ភ្នំពេញ៖ ដោយមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់ និងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងត្រូវបានអភិវឌ្ឍជាទីក្រុងទំនើបដែលមានឆ្នេរស្អាតជាងគេក្នុងតំបន់សេដ្ឋកិច្ចពហុមុខងារ និងមជ្ឈមណ្ឌលដឹកជញ្ចូនអន្តរជាតិ ក្រុមហ៊ុនហុងកុង ប៊ីលាន អ៊ិចប្រ៊េស គ្រុប ហូលឌីង លីមីតធីត បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ២២៦,៤៨៤,០០០ ដុល្លារអាមេរិចសាងសង់សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៥ CAMBODIA SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពិធីបញ្ចុះបឋមសិលាសាងសង់សណ្ឋាគារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោកជំទាវ ឡោក ខេង សមាជិកគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ឌជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ឯកឧត្តមគួច ចំរើន គណៈនៃគណៈនៃអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក Kong Kuok Leong អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុនហុងកុង ប៊ីលាន អ៊ិចប្រ៊េស គ្រុប ហូលឌីង លីមីតធីត ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។
យោងតាមប្រសាសន៍នាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍ក្នុងកម្មវិធីថា ប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងទៅលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ កម្ពុជាស្វាគមន៍ដល់អ្នកវិនិយោគស្របច្បាប់ទាំងអស់។
ឯកឧត្តមមានមោទនភាព ចំពោះក្រុមហ៊ុនដែលមកធ្វើការវិនិយោគទុនដែលមានឯកសារសាងសង់ត្រឹមត្រូវ គោរពតាមច្បាប់របស់ប្រទេសកម្ពុជា។ ឯកឧត្តមក៏មានសេចក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោទុនជាច្រើនមើលតាមគំរូរបស់ក្រុមហ៊ុនស្របច្បាប់មួយនេះ ចូលមកវិនិយោគបន្ថែមអោយកាន់តែច្រើន ព្រោះថាគម្រោងធំៗដូច្នេះ នឺងជួយលើកកំពស់កំរិតជីវភាពរបស់ប្រជាជនក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោក Kong Kuok Leong បានឱ្យដឹងថា យោងតាមផែនការសរុបនៃឆ្នាំ២០៣០ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុនឹងត្រូវបានអភិវឌ្ឍជាទីក្រុងទំនើបដែលមានឆ្នេរស្អាតជាងគេ តំបន់សេដ្ឋកិច្ចពហុមុខងារ និងមជ្ឈមណ្ឌលដឹកជញ្ចូនអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជានឹងអភិវឌ្ឍក្រុងព្រះសីហនុជាមជ្ឈមណ្ឌលសន្និបាត និងពាណិជ្ជកម្មសម្រាប់អាស៊ាន។ បន្ទាប់ពីការអភិវឌ្ឍថាមពលសំណង់ ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែកអាស៊ី ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែក្រុងព្រះសីហនុ ពិតជាក្លាយជាទីក្រុងដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវថ្នល់» ដែលបានដាក់ចេញដោយរដ្ឋាភិបាលចិន។
លោក Kong Kuok Leong បានបញ្ជាក់ទៀតថា គម្រោងនេះនឹងក្លាយ ជាទីតាំងសម្គាល់ដ៏អស្ចារ្យមួយ ដែលបង្កើតស្តង់ដារសណ្ឋាគារអន្តរជាតិនៅក្រុងព្រះសីហនុ។ ទន្ទឹមនឹងនេះយើងមានគម្រោងបង្កើតមូលដ្ឋានបណ្តុះបណ្តាល ជំនាញ ដោយមានការវាយតម្លៃ និងវិញ្ញាបនបត្ររក្សាវត្តមានប្រកួតប្រជែងនៃកម្រិតសេវាកម្មរបស់យើងផងដែរ។ លើសពីនេះការអភិវឌ្ឍន៍នេះមានលក្ខណៈស្របច្បាប់ និងមានផែនការលំអិត និងសុក្រិតភាពដែលអាចធ្វើឱ្យយើងទទួលបានការវិនិយោគដ៏ច្រើន ហើយគម្រោងនេះនឹង បង្កើតឱ្យ មានឱកាសការងារកាន់តែច្រើន និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅ របស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជា ប្រជាជនទូទាំងប្រទេស និងកាត់បន្ថយការចំណាកស្រុក ដើម្បីស្វែងរកការងារ នៅក្រៅប្រទេស។
លោកបានបញ្ជាក់ទៀតថា លើសពីនេះ ទៀតគម្រោងនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគប្រកបដោយគុណភាពកាន់តែច្រើន ដែលនាំឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍អន្តរជាតិនាពេលអនាគត ហើយយើងជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្រដ៏មានតម្លៃពីអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិសណ្ឋាគាររ Sihanouk Ville V-Continent International Hotel នឹងមានអនាគតជោគជ័យ និងផ្លែផ្កាយ៉ាងខ្លាំងផងដែរ។
សូមបញ្ជាក់ដែរថា សណ្ឋាគារ Sihanouk Ville V-Continent International Hotel រួមមានដូចជា គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយប្រាំ មានចំនួន ១,១១១ បន្ទប់ ស្មើនឹង ១២០,០០០ម៉ែត្រការ៉េ ការិយាល័យនិងបន្ទប់ស្នាក់បុគ្គលិក នៅលើផ្ទៃដីទំហំ ១៦.០០០ម៉ែត្រការ៉េ ដែលមានអគារទាំងអស់ចំនួន ០៤អគារ រួមមាន៖ អគារ១០ជាន់ ចំនួន០២អគារ សណ្ឋាគារកំពស់២៧ជាន់ ចំនួន០១អគារ ខុនដូរកំពស់២៤ជាន់ចំនួន០១អគារ និងមានផ្សារទំនើបពីរជាន់នៅចំកណ្តាលមានទំហំ ១១,៥០០ម៉ែត្រការ៉េផងដែរ ហើយការស្ថាបនានេះ រំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២១៕
V-Continent Investment Co., Ltd.
Registered: September 18, 2019.
- Main Business: Construction projects and Five-Star Hotel:
1,111 (one thousand one hundred and eleven) rooms, with a total area of 120,000 (twelve thousand) square meters; Office and dormitory with a total area of 16,000 (sixteen thousand) square meters.
Including 4 buildings
10 floors, 2 buildings
27 floors, 1 building
24 floors, 1 building
- Two floors of the supermarket in the center, with a total area of 11,500 (eleven thousand and five hundred) square meters.
- Construction period 18 months
- Location: Village 1, Sangkat 3, Sihanoukville, Preah Sihanouk Province
- Investment capital: 226,484,000 (two hundred twenty-six million, four hundred and eighty thousand) us dollars.
V-continent International Hotel 五洲国际大酒店
注册于:2019年9月18日
- 主业活动为建筑项目与五星级酒店
1,111(壹仟壹佰壹拾壹)个房间,等于120,000(拾贰万)平方米,办公室和员工住宿面积为16,000 (壹万陆仟)平方米
包括四栋建筑
10层2栋
27层1栋
24层1栋
- 中心两层楼附有超市为11,500(壹万壹仟伍佰)平方米
- 施工时间为18个月
- 地点:西哈努克省西哈努克市3区1村,
- 投资资金:226,484,000(贰亿贰仟陆佰肆拾捌万肆仟)美元。