កាលីហ្វរញ៉ា៖ បើតាមការសិក្សាថ្មីមួយដោយបានវិភាគផលប៉ះពាល់សុខភាពផ្តោតទៅលើផ្សែងបារីរយៈពេលយូរបានឲ្យដឹងថា ប្រជាជនដែលរស់នៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរងផលប៉ះពាល់ដោយការបំពុលពីផ្សែងភ្លើងឆេះព្រៃ និងផ្សែងភ្លើងផ្សេងបណ្តាលឲ្យស្លាប់ជាង ៥២,០០០នាក់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ យោងតាមទិន្នន័យចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California- Los Angeles បានធ្វើការវិភាគលើការបំពុលបរិយាកាស PM2.5 ដាក់ឈ្មោះតាមទំហំរបស់សារជាតិពុលតិចជាង ២.៥ មីក្រូម៉ែត្រដែលបានសាយភាយពីភ្លើងឆេះព្រៃ និងបានរកឃើញផលប៉ះពាល់ដ៍សាហាវទៅលើប្រជាជនក្នុងតំបន់មានចំនួនច្រើនជាងការរំពឹង។ លោកស្រី...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងរៀបចំផែនការក្នុងការលក់ចេញកីឡាករសំខាន់ៗចំនួន៦រូបចេញនៅរដូវក្តៅនេះដើម្បីអាចប្រមូលទុនមកវិញបានខ្លះស្វែងរកគោលដៅកីឡាករថ្មីជំនួសវិញ។ កីឡាករទាំង៦រូបនេះដែលត្រូវលក់ចេញនឹងអាចជួយឲ្យ Bayern Munich អាចរៀបចំផែនការថ្មីជាមួយនឹងគ្រូបង្វឹកថ្មីហើយជឿជាក់ថាក្នុងនោះមានដូចជាកីឡាករ de Ligt, Kimmich, Goretzka, Coman, Gnary និង Mazraoui ផងដែរ។ គួរឲ្យដឹងដែរថាបច្ចុប្បន្នគេបានលេចឬថាកីឡាករ Kimmich...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តក្នុងការចរចាម្តងទៀតជាមួយនឹងក្លឹប Fulham ដើម្បីចរចានាំយកកីឡាករ Joao Panhinha ពីអង់គ្លេសក្រោយបរាជ័យម្តងហើយកាលពីខែមករា។ កីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំរូបនេះពិតជាសាកសមបំផុតសម្រាប់ចន្លោះប្រហោងដែលក្លឹបកំពុងរៀបចំធ្វើនៅពេលនេះដោយក្នុងនោះប្រភពដដែលជឿជាក់ថាការព្រមព្រៀងគ្នាជាពាក្យសំដីជាមួយនឹងកីឡាករក៏បានធ្វើរួចរាល់ហើយផងដែររងចាំតែឯកសារជាផ្លូវការប៉ុណ្ណោះ។ ជឿជាក់ថាការចុះហត្ថលេខាទិញយកកីឡាករ២៨ឆ្នាំរូបនេះនឹងអាចធ្វើឲ្យ Bayern Munich បង្ខំចិត្តត្រូវលក់កីឡាករមួយចំនួនចេញដើម្បីអាចប្រមូលបានលុយយ៉ាងហោចណាស់ពី៤០ទៅ៤៥លានអឺរ៉ូខណៈដែលកុងត្រារបស់គាត់ដែលទទួលបាននឹងបន្តរហូតដល់ឆ្នាំ២០២៨៕ ប្រែសម្រួល៖ស៊ុនលី
អាល្លឺម៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អាល្លឺម៉ង់តាមអ៊ីនធើណេតបានរាយការណ៍កាលពីថ្ងៃអង្គារលើកឡើងពីសេចក្តីព្រាងការផ្តល់អនុសាសន៍សម្ងាត់ថា គណៈកម្មការសហភាពអឺរ៉ុបត្រូវបានគេចោទប្រកាន់ថា កំពុងពិចារណាលើការពង្រីកដ៏ធំមួយនៃការអនុវត្តការឃ្លាំមើលក្នុងប្លុកដែលអាចរងប៉ះពាល់ដល់ពលរដ្ឋសហគមន៍អ៊ឺរ៉ុបតែមួយ។ ឯកសារ ២៨ទំព័រ ត្រូវបានរាយការណ៍ដោយក្រុមអ្នកជំនាញបានរាយការណ៍ដោយទីក្រុងប្រ៊ុចសែលដែលមានយោបល់សរុបចំនួន ៤២ នៃវិធានការណ៍ឃ្លាំមើលអាចកើតមានឡើង ដោយប្រព័ន្ធផ្សព្វផ្សាយបានពិពណ៌នាថា ជាដែនកំណត់ភាពឯកជនដែលមិនធ្លាប់មាន។ ឯកសារដែលមានចំណងជើងថា “អនុសាសន៍ពីក្រុមខ្ពស់ស្តីពីការទទួលបានទិន្នន័យសម្រាប់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព” អ្នកអភិវឌ្ឍន៍កម្មវិធីបង្កើត “អ្នកនៅ Backdors” សម្រាប់ភ្នាក់ងារអនុវត្តច្បាប់ដើម្បីទទួលបានមាតិកាដែលពួកគេត្រូវការ។ លោក T-Onle បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតគួរតែអាចបង្អាក់ការអ៊ិនគ្រីបដែលបានបញ្ចប់នៅចុងទក្រោមការផ្តល់សេវាផ្ញើសារដូចជា WhatsApp...
អាមេរិក៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា អតីតវិស្វករបានចោទប្រកាន់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook Instagram និង WhatsApp មានភាពលម្អៀងទៅនឹងប្រជាជនប៉ាឡេស្ទីន។ លោក Ferras Hamad បានដាក់ពាក្យបណ្តឹងនៅរដ្ឋ California កាលពីថ្ងៃអង្គារដោយចោទប្រកាន់ថា ការរើសអើងនិងការបញ្ចប់ខុស។ លោកធ្លាប់ជាវិស្វករម្នាក់នៅក្រុមសិក្សាម៉ាស៊ីន Meta ចាប់ពីឆ្នាំ ២០២១...
កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 បើកទ្វារឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤) – កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ...
ឥណ្ឌា៖ លោក Nishant Agarwal អតីតបុគ្គលិកនៃក្រុមហ៊ុន BrahMos Aerospace ត្រូវបានកាត់ទោសអស់មួយជីវិតកាលពីថ្ងៃចន្ទ សម្រាប់ការលេចធ្លាយអាថ៌កំបាំងដល់សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាន ហើយលោក Agarwal បានធ្វើការជាវិស្វករប្រព័ន្ធជាន់ខ្ពស់លើកាំជ្រួច Cruise supersonic របស់ក្រុមហ៊ុនការពារឥណ្ឌូ-រុស្ស៊ី អាចបាញ់ចេញពីដី អាកាស សមុទ្រ និងក្រោមទឹកបានថែមទៀត។ លោក Agarwal ត្រូវបានបម្រើការនៅនាយកដ្ឋានស្រាវជ្រាវបច្ចេកទេសនៅរោងចក្រ...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ថ្មីពីមជ្ឈមណ្ឌលវិភាគការគំរាមកំហែងរបស់ Microsoft បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដ៏ខ្លាំងក្លាមួយក្នុងគោលបំណងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងធ្វើឲ្យមានការភ័យខ្លាចនៃអំពើហិង្សាក្នុងព្រឹត្តិការណ៍កីឡាប៉ារីសនារដូវក្តៅនេះ។ យោងតាមក្រុមហ៊ុន Microsoft បាននិយាយថា ប្រតិបត្តិការឥទ្ធិពលប្រើប្រាស់ការលាយបញ្ចូលគ្នាដ៏មានឥទ្ធិពលនៃវីដេអូក្លែងក្លាយ រឿងព័ត៌មានប្រឌិត និងការក្លែងបន្លំដែលបង្កើតដោយ AI រួមទាំងសំឡេងក្លែងក្លាយរបស់តារាហូលីវូដ Tom Cruise ផងដែរ។ លោក Clint Watts អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវិភាគការគំរាមកំហែងរបស់ Microsoft...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ ទឹកពិសាហាយ-ធិច ពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ពិភពលោក Monde Selection ប្រចាំឆ្នាំ ២០២៤ ព្រមទាំងទទួលបានពានរង្វាន់មេដាយមាស World Selection of Water and Soft Drink 2024 ដែលបញ្ជាក់ពីគុណភាព នៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស កាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញការព្រមានជាថ្មីដល់ប្រទេសចិនជុំវិញកោះតៃវ៉ាន់ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយលើកឡើងថា យោធាអាមេរិកអាចត្រូវបានគេប្រើ ដើម្បីការពារកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងក្នុងករណីមានការឈ្លានពានរបស់ចិន។ នៅពេលសួរដោយទស្សនាវដ្តី Time ថាតើជម្រើសប្រភេទណាខ្លះអាចមាននៅលើតុ រួមទាំងថាតើពួកគេអាចពាក់ព័ន្ធនឹងស្បែកជើងកវែងនៅលើដីដែរឬអត់ លោក បៃដិន បានអះអាងថា “វានឹងអាស្រ័យលើកាលៈទេសៈ”។ វាមិនមែនជាលើកទីមួយទេ ដែលលោក បៃដិន ប៉ះលើលទ្ធភាពនេះ...