្មាញមួយនេះ ។ គួររំលឹកថា អវកាសយានិកនៅលើយានអវកាស Starliner គឺ Butch Wilmore...
បរទេស៖ ការប្រកួតដ៏ចម្រូងចម្រាសរបស់ប្រទេសកាតាក្នុងជ័យជម្នះ ២-១ របស់ពួកគេលើប្រទេសឥណ្ឌានៅប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” បានបង្កើតរលកនៃការរិះគន់ ហើយ FIFA ត្រូវបានស្នើសុំឲ្យពិនិត្យឡើងវិញនូវហេតុការណ៍មួយនេះ។ មុនការប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី២ ប្រទេសឥណ្ឌាស្ថិតនៅលេខ ២ ក្នុងពូល A ដោយមាន ៥ ពិន្ទុដូចគ្នាជាមួយប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានគ្រាប់បាល់ខុសគ្នាជាង។ ទន្ទឹមនឹងនេះ កាតាបានរក្សាតំណែងកំពូលដោយមាន ១៣...
MUNICH៖ ម្ចាស់ផ្ទះអាល្លឺម៉ង់បានបើកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ជើងឯកអឺរ៉ុប២០២៤ “Euro 2024” ដោយបង្កើនទំនុកចិត្តខ្ពស់ជូនអ្នកគាំទ្រក្នុងប្រទេសនេះ បន្ទាប់ពីអាល្លឺម៉ង់បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែននៅសល់១០នាក់កាលពីថ្ងៃសុក្រក្នុងលទ្ធផល ៥-១។ គ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងដោយកីឡាករ Florian Wirtz និងកីឡាករ Jamal Musiala បានធ្វើឲ្យអាល្លឺម៉ង់ កាន់តែមានកម្លាំងចិត្តយ៉ាងរឹងមាំនៅនាទីទៅ ២០ ហើយកីឡាករទាំង២ ក៏បានក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុត២នាក់របស់ក្រុមរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ Euro ។ តង់ទីមួយបានបញ្ចប់ដ៏អាក្រក់បំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែន នៅពេលខ្សែការពារ...
អាហ្សង់ទីន៖ ម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល កីឡាករបាល់ទាត់ឆ្នើម Lionel Messi បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ESPN ថា លោកនឹងមិនព្យាយាមឈ្នះមេដាយមាសទី២ជាមួយអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនៅរដូវក្តៅនេះឡើយ។ ខ្សែប្រយុទ្ធ Messi របស់ក្លឹប Inter Miami បាននិយាយក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធថា ខ្ញុំបាននិយាយជាមួយគ្រូបង្វឹកអូឡាំពិកអាហ្សង់ទីន ហើយយើងបានយល់ព្រមភ្លាមៗអំពីស្ថានភាពនេះ។ វាជាពេលវេលាដ៏លំបាកមួយ...
រុស្ស៊ី៖ អគ្គរដ្ឋអាជ្ញារុស្ស៊ីបានចោទប្រកាន់អ្នកកាសែត Wall Street Journal លោក Evan Gershkovich ពីបទប្រមូលព័ត៌មានស៊ើបការណ៍អំពីឧស្សាហកម្មយោធារុស្ស៊ីសម្រាប់ CIA វាត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកស៊ើបអង្កេតបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេមានភស្តុតាងដែលបង្ហាញថាពលរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពជំនួសទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស នៅពេលលោកព្យាយាមប្រមូលព័ត៌មានចាត់ថ្នាក់អំពី Uralvagonzavod ដែលជាក្រុមហ៊ុនផលិតរថក្រោះ និងរថពាសដែកធំរបស់រុស្ស៊ីនៅទីក្រុង Ekaterinburg ក្នុងខែមីនា ឆ្នាំ ២០២៣។ សំណុំរឿងនេះត្រូវបានចងក្រងផ្អែកលើសម្ភារៈផ្តល់ដោយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ចំណាត់តាំងថ្មីកែសម្រួលសមាសភាពមន្ត្រីតាមកម្មវិធី និងបញ្ហាផ្សេងៗតាមស្ថានីយ៍ជាដៃគូនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់លោក និន ភិរម្យ លោក ម៉ិល កាដូ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ...