សេដ្ឋកិច្ច​

ក្រុមហ៊ុន Tesla ទទួលប្រាក់កម្ចី ១,២៩ លានដុល្លារពីធនាគារចិនសម្រាប់រោងចក្រសៀងហៃ

សានសាហ្វ្រីនស៊ីស្កូ៖ក្រុមហ៊ុន Tesla Inc របស់សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលនៅប្រទេសចិនសម្រាប់ប្រាក់កម្ចី មានរយៈពេលរហូតដល់ ៩ ពាន់លានយន់ (១,២៩ ពាន់លានដុល្លារ) យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះបាននិយាយថា ខ្លួនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ប្រាក់កម្ចីវិលដែលគ្មានការធានារហូតដល់ទៅ ២,២៥ ពាន់លានយន់។ បើយោងតាមឯកសារបាន ឲ្យដឹងថា ឯកសារធនាគារស្ថាបនាចិនធនាគារកសិកម្មចិន ធនាគារអភិវឌ្ឍន៍សៀងហៃផូដុង និងធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិនគឺជាអ្នកផ្តល់ប្រាក់កម្ចី។


បន្ថែមលើវិស័យសំណង់ និងផលិតកម្មនៅរោងចក្រសៀងហៃ ប្រាក់កម្ចីនេះក៏អាចត្រូវបានប្រើដើម្បីសងបំណុល ៣,៥ ពាន់លានយន់ផងដែរ ដោយត្រូវសងវិញនៅថ្ងៃទី ៤ ខែមីនាឆ្នាំក្រោយ។ រោងចក្រដែលជាកន្លែងផលិតរថយន្ត ដំបូងរបស់ក្រុមហ៊ុន Tesla នៅក្រៅសហរដ្ឋអាមេរិក គឺជាចំណុចសំខាន់នៃមហិច្ឆតារបស់ខ្លួនក្នុងការជំរុញការលក់នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក និងជៀសវាងពន្ធនាំចូលខ្ពស់បានដាក់លើរថយន្តដែលផលិតនៅអាមេរិក។


ទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍ នៅដើមសប្តាហ៍នេះថា ក្រុមហ៊ុន Tesla និងធនាគារចិនមួយក្រុមបានព្រមព្រៀងផ្តល់ប្រាក់កម្ចីថ្មីដែលមានរយៈពេល ៥ ឆ្នាំសម្រាប់ក្រុមហ៊ុនផលិតរថយន្តស៊ាងហៃដោយមានទឹកប្រាក់ចំនួន ១០ ពាន់លានយ័ន៕ដោយ៖លី ភីលីព

Most Popular

To Top