REDMOND៖ ក្រុមហ៊ុន Microsoft បានរាយការណ៍ប្រចាំត្រីមាស ចុងក្រោយបង្អស់របស់ខ្លួនទៅកាន់ Wall Street ដែលបង្កើតឡើង ដោយអតិថិជន អាជីវកម្មផ្សេងទៀត ដែលបានចុះឈ្មោះ ប្រើប្រាស់សេវាកម្ម Cloud របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនបានរាយការណ៍ពី ប្រាក់ចំណេញ នៅត្រីមាសទី១ នៃចំណូលសារពើពន្ធចំនួន ១០,៧ ពាន់លានដុល្លារកើនឡើង ២១ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធ ១,៣៨ ដុល្លារក្នុងមួយហ៊ុន លើសការរំពឹងទុករបស់ Wall Street ។ ការប៉ាន់ប្រមាណជាមធ្យមរបស់អ្នកវិភាគ ១៣ នាក់ដែលបានស្ទង់មតិ ដោយក្រុមហ៊ុនស្រាវជ្រាវវិនិយោគ Zacks គឺសម្រាប់ប្រាក់ចំណូល ១,២៥ ដុល្លារក្នុងមួយហ៊ុន។
ក្រុមហ៊ុនផលិតសូហ្វវែរនេះ បានប្រកាសនូវប្រាក់ចំណូល ចំនួន ៣៣,១ ពាន់លានដុល្លារ នៅក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ដែលកើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំមុន និងទទួលបានការព្យាករណ៍ខ្ពស់។ អ្នកវិភាគ ១០ នាក់ដែលបានស្ទង់មតិ ដោយលោ Zacks រំពឹងថា នឹងមាន ៣២,២ ពាន់លានដុល្លារ។
ភាគហ៊ុន របស់ក្រុមហ៊ុន Microsoft បានកើនឡើង ៣៥ភាគរយ ចាប់តាំងពីដើមឆ្នាំនេះ ខណៈសន្ទស្សន៍ Standard & Poor’s 500 បានកើនឡើង ២០ភាគរយ។ នៅក្នុងនាទីចុងក្រោយ នៃការជួញដូរភាគហ៊ុន បានកើនឡើងដល់ ១៣៧,១១ ដុល្លារកើនឡើងចំនួន២៧ភាគរយ ក្នុងរយៈពេល ១២ ខែចុងក្រោយ។
វាត្រូវបានគេមិនពេញចិត្ត ជាមួយក្រុមហ៊ុនApple នៅរដូវកាលនេះដែលជាក្រុមហ៊ុន ដ៏មានតម្លៃបំផុតនៅS&P 500។
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានទទួលរង្វាន់សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងការបង្កើនប្រាក់ចំណូល របស់ក្រុមហ៊ុនជាប្រចាំ ចាប់តាំងពីចូលកាន់កាប់ក្នុងឆ្នាំ ២០១៤ មុនកិច្ចប្រជុំ ម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ របស់ក្រុមហ៊ុន នៅខែធ្នូ៕ ដោយ៖លី ភីលីព