បរទេស៖ ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានកំណត់គោលដៅលើ ក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានហៅការវាយប្រហារនេះថា ជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែក ដ៏ប្រល័យដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយកាលពីថ្ងៃអាទិត្យថា...
បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែកទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។ ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រួញនិងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់នឹង ផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយមើលទៅមិនស្រស់ថ្លាគ្មានពន្លឺឡើយ។ ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបានប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ទៅ...
បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”) ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជាម្ហូបអាហារចម្រុះ ជូនបងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់។ កម្មវិធីខាងលេីនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD និងកីឡាករខ្សែប្រយុទ្ធ Marcus Rashford អាចនឹងដើរដល់ផ្លុវបំបែកហើយខណៈដែលកីឡាករផ្ទាល់ខ្លួននឹងធ្វើការសម្រេចចិត្តអំពីវាសនារបស់ខ្លួននៅក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយផ្ទេរមកលេខខ្ចី ជើងជាមួយនឹង Aston Villa។ តាមការចេញផ្សាយ ដោយប្រភព ដដែលបានឲ្យដឹងទៀតថា Rashford គឺបានសម្រេចចិត្តរួចទៅហើយថា អនាគតរបស់ គាត់គឺ នឹងធ្វើឡើងជាមួយនឹង...
អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea លោក Enzo Maresca មិនដែលមានចិត្តសង្ស័យ ឬមិនទុកចិត្តពីសមត្ថភាពរបស់ Cole នោះទេ ដ្បិតអីគេជាកីឡាករម្នាក់ ដែលអាចជួយក្រុមបានច្រើន ណាស់ក្នុងរដូវកាលនេះ។ អ្នកចាត់ការខាងលើ បានធ្វើការស្ងើចសរសើរ ចំពោះសមត្ថភាពកូនក្រុមរបស់ខ្លួន ក្រោយពេលមាន ការចាក់សួរពីអ្នកកាសែតពីចំណាប់អារម្មណ៍ ចំពោះសមត្ថភាពរបស់ Cole Palmer ។ ក្រោយការសាកសួរលោក...
១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេកៈ ក្នុងការលាបក្រែមបំប៉នស្បែកពុំមែនសុទ្ធតែផ្តល់ផលល្អដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផលថែទាំស្បែកក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង។ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើនប្រភេទលាបលើស្បែកប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើមដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។ ២-យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិៈ អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ...
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបនបត្រជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន...
បរទេស៖ កោះតៃវ៉ាន់កំពុងស្វែងរកទិញសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ប្រភពបានរាយការណ៍ខ្លីៗអំពីបញ្ហានេះបាននិយាយថា សង្ឃឹមថានឹងទទួលបានការគាំទ្រពីរដ្ឋបាលថ្មីរបស់លោក ត្រាំ នៅពេលដែលប្រទេសចិនបន្តដាក់សម្ពាធយោធានៅលើកោះនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបីដែលដឹងពីស្ថានភាពនេះ បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែលបានផ្តល់ភាពរសើបនៃស្ថានភាពនេះ បានប្រាប់រ៉យទ័រថា កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រភពមួយបាននិយាយថា កញ្ចប់នេះមានគោលបំណងបង្ហាញដល់សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់ប្តេជ្ញាចិត្តការពារខ្លួន។ ប្រភពទីពីរបាននិយាយថា...
នៅក្នុងសន្និសីទ AlUla សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន (PBOC) បាននិយាយថា យ័ន (រូបិយប័ណ្ណចិន) ដែលមានស្ថេរភាព គឺមានសារៈសំខាន់សម្រាប់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅលើកម្រិតសកល។ លោក Pan បានបង្ហាញពីភាពធន់របស់...