សេដ្ឋកិច្ច​

ការវិនិយោគផ្ទាល់ពីបរទេស ទៅកាន់កូរ៉េខាងត្បូងលើសពី ២០ ពាន់លានដុល្លារនៅឆ្នាំ ២០១៩

សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃចន្ទថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេសថ្មី (FDI) ដែលបានសន្យា ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ដោយសារការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងឧស្សាហកម្មគ្រឿងបន្លាស់ និងឧស្សាហកម្មឧបករណ៍របស់ប្រទេសនេះ។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានទទួលទឹកប្រាក់ចំនួន ២០,៣ ពាន់លានដុល្លារ នៃការប្តេជ្ញាចិត្តវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមថ្ងៃទី០២ ខែធ្នូ។

ឆ្នាំនេះគឺជាឆ្នាំទី ៥ ជាប់ៗគ្នា ដែលប្រទេសកូរ៉េខាងត្បូង បានទទួលការសន្យាពី FDI ប្រចាំឆ្នាំជាង ២០ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់ ពីបរទេសមកប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ៣៧ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសាររយៈពេលយូរនៃជម្លោះពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្វើឱ្យអារម្មណ៍វិនិយោគិនធ្លាក់ចុះ៕ដោយ ឈូក បូរ៉ា

Most Popular

To Top