សេដ្ឋកិច្ច​

បុរសដែលមានបំផុត នៅអាស៊ីទើបតែ អាចប្រមូលបាន ទ្រព្យសម្បតិ្ត ១៧ ពាន់ លានដុល្លារ ទៀត សម្រាប់ឆ្នាំនេះ

បរទេស: មហាសេដ្ឋី ឥណ្ឌាលោក Mukesh Ambani ត្រូវបានគេស្គាល់ថា​ ជាបុរសដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេបំផុតនៅក្នុងតំបន់ អាស៊ីហើយឆ្នាំនេះ គឺនៅតែបន្តជាឆ្នាំ ដ៏ល្អបំផុតសម្រាប់ គាត់ដដែល។

មហាសេដ្ឋីរូបនេះ ត្រូវបានកាសែត The Bloomberg បានចុះផ្សាយថា ទើបតែបានបន្ថែម ទ្រព្យសម្បត្តិ របស់ខ្លួនជិតទៅដល់១៧ពាន់លានដុល្លារទៀត គិតត្រឹមថ្ងៃទី២៣ខែធ្នូដែល បានធ្វើឲ្យទ្រព្យសម្បតិ្តសរុប របស់គាត់កើនទៅដល់ ៦១ពាន់លានដុល្លារ។

ចំនួនទ្រព្យសម្បត្តិ របស់មហាសេដ្ឋីឥណ្ឌារូបនេះ មានចំនួនកើនឡើងខ្លាំង បើប្រៀបធៀបទៅ នឹងទ្រព្យសម្បត្តិរបស់ ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma បានកើនឡើង ១១,៣ ពាន់លានដុល្លារហើយ លោក Jeff Bezos កំពុងខាតបង់ ១៣,២ ពាន់លានដុល្លារ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top